បើក​រថយន្ត​បុក​រនាំង​ដែក​ពុះ​ចែក​ផ្លូវ​ខូច​ខាត​អស់​៨​ផ្ទាំង​

ភ្នំពេញ ៖ នៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១០ ធ្នូរថយន្តទួរីស ពណ៌ស្លែ បើកទៅបុករនាំងដែកពុះចែកផ្លូវ បាក់អស់ ៥ផ្ទាំង ដួលរាបដល់ដី មួយផ្ទាំងជាប់ពីមុខរថយន្ត និងទ្រេត ២ផ្ទាំង រថយន្តបង្កបើករត់គេចបាត់ ស្ថិតតាមមហាវិថីសហព័ន្ធរុស្ស៊ី មុខភោជនីយដ្ឋានពោធិ៍ចិនតុង ចំណុចភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

បើតាមសន្តិសុខយាម នៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តទួរីស ពណ៌ស្លែ បើកបរតាមមហាវិថីសហព័ន្ធរុស្ស៊ី ពីលិចទៅកើត ខណៈមកដល់ចំណុចខាងលើ បានរេចង្កូតទៅបុករនាំងដែកបាក់រាបដល់ដីអស់ ៥ផ្ទាំង និងបាក់ដាច់មួយផ្ទាំង ជាប់ទៅជាមួយរថយន្ត ព្រមទាំងទ្រេតអស់ ២ផ្ទាំងទៀត សរុបទាំងអស់ខូចខាតអស់ ៨ផ្ទាំង ។

បន្ទាប់ពីបុកជាប់រនាំងដែក នៅពីមុខរថយន្តហើយ រថយន្តនោះមិនបានឈប់ទេ ព្យាយាមបើករត់បានប្រមាណ២០ម៉ែត្រ ទៅដល់មុខមហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្រ្ត តៃកុងរថយន្ត បានឈប់អែបរថយន្តទៅខាង រួចចុះដោះរនាំងដែកនោះ គ្រវែងចោល ហើយបើករថយន្តរត់គេចចូលទៅភ្នំពេញបាត់៕

ដោយ៖ ហេង នាង

 

Related Articles

Back to top button
Close
Close