ព័ត៌មានជាភាសាខ្មែរ
-
យុវជន៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ៖ កាលពីវេលាម៉ោង ២និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ធ្នូ ២០១២ យុវជន២នាក់ត្រូវបានកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន នៅចំណុចផ្លូវលេខ២២៣ ក្រុមទី៥៤ ភូមិ៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ពាក់ព័ន្ធនឹងសកម្មភាពទទួលផលចោរកម្ម។
Read More » -
ហាងម៉ាស្ទ័រស៊ុបគីស៊ុបអតីតរោងកុនបូកគោត្រូវអគ្គិភ័យឆាបឆេះ
ភ្នំពេញ៖ នៅវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃទី ៤ ធ្នូ ២០១២នេះ អគ្គិភ័យមួយបាននឹងកំពុងឆាបឆេះ ភោជនីយដ្ឋាន ម៉ាស្ទ័រស៊ុបគីស៊ុប អតីតរោងកុនបូកគោ ស្ថិតនៅ តាមបណ្តោយ ផ្លូវម៉ៅសេងទុង ក្នុងខណ្ឌចំការមន។ អគ្គិភ័យបានរលត់ទៅវិញ នៅវេលាម៉ោង ២រសៀលថ្ងៃដដែល។
Read More » -
មុខសញ្ញាចែកចាយគ្រឿងញៀន៤នាក់ត្រូវបានឃាត់ខ្លួន
ភ្នំពេញ៖ កាល ពីល្ងាចថ្ងៃទី៣ និងព្រឹកថ្ងៃទី៤ ធ្នូ ២០១២ កម្លាំងអាវុធហត្ថ នៃការិយាល័យ ប្រឆាំងបទល្មើស គ្រឿងញៀន លើផ្ទៃប្រទេស បានឃាត់ខ្លួន មុខសញ្ញា ចែកចាយ គ្រឿងញៀន ចំនួន៤នាក់ ដោយអនុវត្តតាម ដីកា របស់សាលាដំបូង ខេត្តសៀមរាប…
Read More » -
បើករថយន្តជ្រុលទៅបុកម៉ូតូបណ្តាលឲ្យស្រ្តីម្នាក់បាក់កជើង
ភ្នំពេញ ៖ នៅវេលាម៉ោង ៣និង១០ នាទីរសៀលថ្ងៃទី៣ ធ្នូ ២០១២ ម៉ូតូរត់ឌុបដឹកស្រ្តីចំណាស់ម្នាក់ ជិះឆ្លងផ្លូវ ត្រូវរថយន្តបើកលឿន ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកចំពីមុខកិនជាប់ពីលើម៉ូតូ បណ្តាលឲ្យស្រ្តីជិះពីក្រោយ បាក់កជើងស្តាំ អ្នករត់ម៉ូតូឌុបរលាត់ដៃជើងតិចតួច នៅម្តុំឡានទឹកជិតលូទឹកស្អុយ តាមផ្លូវលេខ៣៦០កែង១០៥ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។
Read More » -
រថយន្តបើកបុកម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់
ភ្នំពេញ ៖ កាលពីវេលាម៉ោង ៨និង ៣០នាទីយប់ថ្ងៃទី៣ ធ្នូ ២០១២ រថយន្តកូរ៉េដឹកទំនិញ ពណ៌ស បើកបុកម៉ូតូវីវ៉ា ពណ៌ខ្មៅ រងរបួសធ្ងន់ នៅចំណុចផ្លូវលេខ៥៩៨ កែង១៩៨៦ ក្នុងសង្កាត់ភ្នំពេញមី ខណ្ឌសែនសុខ។
Read More » -
សង្ឃក្លែងក្លាយបន្លំប្រទូសកេរ្តិ៍ខ្មាសកុមារីអាយុ ១០ឆ្នាំ
ភ្នំពេញ ៖ កាលពីវេលាម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃទី ០២ ធ្នូ ២០១២ មន្ត្រីកងរាជអាវុធហត្ថខណ្ឌដង្កោ បានឃាត់ខ្លួនលោកសង្ឃក្លែងក្លាយមួយអង្គ បន្ទាប់ពីលោកសង្ឃ រូបនេះបាននិមន្តបិណ្ឌបាត្រ ហើយបន្លំប្រទូសកេរ្តិ៍ខ្មាសកុមារីអាយុ ១០ ឆ្នាំម្នាក់ នៅចំណុចផ្ទះលេខ ៦B ផ្លូវ…
Read More » -
បើករថយន្តបុកដើមឈើបណ្តាលឲ្យដាច់កង់មុខម្ខាង
ភ្នំពេញ៖ បើបរថយន្តកាមរីបាឡែនពណ៌កណ្តុរប្រមេះទៅបុកដើមត្រសេក នៅចំណុចមុខ ផ្សារទំនើបបាយ័ន តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្តិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា កាលពីវេលាម៉ោង ២និង៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១២ ។
Read More » -
បុរសម្នាក់បើកម៉ូតូលឿនជ្រុលទៅបុកអ្នកដើរឆ្លងផ្លូវ២នាក់ស្លាប់
កណ្តាល៖ បុរសម្នាក់ជិះម៉ូតូ SL មួយគ្រឿង បើកលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុក មនុស្សពីរនាក់ដែលកំពុងដើរ កៀកគ្នា ឆ្លងផ្លូវបណ្តាលឲ្យស្លាប់ទាំងពីនាក់ កាលពីវេលា ម៉ោង ១៩និង៣០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ នៅចំណុចផ្លូវជាតិលេខ២១A ស្ថិតក្នុងភូមិ កោះក ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
Read More » -
យុវជនម្នាក់ត្រូវចោរប្លន់បាញ់ស្លាប់
ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត ក្នុងអំពើរបាញ់ប្រហារប្លន់ យកម៉ូតូម៉ាកស្កុប ពីពណ៌ សលាយផ្កាឈូក មិនបានសម្រេចនៅចំណុចមុខសាលាខណ្ឌដូនពេញ ស្ថិតក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីវេលាម៉ោង២និង០៤នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី ៤ ធ្នូ ២០១២។
Read More » -
ទីតាំងអ៊ីនធើរណេត បង្កប់ល្បែងហ្គេមពីរកន្លែងត្រូវបានបង្ក្រាប
ភ្នំពេញ ៖ ទីតាំងល្បែងហ្គេមពីរកន្លែង ជ្រកក្រោមស្លាកអ៊ីនធើរណេត ត្រូវបានកម្លាំង ប៉ូលិសផ្នែកសន្តិសុខ និងផ្នែកអន្តរាគមរបស់ខណ្ឌពោធិ៍សែនជ័យ និងប៉ូលិសប៉ុស្តិ៍ចោម ចៅ ដោយមានការចូលរួមពីសំណាក់ព្រះរាជអាជ្ញារងសាលាដំបូងរាជធានី ភ្នំពេញផង ចុះធ្វើការបង្ក្រាប ។
Read More »