យុវជនម្នាក់ត្រូវចោរប្លន់បាញ់ស្លាប់

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត ក្នុងអំពើរបាញ់ប្រហារប្លន់ យកម៉ូតូម៉ាកស្កុប ពីពណ៌ សលាយផ្កាឈូក មិនបានសម្រេចនៅចំណុចមុខសាលាខណ្ឌដូនពេញ ស្ថិតក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីវេលាម៉ោង២និង០៤នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី ៤ ធ្នូ ២០១២។

យុវជនរងដែលស្លាប់បាត់បង់ជីវិតឈ្មោះ រិទ្ធ ដារ៉ា អាយុ៣៤ឆ្នាំ មានមុខរបរជាអ្នកបើកបររថយន្តឲ្យលោកធំម្នាក់ ហើយមានទីលំនៅសង្កាត់ច្បារអំពៅទីពីរ ខណ្ឌមានជ័យ ។

តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុឈ្មោះ រិទ្ធ ដារ៉ា បានជិះម៉ូតូម៉ាកស្កុបពី ចេញពីកន្លែងផឹកស៊ីមួយកន្លែង ក្នុងបំណងមកយកមិត្តស្រីនៅជិតកន្លែងកើតហេតុ ខណៈនោះក៏ត្រូវក្រុមចោរប្លន់មានគ្នា៤នាក់ជិះម៉ូតូពីរគ្រឿង ធ្វើសកម្មភាពកៀបសងខាងហើយដកអាវុធខ្លីបាញ់មួយគ្រាប់ចំស្មា ខាងឆ្វេងបណ្តាលឲ្យដួលម៉ូតូ ហើយស្លាប់ភ្លាមៗតែម្តង។ចំណែកឯក្រុមចោរប្លន់បាននាំគ្នា ជិះម៉ូតូរត់គេចបាត់ភ្លាមៗពីកន្លែងកើតហេតុ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close