ព័ត៌មាន​ជា​ភាសា​ខ្មែរ

  • បាតុ​ករ​តាម​បណ្ដា​ខេត្ត​បន្ត​ចូល​រួម​​បាតុ​កម្ម​​ ​ទោះ​ជា​មាន​ការ​ឆែក​ឆេរ​តាម​ផ្លូវ​

    ភ្នំ​ពេញ​៖ នៅ​ថ្ងៃ​ ២៤ តុលានេះ ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត​នានា បន្ត​ចូលរួម​មហា​បាតុកម្ម​ថ្ងៃទី២ របស់​គណ​សង្គ្រោះ​ជាតិ ទោះបីជា ត្រូវ​ធ្វើដំ​ណើរ​ឆ្លងកាត់​ការឆែកឆេរ​យានជំនិះ និង ឆែក​រក​អាវុធជាតិផ្ទុះ​ក៏ដោយ។ បើ​ប្រៀបធៀប​ទៅនឹង​ចំនួន​បាតុករ​មកពី​តាម​បណ្ដា​ខេត្ត​ដែល​ធ្វើដំណើរ​ចូលរួម ​បាតុកម្ម​កាលពី​ម្សិលមិញ ចំនួន​បាតុករ​មាន​ចំនួន​ប្រហាក់ប្រហែលគ្នា​នៅថ្ងៃនេះ។ ក្រុម​សមត្ថកិច្ច​បានដាក់​រនាំង​ដែក តាមផ្លូវ​ជាតិ​លេខ ២ ៣ ៤ និង…

    Read More »
  • ការ​ចំណាយ​របស់​អ្នក​ចូល​រួម​ធ្វើ​បាតុ​កម្ម​

    ភ្នំ​ពេញ​៖ ក្រុម​បាតុករ​​រាប់​ម៉ឺន​នាក់​មក​ពី​បណ្ដា​ខេត្ត​នានា ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ដំណើរ​មក​ចូល​​រួម​​ធ្វើ​បាតុកម្ម​អហិង្សា​​ ដែល​មាន​រយៈ៣ថ្ងៃគឺចាប់ពី​ ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥​ខែ តុលា នៅ​ទីលាន​ប្រជាធិបតេយ្យ បាន​ទទួល​បន្ទុក​លើ​ការ​ចំណាយ​លើ​ចំណី​អាហារ និង​ការ​ចំណាយ​ផ្សេងៗ​ទៀត​​ដោយ​ខ្លួន​ឯង។ ​​ការ​​ចំណាយ​​​របស់បាតុករ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ​ខុសៗ​គ្នា​ទៅ​តាម​ធនធាន​របស់​គេ​ ដោយ​ បាតុករ​មួយ​ចំនួន​បាន​ត្រៀម​របស់​របរ ឬ​ចំណី​អាហារ​រួច​ជា​ស្រេច ដើម្បី​ធ្វើ​ដំណើរ​មក​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នៅ​រាជធានី​ ភ្នំពេញ។ ទោះ​ជា​យ៉ាង​ណា ​ការ​ចំណាយ​លើ​ចំណី​អាហារ…

    Read More »
  • សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្លឹប​អ្នក​កា​សែត​កម្ពុជា​

    ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) សម្តែងនូវក្តីរន្ធត់ និងទុក្ខសោកយ៉ាងក្រៀមក្រំ បន្ទាប់ទទួល បានព័ត៌មាន​ថា កាល​ពី​ថ្ងៃ​ទី ២៣ ខែ តុលា ឆ្នាំ ២០១៣នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ បានកើត​ឡើងនៅចំណុច ភូមិ ព្រៃស្វាយ ឃុំ ព្រៃ​ស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង…

    Read More »
  • ការ​តវ៉ា​របស់​ក្រុម​អ្នក​គាំទ្រ​គណ​បក្ស​ប្រឆាំង ​កំពុង​ផ្ដើម​ នៅ​លើ​ផ្លូវ​ត្រូវ​

