គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១៦​ខែ​សីហា​ ​ស្លាប់​ ២​នាក់​របួសធ្ងន់ ​១៣​នាក់

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ (១៧ សីហា ២០១៦) ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេសកើតឡើងចំនួន ៩លើក ( យប់ ៧លើក ) បណ្តាល​អោយ​មនុស្សស្លាប់ ២នាក់ ( ស្រី ២នាក់ ) រងរបួសធ្ងន់ ១៣នាក់ ( ស្រី ៣នាក់  ) ​ និង​របួស​ស្រាល ​( គ្មាន ) ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៧គ្រឿង រួមមាន ម៉ូតូ ចំនួន ៨គ្រឿង រថយន្តធុនតូច ចំនួន ៧គ្រឿង និងគោយន្ត ចំនួន ២គ្រឿង ។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៥លើក  ( ស្លាប់ ១នាក់ ) , ប្រជែងគ្រោះថ្នាក់ ២លើក ( ស្លាប់ ១នាក់ ) , មិនគោរពសិទ្ធិ ១លើក , និងមិនប្រកាន់ស្តាំ ១លើក ​ ក្នុង​នោះ​អ្នក​មិន​ពាក់​មួក​សុវត្ថិ​ភាព​ ពេលគ្រោះថ្នាក់ចរាចរណ៍ ៧នាក់  ( យប់ ៦នាក់ ) ៕

1

Related Articles

Back to top button
Close
Close