គ្រោះ​ថ្នាក់​​ចរាចរណ៍​​​​ថ្ងៃ​​ទី​​៤​​មករា​ ​ស្លាប់ ​២​នាក់​ រងរបួស ​១២​​នាក់​​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (០៥ មករា ២០១៧) ៖ ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​១០​លើក​។​ក្នុងនោះ​ពេលយប់​៩​លើក​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ របួសធ្ងន់​១០​នាក់ និង​របួសស្រាល​២​នាក់​។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១០ លើក​នេះ​បណ្ដាល​ឲ្យ​ខូ​ត​ខាត​យានយន្ដ សរុប​ចំនួន​១៧​គ្រឿង រួមមាន​ម៉ូតូ ចំនួន​១២​គ្រឿង រថយន្ដ​ធុន​តូច​ចំនួន​៣​គ្រឿង រថយន្ដ​ធុន​ធំ​១​គ្រឿង រ៉ឺ​ម៉ុក​គោយន្ដ​១​គ្រឿង និង​អ្នក​ថ្នើ​រ​ជើង​២​នាក់​។

មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះ​ថា្នក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន​២​លើក ស្រវឹង​២​លើក ប្រជែង​២​លើក​ប្រជែង​៣​លើក មិន​គោរព​សិទ្ធិ​៣​លើក និង​បត់​គ្រោះថ្នាក់​មួយ​លើក​៕

1

Related Articles

Back to top button
Close
Close