Cambodia News
-
បើករថយន្តរេចង្កូតបុករបាំងចែកទ្រូងផ្លូវបាក់អស់១១ផ្ទាំង
ភ្នំពេញ ៖ កាលពីវេលាម៉ោង៧និង១៥ នាទីព្រឹកថ្ងៃទី១០ ធ្នូ មាន គ្រោះថ្នាក់ចរាចរមួយ បានកើតឡើង បង្កដោយរថយន្ដឆ្លាមមួយគ្រឿង ដែលអ្នកបើក មានអាការៈស្រវឹងបានរេចង្កូតបុក របាំងចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់អស់១១ផ្ទាំង ស្ថិតឡើងនៅលើកំណាត់ផ្លូវសហព័ន្ធរុស្សី មុខ វិហារចិន ត្រកូល ហ្គូវ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
Read More » -
ម៉ូតូបុកជាមួយរថយន្ដរបួសធ្ងន់ពីរនាក់
ភ្នំពេញ៖ បុរសពីរនាក់បាន រងរបួសធ្ងន់ធ្ងរបន្ទាប់ពីពួកគេទាំងពីរនាក់បានបើក ម៉ូតូទៅបុករថយន្ដឆ្លាម មួយគ្រឿង ខណៈ កំពុងបើកបញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង ៣និង២៥នាទីរសៀលថ្ងៃទី០៩ ធ្នូ ស្ថិតនៅផ្លូវបំបែកហាណូយ និង ផ្លូវម៉ុងឫទ្ធី ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
Read More » -
ព្រឹទ្ធសភានឹងលើកយកសេចក្ដីព្រាងច្បាប់ស្ដីពីថវិកាជាតិឆ្នាំ២០១៣ទៅពិភាក្សានៅថ្ងៃទី១៣ ធ្នូ
នៅថ្ងៃអង្គារ ទី១១ ធ្នូ ២០១២នេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានប្រកាសឲ្យដឹងថា ខ្លួននឹងលើកយកសេចក្ដីព្រាងច្បាប់ស្ដីពីការចាយវាយថវិកាជាតិឆ្នាំ ២០១៣ដ៏ចម្រូងចម្រាសទៅធ្វើការពិភាក្សានៅក្នុងកិច្ចប្រជុំនាវេលាម៉ោង៨ព្រឹកថ្ងៃ ព្រហស្បតិ៏ ទី ១៣ ឆ្នាំ២០១២ខាងមុខនេះ។
Read More » -
បើករថយន្តបុករនាំងដែកពុះចែកផ្លូវខូចខាតអស់៨ផ្ទាំង
ភ្នំពេញ ៖ នៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១០ ធ្នូរថយន្តទួរីស ពណ៌ស្លែ បើកទៅបុករនាំងដែកពុះចែកផ្លូវ បាក់អស់ ៥ផ្ទាំង ដួលរាបដល់ដី មួយផ្ទាំងជាប់ពីមុខរថយន្ត និងទ្រេត ២ផ្ទាំង រថយន្តបង្កបើករត់គេចបាត់ ស្ថិតតាមមហាវិថីសហព័ន្ធរុស្ស៊ី មុខភោជនីយដ្ឋានពោធិ៍ចិនតុង ចំណុចភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
Read More » -
ប៉ូលិសប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជនជួញដូរ និងប្រើប្រាស់ថ្នាំញៀន២នាក់
ភ្នំពេញ ៖ នៅវេលាម៉ោង៩ និង២០ នាទីយប់ថ្ងៃទី១០ ធ្នូ លោកគង់ សំសារ៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បានចុះទៅឆែកឆេរផ្ទះជួលមួយកន្លែង ស្ថិតក្នុង ក្រុម១០ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ឃាត់ខ្លួនបានស្រ្តីម្នាក់ និងបុរសម្នាក់ ជនជាតិវៀតណាម ជាអ្នកជួញដូរ…
Read More » -
ជិះម៉ូតូបុកជាមួយរថយន្តធុនធំបណ្តាលឲ្យស្លាប់៣នាក់
