ព័ត៌មានជាភាសាខ្មែរ
-
គណៈរដ្ឋមន្រ្តីស្នើឱ្យបណ្តាបណ្តាញផ្សព្វផ្សាយជួយផ្សព្វផ្សាយព្រះរាជកម្មវិធីបុណ្យដង្ហែរព្រះបរមសព
ភ្នំពេញ ៖ នៅថ្ងៃអង្គារ៍ទី១៥ ខែមករា ២០១៣នេះ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យបណ្តាបណ្តាញ ផ្សព្វផ្សាយក្នុងស្រុកនានា ចូល រួមផ្សព្វផ្សាយឱ្យបានទូលំទួលាយ នូវព្រះរាជកម្មវិធីបុណ្យដង្ហែរនិងបូជាព្រះបរមសព អតីត ព្រះបរមសព អតីតព្រះមហាវីរក្សត្រកម្ពុជា សម្តេច ព្រះនរោត្តម សីហនុ។
Read More » -
អ្នករត់តាក់ស៊ី ២ក្រុម មានជម្លោះដោយសារដណ្ដើមម៉ូយគ្នា
ភ្នំពេញ ៖ នៅវេលាម៉ោង ០៨ និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែមករា អ្នករត់តាក់ស៊ី ០២ក្រុម លើផ្លូវសហព័ន្ធរុស្ស៊ី ភាគីម្ខាងរបួសបែកមុខ ភាគីម្ខាង ទៀតរបួសដៃ ដោយសារតែ ជម្លោះដណ្ដើមម៉ូយគ្នានៅចំណុចទល់មុខ វិហារចិនតាក្រប៉ោង លើមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
Read More » -
រថយន្តបែកកង់រេចង្កូតបុករនាំងដែកចែកទ្រូងផ្លូវបាក់អស់៤ផ្ទាំង
ភ្នំពេញ៖ កាលវេលាម៉ោង៧និង៥នាទីយប់ ថ្ងៃទី១៤ ខែមករា រថយន្តកូរ៉ូឡាមួយគ្រឿងបានបែកកង់មុខ ខណៈពេលដែលកំពុងតែធ្វើចរាចរណ៍តាមដងវិថីក៏បួងចង្កូតមិនទាន់ ជ្រុលទៅបុករនាំងដែក ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់ចំនួន៤ផ្ទាំង នៅមុខធនាគា អេស៊ីលីដា តាមបណ្តោយមហាវិថីសហព័ន្ឋរុស្ស៊ី ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
Read More » -
ខណៈកំពុងបើករថយន្តស្រាប់តែបែកកង់ជ្រុលចង្កូតឡើងសួនច្បារ
ភ្នំពេញ៖ កាលពីនៅ វេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៥ ខែមករា រថយន្តឡិចស៊ីសRX300 បានបោះពួយយ៉ាងលឿន តាមបណ្តោយផ្លូវលេខ៧០ ស្រាប់តែមកដល់មុខក្រុមហ៊ុនសុយសូគី នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រថយន្តក៏បែកកង់មុខ ទាំង២ បណ្តាលឲ្យរថយន្តរេចង្កូតជ្រុលទៅបុកឡើងលើខឿនសួនច្បារ តែមិនបណ្តាលឲ្យរងរបួសនោះទេ។
Read More » -
សម្ថកិច្ចឃាត់ខ្លួនយុវជនមួយក្រុមប្រដាប់ដោយដាវសាម៉ូរ៉ៃកាន់
ភ្នំពេញ ៖ កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី១៥ នៅចំណុចមុខក្លិបវើលដាន់ តាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក យុវជនមួយក្រុមមានគ្នា៥នាក់ប្រដាប់ដោយដាវសាម៉ូរ៉ៃកាន់នឹងដៃ នៅអង្គុយចាំមុខក្លិបវើលដាន់ ត្រូវសន្តិសុខឃើញរាយការណ៍ទៅនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ចុះឃាត់ខ្លួនយកទៅសាកសួរ។
Read More » -
ក្រុមក្មេងស្ទាវ ២ក្រុមដេញកាប់គ្នាផ្អើលពេញភូមិ
ភ្នំពេញ៖ កាលពីវេលាម៉ោង៩ និង ៣០នាទីយប់ថ្ងៃទី១៤ ខែមករាក្រុមក្មេងស្ទាវ២ក្រុម មាន៧-៨នាក់ បានដេញកាប់គ្នាផ្អើលអស់ប្រជាពលរដ្ឋក្នុង ស្ថិតនៅក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
Read More » -
រាជរដ្ឋាភិបាល អំពាវនាវឱ្យពលរដ្ឋយកចិត្ដទុកដាក់បញ្ហាអគ្គិភ័យ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ មករា ២០១៣ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់ សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ បញ្ញាសាស្ដ្រ នៅវិទ្យាស្ថានជាតិអប់រំ លោក នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានអំពាវនាវឱ្យ ប្រជាពលរដ្ឋទូទាំងប្រទេសមេត្ដាយកចិត្ដ ទុកដាក់ខ្ពស់ទៅលើបញ្ហាអគ្គិភ័យ ដែលបានកើតឡើងផ្ទួនក្នុងរយៈ ពេលប៉ុន្មានសបា្ដហ៍ចុងក្រោយនេះ ។…
Read More » -
ជនសង្ស័យម្នាក់ត្រូវសម្ថកិច្ចឃាត់ខណៈកំពុងធ្វើសកម្មភាពលួចកាច់ក ម៉ូតូ
ភ្នំពេញ ៖ កាលពីវេលាម៉ោង១៥:១០នាទី ថ្ងៃទី១៣ ខែមករា នគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក សហការជាមួយនិងប៉ូលិលមូលដ្ឋានប៉ុស្តិ៍ទឹកល្អក់ទី ២ ធ្វើការឃាត់ខ្លួនជន សង្ស័យម្នាក់បានភ្លាមៗតែម្តង ក្នុងខណៈដែលជនសង្ស័យបានធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ នៅចំណុច ក្រុមហ៊ុន R G B ( ក្រុមហ៊ុនថតបង្ហាញម៉ូត ) ដែលមានទីតាំងនៅផ្ទះលេខ១៦៦…
Read More » -
រាជរដ្ឋាភិបាលកម្ពុជា ជំរុញពង្រឹងចំណេះដឹង និងសមត្ថភាព សម្រាប់សមាហរណកម្មអាស៊ានឆ្នាំ២០១៥
ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្ត នាព្រឹកថ្ងៃចន្ទ ទី១៤ ខែមករានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យកម្ពុជា ពង្រឹងចំណេះដឹង និងសមត្ថភាពខ្លួន សម្រាប់សមាហរណកម្មអាស៊ាន នៅឆ្នាំ២០១៥ខាងមុខនេះ។
Read More » -
យុវជនម្នាក់ ត្រូវស្រ្តីម្នាក់ប្តឹងពីបទចាប់រំលោភ
ភ្នំពេញ៖ យុវជនម្នាក់ ដែលជាជនសង្ស័យត្រូវបានស្រ្តីម្នាក់ប្តឹង ឲ្យនគរបាលឃាត់ខ្លួន ដោយចោទប្រកាន់ថា យុវជនរូបនេះ បានបន្លំធ្វើជាបងប្អូន របស់នាង ឲ្យនាងបើកទ្វារ រួចច្រានទ្វាររុញនាងចូលក្នុងបន្ទប់ ធ្វើសកម្មភាពចាប់រំលោភនាង រហូតបានសម្រេចម្តង នៅក្នុងបន្ទប់នោះ។
Read More »