ព័ត៌មាន​ជា​ភាសា​ខ្មែរ

  • សិក្ខា​កាម​​លោត​​ឆត្រ​យោង​​៩១១​​ម្នាក់​​បាន​​ស្លាប់​​​ពេល​​​​លោត​​​ពី​លើ​​យន្ត​ហោះ​

    សារព័ត៌មាន​ Cambodia News/ កំពង់ស្ពឺ (០៦ មករា ២០១៧) ៖ សិក្ខាកាម​ជំនាញ​ឆត្រយោង​៩១១​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​​កាលពី​វេលា​ម៉ោង​៨ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៧ ចំណុច​ភូមិ​ក្តាន់​រយ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺខណៈ​លោត​ពីលើ​យន្តហោះ​មក​ជួប​បញ្ហា​បច្ចេកទេស ។ ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​ករណី​នេះ​កើតឡើង​មែន…

    Read More »
  • សូមកុំភ្ញាក់ផ្អើល នឹងការចល័តសព្វាវុធយោធា ក្នុងរាជធានីភ្នំពេញ

    សារព័ត៌មាន​ Cambodia News/ ភ្នំ​ពេញ (០៥ មករា ២០១៧) ៖ នៅវេលាម៉ោង២រំលងអាធ្រាត ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧​ នឹងមានការដឹកជញ្ជូនសម្ភារយោធភណ្ឌមួយចំនួន របស់​កង​យោ​ធពល​ខេមរភូមិន្ទ កាត់​តាម​រាជ​ធានី​ភ្នំពេញ ​ចូលទៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ហើយ​សម្ភារយោធភណ្ឌនេះ នឹងត្រូវដឹកត្រឡប់ចេញបន្ទាយវិញ នៅវេលាម៉ោង២រំលងអាត្រាធ្រ…

    Read More »
  • ថ្ងៃ​នេះ​​គឺ​ជា​​ខួប​អាពាហ៍ពិពាហ៍​​ ​៤១​​ឆ្នាំ​របស់​សម្តេច​​តេជោ​

    សារព័ត៌មាន​ Cambodia News/ ​ភ្នំពេញ​ (០៥ មករា ២០១៧) ៖ “​ថ្ងៃនេះ​គឺជា​ខួបអាពាហ៍ពិពាហ៍​៤១​ឆ្នាំ របស់ខ្ញុំ (៥​មករា​១៩៧៦-៥​មករា​២០១៧)”,​នេះ​ជា​ការសរសេរ​រំលឹក​អនុស្សាវរីយ៍​របស់​សម្តេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​នៅថ្ងៃនេះ​។ ​សម្តេច​បាន​សរសេរ​ប​ន្ត​ថា​”​ខ្ញុំ​តែងតែ​គិតថា​អ្វីដែល​ខ្ញុំ​និង​ភរិយា​បាន​ឆ្លងកាត់​ក្នុងសម័យ​សង្គ្រាម​គឺ​ពុំ​គួរឱ្យ​ជឿថា ខ្ញុំ​អាចមាន​ជីវិត​រហូត​​មកដល់​សព្វថ្ងៃ​នេះឡើយ​។

    Read More »
  • នាយកសាលាហៅធ្វើកិច្ចសន្យាផ្តិតមេដៃ ក្រោយពីលត់ជង្គង់សុំស្នេហ៍សិស្សស្រី

    សារព័ត៌មាន​ Cambodia News/ ភ្នំ​ពេញ (០៥ មករា ២០១៧) ៖ វិដេអូ​ប្រវែង១នាទីនិង២​៦វិនាទី បាន​ធ្វើឲ្យអ្នក​និយម​លេងបណ្តាញ​សង្គមហ្វេស​ប៊ុក ធ្វើការរិះគន់​យ៉ាងចាស់​ដៃ ទៅលើ​ទង្វើ​ក្មេង​ប្រុស​ក្នុង​វិដេអូ​នោះ ដែល​បានលត់​ជង្គង់​សុំស្នេហា​ទៅកាន់សិស្ស​ស្រី​ទាំងខ្លួន​នៅក្មេង​ខ្ចី​នៅឡើយ កាល​ពីថ្ងៃអង្គារ៍ ទី០៣មករា។ មិនយូរ​ប៉ុន្មាន​ផង ក៏មានកិច្ច​អន្តរាគមន៍​ពីលោកនាយក​សាលាភ្លាមៗ ដោយ​ហៅ​ក្រុមកូន​សិស្សទាំង​នោះ​មក​អប់រំ និង​ធ្វើកិច្ច​សន្យា​គ្រប់ៗ​គ្នា​ដោយ​មាន​ផ្តិត​ស្នាម​មេដៃ​ហើយ កាល​ពីថ្ងៃទី៤​មករា​នេះ។

    Read More »
  • គ្រោះ​ថ្នាក់​​ចរាចរណ៍​​​​ថ្ងៃ​​ទី​​៤​​មករា​ ​ស្លាប់ ​២​នាក់​ រងរបួស ​១២​​នាក់​​