ភ្នំពេញ ៖ យុវជន៣នាក់ បោកក្បាលនឹងរថយន្តស្លាប់ នៅជាប់រថយន្ត ខណៈពេលរថយន្តកាម៉ាសដឹករថយន្តស្ទួចនិងម៉ាស៊ីនភ្លើងមួយគ្រឿង បានបុកចំពីមុខពេញទំហឹង នៅមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាមផ្លូវជាតិ៤ ក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១២ និង៥០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១១ ធ្នូ ។
Read More » -
ជនសង្ស័យម្នាក់ក្នុងចំណោមពីរត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទឆក់ទូរស័ព្ទ
ភ្នំពេញ ៖ នៅវេលាម៉ោង៦ និង៤០ នាទីព្រឹកថ្ងៃទី១០ ធ្នូ ស្រ្តីជនជាតិបរទេសម្នាក់កំពុងឈរនិយាយទូរស័ព្ទ នៅមុខក្រុមហ៊ុន Mobitel ស្រាប់តែជនល្មើស ២នាក់ ជិះម៉ូតូមកឆក់ទូរស័ព្ទនោះបានសម្រេច ហើយបើកម៉ូតូឆ្លងផ្លូវ ទៅខាងស្តាំវិញ ត្រូវកងរាជអាវុធហត្ថខណ្ឌ ចាប់បានអ្នកឆក់ពីក្រោយ ស្ថិតនៅមុខក្រុមហ៊ុន Mobitel តាមមហាវិថីព្រះសីហនុ ក្នុងសង្កាត់ចតុមុខ…
Read More » -
ម៉ូតូពីរគ្រឿងបុកគ្នាបណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់
ភ្នំពេញ ៖ វេលាម៉ោង២ និង១០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ធ្នូ បុរស២នាក់ ស្រវឹងដូចគ្នា ជិះម៉ូតូបុកគ្នាចំពីមុខ លាន់ដូចរន្ទះ បណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត នៅមុខបៀរហ្គាឌិន រាត្រីសំបូរ ត្រង់ចំណុច ផ្លូវលេខ៤៧ កែង៨២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
Read More » -
ជនបង្ក៣នាក់ជិះម៉ូតូដេញវាយគេដល់ផ្ទះត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ ៖ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១០ ធ្នូ ជនបង្ក ៣នាក់ ជិះម៉ូតូគុបជ្រុង៥០ ពណ៌ទឹកប៊ិច ប្រដាប់ដោយបំពង់ទីបជ្រុង ធ្វើសកម្មភាពដេញវាយជនរងគ្រោះដល់មុខផ្ទះ ត្រូវជនរងគ្រោះ ស្រែកហៅបងប្អូនឲ្យជួយ ទើបជនបង្កនាំគ្នារត់ចោលម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ ស្ថិតនៅតាមផ្លូវលំ ក្នុងក្រុម៩ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ…
Read More » -
ស្រវឹងជិះម៉ូតូទៅបុកម៉ូតូមួយទៀតរងរបួសធ្ងន់ម្នាក់ស្រាល២នាក់
ភ្នំពេញ ៖ កាលពីវេលាម៉ោង៩ និង១៥ នាទីយប់ថ្ងៃទី១០ ធ្នូ ម៉ូតូស្មាសវី ពណ៌ខ្មៅ ជិះគ្នា ២នាក់ ក្នុងស្ថានភាពស្រវឹង ជិះរំលោភភ្លើងសញ្ញាចរាចរណ៍ ទៅបុកម៉ូតូសង់កូរ៉េ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាល ២នាក់ ស្ថិតនៅចំណុចស្តុបផ្លូវភ្លោះអូរឬស្សី តាមមហាវិថីព្រះមុនីវង្សកែង២១៤ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
Read More »