ម៉ូតូ​បុក​ជា​មួយ​រថយន្ដ​របួស​ធ្ងន់​ពីរ​នាក់​

ភ្នំពេញ៖ បុរសពីរនាក់បាន រងរបួសធ្ងន់ធ្ងរបន្ទាប់ពីពួកគេទាំងពីរនាក់បានបើក ម៉ូតូទៅបុករថយន្ដឆ្លាម មួយគ្រឿង ខណៈ កំពុងបើកបញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង ៣និង២៥នាទីរសៀលថ្ងៃទី០៩ ធ្នូ ស្ថិតនៅផ្លូវបំបែកហាណូយ និង ផ្លូវម៉ុងឫទ្ធី ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះទី១ជា អ្នកបើកឈ្មោះចាន់ សាវឿន អាយុ៣៥ ឆ្នាំ និងជនរងគ្រោះ ទី២ជិះពីក្រោយឈ្មោះ ចាន់ សាវ៉ូ អាយុ៣៦
ឆ្នាំ ដែលពួកគេទាំងពីរ រស់នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

មុនពេលកើតហេតុជន រងគ្រោះទាំងពីរនាក់ បានបើកម៉ូតូឌុបគ្នាក្នុង ទិសដៅពីជើងទៅ  ត្បូង លុះមកដល់ចំណុច កើតហេតុ ស្រាប់តែមាននរថយន្ដកាមរីឆ្លាម មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2L-7100 ពណ៌ត្រីឆ្លូញ បើកបរក្នុងទិសដៅពី ត្បូងទៅជើង ហើយក៏បានបុកគ្នាពេញមួយ ទំហឹង បណ្ដាលឱ្យរងរបួសនិងខូចខាតរថយន្ដ និងម៉ូតូផងដែរ។

សមត្ថកិច្ចបានបន្ដថា គ្រោះថ្នាក់ចរាចរ នេះ បណ្ដាលមកពីអ្នកបើកម៉ូតូវីវ៉ាទាំងពីរ នាក់មានអាការៈស្រវឹង ដោយឡែកអ្នកបើក រថយន្ដកាមរីឆ្លាម ជាបុរសវ័យចំណាស់ម្នាក់ មិនស្គាល់អត្ដសញ្ញាណ បានបើកទ្វាររថយន្ដ រត់គេចខ្លួនតែម្ដងទៅ ។

ក្រោយកើតហេតុ ទាំងរថយន្ដនិងម៉ូតូ របស់ជនរងគ្រោះទាំងពីរ ត្រូវបានសមត្ថកិច្ច ស្ទូចយកទៅរក្សាទុកនៅ ដើម្បីធ្វើការដោះ ស្រាយបន្ដទៀត ខណៈដែលជនរងគ្រោះ ដែលរងរបួសនោះ ត្រូវបានដឹកបញ្ជូនទៅ ព្យាបាលនៅមន្ទីរពេទ្យ ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close