ព័ត៌មាន​ជា​ភាសា​ខ្មែរ

  • ក្រសួង​​សុខា​​ភិបាល​​អំពាវ​​នាវ​​ ឲ្យ​​ពល​​រដ្ឋ​​ការ​​ពារ​​សុខ​​ភាព ​​អំឡុង​​រដូវ​​រងា​​

    ភ្នំ​ពេញ​៖ ក្រសួង​សុខាភិបាល​​ បាន​ធ្វើ​​ការ​អំពាវ​នាវ​ តាម​​រយៈ​​សេ​ច​ក្ដី​ប្រកាស​ព័ត៌​​មា​ន​​មួយ ​របស់​​ខ្លួន​​ក្នុង​សប្ដាហ៏​នេះ ដោយ​ឲ្យ​ពល​​រដ្ឋ​កម្ពុជា​ ការ​ពារ​សុខ​ភាព​ អំឡុង​រដូវ​រងា ចាប់​​ពី​​ខែ ធ្នូ ដល់ ខែ មករា ឆ្នាំ​២០១៤ ។​ សេច​ក្ដីប្រកាស ​ដែល​ចុះ​កាលបរិច្ឆេទ​ កាល​ពីថ្ងៃទី ​៤ ធ្នូ…

    Read More »
  • កិច្ច​ពិភាក្សា​ស្តី​ពី​ការ​ផ្សព្វ​ផ្សាយ​ពត៌​មាន​ ពាក់​​ព័ន្ធ​​ក្រុម​​ប្រឈម​​មុខ​​ខ្ពស់​​នឹង​ជំងឺ​អេដស៍

    ភ្នំ​​ពេ​ញ​ ​៖ ​នៅ​​​ព្រឹ​ក​​ថ្ងៃ​ទី​​០​៦​ ​ខែ​ធ្នូ​ ឆ្នាំ​​២០​១​៣​​នេះ​ ​​​ក្រុម​ប្រ​ឈម​មុ​ខ​​ខ្ព​ស់​ ​ជាមួ​យ​​ក្រុ​ម​​អ្ន​ក​​​សារ​​​ពត៌​​មា​ន​​​បាន​​ជួប​ ជុំ​​​គ្នា​​​នៅ​​សណ្ឋា​គា​រ​​ក​ង់​​ទី​​ណង់​​តា​​​ល់ ដើម្បី​​ពិ​ភាក្សា​​​ស្វែ​ង​យ​​ល់​​អំ​ពី​​​គ្នា​​​​ក្នុង​​កា​រ​ចូ​ល​រួម​​​កា​ត់​​​ប​ន្ថយ​​​​គ្រោះ​​ថ្នា​ក់​ ​​​នៃ​​គ្រឿ​ងញៀន​ និ​ង​​​មេ​រោគ​​​អេ​ដ​ស៍​ ដែ​ល​​​​​​​មា​នកា​រ​​អញ្ចើញ​ចូ​ល​រួ​ម​​​ពី​​​​ វេ​ជ្ជ​ប​ណ្ឌិ​ត​ តែ​ង​ ​គ​​ន្ធី​ ​អ​គ្គ​​​នាយក​​​អា​ជ្ញា​ធ​រ​​​ជាតិ​​​ប្រ​​យុ​ទ្ធ​​និង​​​ជំ​ងឺ​អេ​ដស៍​​​​ និ​ង​​លោ​ក​ ​វេ​ជ្ជ​​ប​ណ្ឌិ​ត​ ​អ៊ុំ​ ​សុ​ភាព​ ​នា​យ​ក​​ប្រ​តិ​បត្តិ​​អ​ង្គ​ការ​​​​​ខា​​ណា​ ​។

    Read More »
  • ខឹង​ប្តី​មិន​ចូល​ផ្ទះ ​ទៅ​ជះ​សាំង​ដុត​ក្មួយ​ប្រុស​អាយុ​ជាង​១​ខួប​របួស​ធ្ងន់​

    ព្រះសីហនុ ៖ កាលពី​វេលា​ម៉ោង​ជិត៧យប់ ថ្ងៃទី០៤ ធ្នូ នៅ​សង្កាត់​លេខ៣ ក្រុង​ព្រះ​សីហនុ​​ក្មេង​ប្រុស​ដែលមាន​អាយុ​ទើបបាន១ខួប៣ខែ និង​បុរស​វ័យ​កណ្តាល​ម្នាក់ទៀត​ត្រូវ​រងរបួស​រលាក​ពេញ​ខ្លួន ដោយសារតែ​ស្ត្រី​ម្នាក់​ត្រូវជា​ប្អូនថ្លៃ​បាន​ជះ​សាំង​ដុត​ក្មេងប្រុស​នោះ ព្រោះ​តែ​ខឹង​រក​ប្តី​ខ្លួនឯង​មិនឃើញ។ តាម​សមត្ថកិច្ច​ឲ្យ​ដឹងថា ស្ត្រី​ដែល​បង្ករ​នោះ​មានឈ្មោះ  ថៃ ស្រី​រ៉ា ហៅ​ស្តើង អាយុ​ជាង២២ឆ្នាំ បាន​រត់គេចខ្លួន​បន្ទា​ប់​ធ្វើ​សកម្មភាព​រួច ត្រូវជា​មីង​របស់​ក្មេងប្រុស​រងគ្រោះ។

