ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​ទៅ​បុក​ម៉ូតូ​ឌុប​ធ្លាក់​អ្នក​ជិះ​ពី​ក្រោយ​សន្ល​ប់​ឈឹង​

 

ភ្នំពេញ៖ កាលពីវេលាម៉ោង៨និង៥០នាទីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២ ស្រ្តីវ័យចំណាស់ម្នាក់ សន្លប់បាត់មាត់បាត់កឈឹង ដោយសារតែម៉ូតូមួយគ្រឿង ទៅបុកម៉ូតូឌុប ដែលស្រ្តីនោះ កំពុងតែជិះ បណ្តាលឲ្យ ដួល ធ្លាក់ពីលើម៉ូតូ បោកទៅនឹងថ្នល់រងរបួសធ្ងន់ ស្ថិតនៅតាម  បណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

នគរបាលចរាចរ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ាត់ តាយទៀង ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចំណែកអ្នកបើកម៉ូតូ បង្កឈ្មោះ អុង ឈុន ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិព្រៃសាលា ឃុំរលំាងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាក សេ១២៥ ស៊េរីឆ្នាំ២០១២ គ្មានស្លាកលេខ បើកបរក្នុងឆ្លងផ្លូវ ក្នុងទិសដៅពីត្បូងទៅជើង។

ប្រពព័ត៌មានបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរ ជិះមូតូមួយគ្រឿង តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុង ទិសដៅពីលិចទៅកើត ចូលទៅក្នុងរាជធានភ្នំពេញ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត បើកឆ្លងពី ត្បូងមកក្នុងល្បឿនលឿន ជ្រុលមកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យដួលម៉ូតូទាំងពីរគ្រឿង ចំណែកឯស្រ្តីរងគ្រោះវិញ ក៏បាន ធ្លាក់ពីលើម៉ូតូ ដួលផ្ងារក្រោយ បោកទៅនឹងថ្នល់ បណ្តាលឲ្យបែកក្បាលពីក្រោយ សន្លប់បាត់មាត់ឈឹង ត្រូវដឹកបញ្ជូន ទៅសម្រាកនៅមន្ទីរពេទ្យ។

បច្ចុប្បន្នម៉ូតូទាំងពីរគ្រឿង ត្រូវយកមករក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីរង់ចាំភាគីទាំងសងខាង ចូលខ្លួនទៅដោះស្រាយទៅតាមផ្លូវច្បាប់៕

ដោយ៖ ហេង នាង

 

Related Articles

Back to top button
Close
Close