    ភ្នំ​ពេញ​៖ ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង រាប់ម៉ឺននាក់ កាលពីថ្ងៃទី ២៣ តុលា ម្សិលមិញ បានធ្វើ​ការតវ៉ា នៅ​លើ​ទី​លាន ​ប្រ​ជា​ធិប​តេយ្យ​ ប្រយោជន៏ ​ដើម្បី​ប្រឆាំង​ការ​បោះ​​ឆ្នោត​ និងទាមទារ​ឲ្យ​រដ្ឋាភិ​បាល​ គោរព​អ្វី​ដែ​ល​​មា​ន​ចែង នៅ​ក្នុង​កិច្ច​ព្រម​​ព្រៀងសន្តិភាព ​ទីក្រុងប៉ារីស កាលពី​ថ្ងៃទី ​២៣ តុលា ឆ្នាំ…

    Read More »
  • ក្រុម​អ្នកកា​សែត​ ជួប​​គ្រោះ​ថ្នាក់​ ចរាចរណ៍ ​នៅ​ស្រុក​មោង​ឫស្សី ​ស្លាប់​ និង​ របួស ​៧នាក់ ​

    បាត់ដំបង ៖ ក្រុមអ្នកកាសែតក្នុងស្រុក ពេលកំពុងធ្វើដំណើរ ឆ្ពោះទៅខេត្ដបាត់ដំបង ស្រាប់​​តែ​ពេល​ទៅ ដល់ស្រុកមោងឫស្សី នៅ​ក្នុង​ឃុំ​ព្រៃស្វាយ បានជួបគ្រោះថ្នាក់ចរាចរណ៍បាន បណ្ដាល​ឱ្យ​អ្នក​ជិះ​នៅ​ក្នុងរថយន្ដ ស្លាប់ និង របួស ៧នាក់ ក្នុងនោះ សហការីរបស់ សារ​ព័ត៌​មានកោះសន្ដិភាព លោក ទី អ៊ុយសុង…

    Read More »
  • ពល​រដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​សម្រុក​ចូល​ភ្នំពេញ ​ដើម្បី​ចូល​រួម​មហា​បាតុ​កម្ម​ រយៈ​ពេល​ ៣​ថ្ងៃ​

    ភ្នំ​ពេញ៖ តាំង​ពី​ព្រឹក​ព្រលឹម ថ្ងៃ​ពុធ ទី​២៣ តុលា​ ប្រជាពលរដ្ឋ​ទូទាំង​តាម​បណ្តាខេត្តនានា ​បាន​ធ្វើ​ដំណើរ​ជា​បន្ត​បន្ទាប់​ចូល​​រាជធីនី​ភ្នំ​ពេញ​ ដើម្បី​មក​ចូល​រួម​មហាបាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ រយៈពេល​៣​ថ្ងៃ ដោយ​ម្នាក់ៗ​សុទ្ធ​តែ​មាន ជួត​ក្បាល​នឹង​ក្រណាត់ គូស​ដៃ គូស​មុខ ពាក់​មួក និង​អាវ លើក​បដា​ផ្សេងៗ ដែល​សរសេរ​ «ប្តូរ» «ឲ្យមា​ប្រជា​​ធិបតេយ្យពិតប្រាកដ»។ ​គណបក្ស​សង្គ្រោះ​ជាតិបាន​​រំពឹង​ថា​នឹង​មាន…

    Read More »
  • នាំ​គ្នា ​ផ្អើល​តៗ​ថា ​ក្មេង​អាយុ​ជាង​ ២ខួប ​​ចេះ​ព្យាបាល​ជំងឺ ​

    ​កំពង់ចាម ​៖ លោក គឹម ចាន់ ដែលជា​អ្នក​ទទួល​ឈ្មោះ​អ្នកជំងឺ បាន​ឲ្យ​ដឹង​​ថា កុមារា អាយុ​ជាង​ ២ខួប ដែល​​ចេះ​ព្យាបាល​ជំងឺ ​ ​ឈ្មោះ  ​គង់ កេង ហៅ​ព្រះអង្គ​តូច មាន​អាយុ​២​ខួប​៣​ខែ ឪពុក​ឈ្មោះ សាន គង់…

