ក្រុម​អ្នកកា​សែត​ ជួប​​គ្រោះ​ថ្នាក់​ ចរាចរណ៍ ​នៅ​ស្រុក​មោង​ឫស្សី ​ស្លាប់​ និង​ របួស ​៧នាក់ ​

បាត់ដំបង ៖ ក្រុមអ្នកកាសែតក្នុងស្រុក ពេលកំពុងធ្វើដំណើរ ឆ្ពោះទៅខេត្ដបាត់ដំបង ស្រាប់​​តែ​ពេល​ទៅ ដល់ស្រុកមោងឫស្សី នៅ​ក្នុង​ឃុំ​ព្រៃស្វាយ បានជួបគ្រោះថ្នាក់ចរាចរណ៍បាន បណ្ដាល​ឱ្យ​អ្នក​ជិះ​នៅ​ក្នុងរថយន្ដ ស្លាប់ និង របួស ៧នាក់ ក្នុងនោះ សហការីរបស់ សារ​ព័ត៌​មានកោះសន្ដិភាព លោក ទី អ៊ុយសុង បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯម្នាក់ទៀត ជាអ្នកបើកបរ ឈ្មោះ សុខ ពិសិដ្ឋ ក៏បានស្លាប់ ខណៈដែលអ្នកកាសែត ២នាក់ និងមន្រ្តីកាកបាទក្រហម ៣នាក់ផ្សេង ទៀត រង របួសធ្ងន់ និងស្រាល។

ឡាន របស់កាកបាទក្រហមកម្ពុជា ដឹកអ្នកកាសែត បុកឡានក្រុង នៅបាត់ដំបង ស្លាប់ ២ នាក់ អ្នកកាសែតកោះសន្តិភាពម្នាក់ ស្លាប់ ។
ឡាន របស់កាកបាទក្រហមកម្ពុជា ដឹកអ្នកកាសែត បុកឡានក្រុង នៅបាត់ដំបង ស្លាប់ ២ នាក់ អ្នកកាសែតកោះសន្តិភាពម្នាក់ ស្លាប់ ។

គ្រោះថ្នាក់ចរាចរណ៍ ដែល​បាន​ផ្ដាច់​ជីវិត​អ្នក​យកព័ត៌មាន ឱ្យស្ថាប័ន កោះសន្ដិភាព នឹង​បណ្ដាល​ឱ្យរង របួសអ្នកកាសែត និង​មន្រ្តីកាកបាទក្រហមផ្សេងទៀតនោះ បាន​កើត ឡើង នៅ​រសៀល​ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៣ នេះ វេលាម៉ោងប្រមាណ៣ ខណៈ​ដែលរថយន្ដតួរីស ដែល ពួក​គេ​កំពុង​​ជិះ បានជួបគ្រោះថ្នាក់ចរាចរ ដោយ​បើក​រថយន្ត​ទៅ​បុក​គូថ​រថ​យន្ត​ក្រុង​កា​ពី​តូល។

ជន​រង​គ្រោះ​ ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរ​នេះ រួមមាន៖ ១. ឈ្មោះ ហ៊ុន សារឿន ភេទ​ប្រុស អាយុ ៥៤ឆ្នាំ,២. ម៉េង ម៊ុយឡេង ភេទប្រុស អាយុ ២៣ឆ្នាំ,៣. ឈ្មោះ ទេស សំណាង ភេទប្រុស អាយុ ៣០ឆ្នាំ ជន​រង​គ្រោះទាំង៣នាក់ ជា​មន្រ្តី​កាក​បាទ​ក្រ​ហម។

ដោយឡែកអ្នកកាសែត២នាក់ទៀត ដែល​រងរបួសនោះ ១.ឈ្មោះ ស្រូយ នីកា ភេទ​ប្រុស អាយុ ៣៦ឆ្នាំ ជា​អ្នក​យក​ព័ត៌​មាន​ឲ្យ​កាសែតរស្មីកម្ពុជា និងម្នាក់ទៀត ឈ្មោះ ប៊ុន រ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ ជា​អ្នក​យក​ព័ត៌​មាន​ឲ្យស្ថានីយ​ទូរទស្សន៍ហង្សមាស។

ប៉ូលិសចរាចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា មូល​ហេតុ ដែល​បណ្តាល​​​ឲ្យ​មាន​គ្រោះ​ថ្នាក់​​បាន​​​​ឲ្យ​ដឹងថា ឡានកាកបាទក្រហម ដែល ដឹក​នាំអ្នកកាសែត បាន​បើកវ៉ាឡានក្រុង​ ហើយ​ក៏វាក់​អើ​នឹង​ឡាន​មកពីមុខ ក៏បួង​ចង្កូត​មកវិញ បុក​គូទ​ឡាន​ក្រុង​ខាង​ស្តាំ​​តែ​ម្តង។

លោកឧត្តមសេនីយ៍ត្រី ស ថេត ស្នងការប៉ូលិសខេត្តបាត់ដំបង បានឲ្យដឹងថា អ្នករងរបួស ៥ នាក់ ដែលរបួសធ្ងន់ ៤ នាក់ និង​ម្នាក់​របួស​ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ Emergency នៅ​ទីរួម​ខេត្តបាត់ដំបង។ រីឯសពអ្នកស្លាប់ពីរនាក់នោះ ត្រូវ​បាន​បញ្ជូន ទៅកាន់ផ្ទះ នៅ​ភ្នំពេញ៕ ​Cambodia News

Cam1Cam3

Related Articles

Back to top button
Close
Close