    សារព័ត៌មាន​ Cambodia News/ ​ភ្នំពេញ​ (០៥ មករា ២០១៧) ៖ ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​១០​លើក​។​ក្នុងនោះ​ពេលយប់​៩​លើក​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ របួសធ្ងន់​១០​នាក់ និង​របួសស្រាល​២​នាក់​។​

    Read More »
  • ស្ត្រីរ​ក​ស៊ី​ផ្លូ​វ​ភេទ​​ដែល​​ធ្លាក់​​​ចូល​​ទឹក​ទន្លេ​​​​ពេល​​នេះ​​ឃើញ​សាក​សព​​ហើយ​​

    សារព័ត៌មាន​ Cambodia News/ ភ្នំពេញ (០៤ មករា ២០១៦) ៖ ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់បានចុះ​ទៅ​ក្នុង​កាណូត​​ទេសចរណ៍​នៅ​មាត់​​ទន្លេ​តែ​ក៏​​​រអិល​ជើង​ធ្លាក់​​ចូល​ទឹក​ ក្រោយ​ពី​​​រត់គេច​ពី​​កម្លាំង​សន្តិ​សុខ​ដេញ​ មក​ដល់​ថ្ងៃ​ទី​០៤ ​មករា​ នេះ​ត្រូវបានគេ​​ប្រទះ​ឃើញសាកសព​នៅ​ក្រោម​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ។ សាក​សព​​ស្ត្រី​រង​គ្រោះ​ខាងលើ ​ឈ្មោះ​ប៉ែន គ​ន្ធី ហៅ​ស្រី​​ម៉ៅ អាយុ​៣៣​ឆ្នាំ…

    Read More »
  • សម្តេចតេជោ៖ សូមប្រជាពលរដ្ឋ​ពិនិត្យឈ្មោះបោះឆ្នោត​អោយបានត្រឹមត្រូវ

    សារព័ត៌មាន​ Cambodia News/ ភ្នំពេញ (០៤ មករា ២០១៧) ៖ នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាល​កម្ពុជា បាន រំលឹក​ប្រជា​ពល​រដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​​ឲ្យ​ពិនិត្យ​ឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតឲ្យបានត្រឹមត្រូវ​។​ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវតាមបណ្តាញសង្គមរបស់សម្តេចផ្ទាល់ថា “កាលពីថ្ងៃទី…

    Read More »
  • ព្រះមហាក្សត្រ​និង​សម្តេចម៉ែ យាង​ថ្វាយ​ព្រះ​ភ្លើង​បូជាសព​សម្តេច​ស៊ី​សុវត្ថិ ជី​វ័​ន្ត​មុនី​រ័ក្ស

    សារព័ត៌មាន​ Cambodia News/ ភ្នំពេញ (០៤ មករា ២០១៦) ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចម៉ែ បាន​យាង​ថ្វាយ​ព្រះ​ភ្លើង​បូជាសព​ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សម្តេច ស៊ី​សុវត្ថិ ជី​វ័​ន្ត​មុនី​រ័ក្ស នៅ​មុខ​វត្ត​បុ​ទុម​វ​ត្តី នា​ព្រឹក​ថ្ងៃ​ទី​០៤…

    Read More »
  • ​អាជ្ញាធរ​​នឹង​​ចាត់​វិធាន​ការ​​រុះ​រើ​​ផ្ទាំង​​ប៉ា​ណូ​​ផ្សាយ​​ពាណិជ្ជ​​កាត់​​ទទឹង​ផ្លូវ​​ចេញ​​

    សារព័ត៌មាន​​ Cambodia News/ ភ្នំពេញ​ (០៤ មករា ២០១៧) ៖ ​ក្នុង​ឆ្នាំ​២០១៧​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងមាន​វិធានការ​រុះរើ​របា​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​ដែល​ដាក់​កាត់​ទទឹងផ្លូវ​ចេ​ទាំងអស់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ដោយ​ផ្អែក​តាម​សេចក្តីណែនាំ​ស្តីពី​ការកែតម្រូវ​និង​កែលម្អរ​ឡើងវិញ​នូវ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។​

    Read More »
  • ប៉ូលិស​កំពុង​តាម​ប្រមាញ់ ជន​ដែល​កាត់ ត រូបភាព ប្រមាថ ព្រះមហាក្សត្រ

    សារព័ត៌មាន​ Cambodia News/ ភ្នំ​ពេញ (០៣ មករា ២០១៧) ៖ ប៉ូលិស​ក្រសួងមហាផ្ទៃ​កំពុងធ្វើការ​ស៊ើបអង្កេត ដើម្បី​តាម​ចាប់​ជនសង្ស័យ​ចំនួន ៣​នាក់ ដែល​បាន​កាត់ត​រូបភាព ប្រមាថ​ដល់​ព្រះមហាក្សត្រ នរោត្តម សីហមុនី​។ នេះ​បើតាម​ការចុះផ្សាយ​របស់ BBC នៅ​ថ្ងៃ​អង្គារ​នេះ​។​​ រូបភាព​កាត់​ដាក់ រូបភាព​ព្រះមហាក្សត្រ…

    Read More »
Back to top button
Close
Close