    Read More »
  • ក្រសួង​មហា​ផ្ទៃ ​អំពាវ​នាវ​ឲ្យ​ ​ថ្នាក់​ដឹក​នាំបា​តុករ ​និង​អាជ្ញាធរ​ សមត្ថ​កិច្ច ​សហការ​គ្នា ​បញ្ចៀស​អំ​ពើ​ហិង្សា​

    ភ្នំពេញ៖ ក្នុង​ថ្ងៃ​ផ្តើម​បាតុកម្ម រយៈ​ពេល ៣ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៣​តុលា​នេះ ក្រសួង​មហា​ផ្ទៃ បាន​​ចេញ​សេចក្តី​​អំពាវ​​នាវ​​ជាថ្មី​ទៀត អំពាវ​នាវ​ដល់​បាតុករ និង​អាជ្ញាធរ​សមត្ថកិច្ច ឲ្យ​ធ្វើ​បាតុកម្ម និង​ការពារ​សន្តិសុខ ដោយ​ប្រកាន់​ខ្ជាប់​ទាំងអស់​គ្នា​នូវ​គោល​ការណ៍​សន្តិវិធី និង​គ្មាន​អំពើ​ហិង្សា។ ក្នុងសេចក្តីអំពាវនាវរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ បាន​រម្លឹក​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​គោរព…

    Read More »
  • ​បក្ស​ប្រឆាំង​ទាម​ទារ​ ៤​​ចំណុច​នៅ​ថ្ងៃ​មហាបា​តុ​កម្ម​

    ភ្នំ​ពេញ​៖ តាមរយៈ​សេចក្ដីថ្លែងការណ៍​របស់គណបក្ស​សង្គ្រោះ​ជាតិ ​ចេញផ្សាយ​នៅ​យប់​ថ្ងៃទី​២២ ​អង្គារ​​ ​​ខែតុលា ម្សិល​មិញ​ បានបញ្ជាក់​នូវ​ការទាមទារ​ចំនួន៤ចំណុច សម្រាប់​មហា​បាតុកម្ម​រយៈពេល​បី​យប់​បី​ថ្ងៃ ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី២៣ ​ដល់​ថ្ងៃ​ទី​២៥ ខែតុលា​ ដែល​ការទាមទារ​នោះ​សំដៅ​ដល់​ការស្វែងរក និង​ការពារ​យុត្តិធម៌​ជូន​ពលរដ្ឋ​ជុំវិញ​ការបោះឆ្នោត​កន្លងទៅ និង​ថ្ងៃ​អនាគត និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្នាក់ការ​គណបក្ស​នា​ព្រឹក​ ថ្ងៃទី២៣ ខែតុលានេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក…

    Read More »
  • ​សាលា​​រាជ​​ធានី​​ភ្នំពេញ ​ចេញ​​សេច​ក្ដី​​ជូន​​ដំណឹង ​

    ភ្នំ​ពេញ​៖ សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងជាចំហរមួយថា នៅ​ក្នុ​ងកំឡុង​ពេល​នៃ​ការ​ធ្វើ​មហាបាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់​ពីថ្ងៃ​ទី​២៣​ ដល់ថ្ងៃ​ទី​២៥​នេះ ផ្លូវ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​នឹង​ត្រូវ​កក​ស្ទះ។ សេចក្តីជូនដំណឹង ចុះថ្ងៃទី២២តុលា​បង្ហាញថា ក្នុងរយៈពេល ៣ ថ្ងៃនេះ ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ នឹង​មានការកកស្ទះនៅតាមដងផ្លូវ ដែលបាតុករ ត្រូវធ្វើដំណើរឆ្លងកាត់។ ទី១-ថ្ងៃទី២៣តុលា ចាប់ពី​ម៉ោង ​២ ​ដល់ម៉ោ​ង…

    Read More »
Back to top button
Close
Close