    Read More »
  • ស្រ្តី​ម្នាក់​ចាក់​សម្លាប់​ខ្លួន​ឯង ​ក្រោយ​ពី​សម្លាប់ ​កូន​ប្រុស ​និង​កូន​ស្រី​

    ភ្នំពេញ៖ នៅពាក់កណ្តាល អាធ្រាត្រ ថ្ងៃទី៥ ខែធ្នូ​ ឆ្នាំ២០១៣ ស្ថិតនៅផ្ទះជនរងគ្រោះ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ មាន​ការភ្ញាក់ផ្អើលមួយ​ដោយ​ស្រ្តីជាម្តាយ​ បានដាច់ចិត្តចាក់ សម្លាប់កូន ប្រុស​​អាយុ​៥ឆ្នាំស្លាប់ និង​កូនស្រី អាយុ​១៧ឆ្នាំ ​រង​​របួសធ្ងន់ កំពុងជួយសង្គ្រោះនៅមន្ទីរ ពេទ្យ​កាល់​ម៉ែត ។​ក្រោយចាក់សម្លាប់ កូនប្រុស…

    Read More »
  • ក្រុម​ហ៊ុន​ទូរស័ព្ទ​ ផ្ដើម​អនុវត្ត​យក​ថ្លៃ ហៅ​ តាម​ការកំណត់​របស់​ក្រសួង​

    ភ្នំ​ពេញ​៖ ដើម្បី​តម្លាភាព​ និងយុត្តិ​ធម៌​ ក្នុង​ការ​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ ទូរ​គម​នាគម​ន៏ ក្រុម​ហ៊ុន​ទូរស័ព្ទ​ទាំងអស់ ​ត្រូវបាន​បង្គាប់ឲ្យ​អនុ​វត្តន៏​ការ​យក​តម្លៃ​ហៅ​ តាម​ការកំណត់​របស់ក្រសួង ​ចាប់ពី​ថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ​ ២​០​១​៣​ នេះ ។​ យោងតាម ​សេចក្ដីប្រកាសព័ត៌​មាន​មួយ ​របស់ក្រុម​ហ៊ុន​ទូរស័ព្ទ ស្មាត…

    Read More »
  • សាលា​រាជធានី​សន្យា​ជា​ថ្មី​ ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​អតីត​អ្នក​បុរី​កីឡា​

    ភ្នំ​ពេញ​៖ នៅ​ថ្ងៃ​ទី៤ ខែធ្នូ ​​នេះ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​សន្យា​ជាថ្មី​ថា ​នឹង​ដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​ប្រជា​សហគមន៍ ដែល​ជា​អតីត​បុរី​កីឡា នៅ​សប្តាហ៍​ក្រោយ​។​ ការសន្យា​ជាថ្មី​នេះ ធ្វើឡើង​បន្ទាប់​ពី​ប្រជា​សហគមន៍​ប្រមាណ​ជាង​២០​នាក់ ដែល​ជា​អតីត​បុរី​កីឡា បាន​ប្រមូលផ្តុំ​គ្នា​ជា​ថ្មី​នៅ​មុខ​សាលា​រាជធានី ដើម្បី​ទាមទារ​ដំណោះស្រាយ​តាម​ការ​សន្យា​ថា​របស់​មន្ត្រី​ស្ថាប័ន​មួយនេះ​។​

    Read More »
  • កម្ពុជា​និង​ធនាគារ​ពិភពលោក​ជម្រុញ​ឲ្យ​មាន​ភាព​ជា​ដៃគូ​ក្នុង​ចំណោម​ស្ថាប័ន​រដ្ឋ​និង​មិន​មែន​រដ្ឋ

    ភ្នំពេញ (៤ ធ្នូ ២០១៣)៖ ការិយាល័យ​សម្របសម្រួល​គម្រោង​អភិបាល​កិច្ច​​​ល្អ​​មូលដ្ឋាន​នៃ​​​​ក្រសួង​​មហា​​​ផ្ទៃ​​​នៅសប្តាហ៍​​នេះ​​បាន​ផ្តល់​​​​ការកសាងសមត្ថភាព​ផ្នែក​​ចំណេះដឹង ​ជំនាញ និង​ការ​​​អនុវត្តជាក់ស្តែង​នៃ​​​ការងារក្នុង​​ភាព​ជា​ដៃគូ​ដល់​មន្រ្តីមក​ពី​ស្ថាប័ន​រដ្ឋនិង​មិន​មែនរដ្ឋ​ទាំង​នៅ​ថ្នាក់​​ជាតិ​និង​ថ្នាក់ក្រោមជាតិ។ វគ្គបណ្តុះបណ្តាលដែល​មាន​ការ​គាំទ្រ​ពី​ធនាគារពិភពលោក និង​មាន​កិច្ចសហការ​ជា​មួយ​​​​អង្គការ​​សីលកានេះ​ត្រូវបាន​ធ្វើ​ឡើង​​​​​នៅ​ឯ​​​​មជ្ឈមណ្ឌល​​សិក្សា​ស្រាវ​ជ្រាវ​អភិបាល​​កិច្ច​​ស្ថិត​​​​នៅក្នុង​​ក្រសួង​មហាផ្ទៃ​​ចាប់​ពី​ថ្ងៃ​​អង្គារ​ដល់​​ថ្ងៃ​​​​ព្រហស្បត៍នេះ​។

    Read More »
  • ក្រសួង​ប្រៃស​ណីយ៍ ​ប្រកាស​ឲ្យ​ប្រព័ន្ធ​ទូរស័ព្ទ ​យក​តម្លៃ​ខល​ធម្មតា ​

    ភ្នំ​ពេញ​៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រកាស​ឲ្យ​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ​ទាំង​អស់ ដែល​កំពុង​ចរាចរណ៍​នៅ​កម្ពុជា បញ្ឈប់​ការផ្តល់​សេវា​តម្លៃបន្ថែម​ទឹកប្រាក់ ឬ​ដូរ​លុយ ដោយ​គិត​តម្លៃ​ច្បាស់លាស់​ជា​នាទី​វិញ​សម្រាប់​ការហៅ​ចេញ​។ កាលពី​ថ្ងៃ​ទី​២៨​ខែវិច្ឆិកា ក្រសួង​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ​ទាំង​អស់ ដោយ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ យក​តម្លៃ​ហៅ​ទូរស័ព្ទ​ចេញ​ក្នុង​មួយ​នាទី​ធម្មតា​វិញ ដើម្បី​ជា​ការគោរព​តាម​បញ្ញត្តិ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ការ​ការ​ពារ​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន​។

    Read More »
  • កម្មករ​រោង​ចក្រ​ ឡាបេ​លីស​គូទៀ ដួ​លស​ន្លប់​ ២​ថ្ងៃ​ជាប់​គ្នា​

    ស្វាយរៀង៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី០៣ ខែធ្នូនេះ កម្មករ-​កម្មការិនីរោង​ចក្រ​ផលិត​តុក្កតា យីហោ ឡាបេ​លីសគូទៀ នៅ​ក្រុង​បាវិត ប្រមាណ ៥៧​នាក់​ត្រូវបានដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យជាបន្តបន្ចាប់ ខណះពួកគេបាន​ដួល​សន្លប់​រយះ ពេល​២​ថ្ងៃ​ជាប់​គ្នា​។ ប្រភព​បន្ត​ថា ហេតុការណ៍ដួល​សន្លប់​នេះ​កើត​ឡើង​ចាប់តាំង​ពី​ថ្ងៃទី​០២ រហូតដល់ថ្ងៃទី០៣ខែ​ធ្នូ ឆ្នាំ​២០១៣នេះ ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយ​សេង ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង។ មូល​ហេតុ​ដែល​បណ្តាលឱ្យ​កម្មករ​ដួលសន្លប់ជំហាន​​​ដំបូង​សង្ស័យ​ធុំក្លិន​ថ្នាំលាប​អគារ​ក្បែរ​រោងចក្រ ហើយ​ធុំ​ក្លិន​អាក្រក់​ដល់​ក្រុម​កម្មករ​ទើប​មាន​ការ​ដួល​សន្លប់​ជា​ច្រើន​នាក់​បែប​នេះ៕ Cambodia News

    Read More »
  • រដ្ឋ​មន្ត្រី​ព័ត៌​មាន៖ ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កម្ពុជា​ គួរ​នៅ​ស្ងៀម ​កុំ​កេះ​ដំបៅ ​រឿង​ព្រំដែន​

    ភ្នំពេញ៖​  លោក ខៀវ កាញារីទ្ធ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ថ្លែង​ទៅ​កាន់​ក្រុម​​អ្នក​កាសែត​ថា ​ជុំវិញ​សភាពការណ៍​​តានតឹង​នៅ​បាងកក ​ប្រទេស​ថៃ ​ពេលនេះ ​គឺ​រាជ​រដ្ឋាភិបាល​កម្ពុជា ​កំពុង​តាមដាន​ពិនិត្យ​យ៉ាង​​យកចិត្តទុកដាក់ ​និង​មិនទាន់មាន​អត្ថា​ធិប្បាយ​បែប​ណា​ទេ​។ ​ លោក ​រដ្ឋមន្ត្រី ​ថ្លែង​បែប​នេះ​ បន្ទាប់ពី​ចូលរួម​ក្នុង​សិក្ខាសាលា ស្តីពី ការតាំង​បង្ហាញ​សម្ភារៈ​បរិក្ខា​បច្ចេកទេស…

    Read More »
Back to top button
Close
Close