ក្រុម​ក្មេង​ស្ទាវ​ ២​ក្រុម​ដេញ​កាប់​គ្នា​ផ្អើល​ពេញ​ភូមិ​

ភ្នំពេញ៖ កាល​ពី​វេលាម៉ោង៩ និង ៣០នាទីយប់ថ្ងៃទី១៤ ខែមករា​ក្រុមក្មេងស្ទាវ២ក្រុម មាន៧-៨នាក់ បាន​ដេញ​កាប់គ្នា​ផ្អើល​អស់​ប្រជា​ពល​រដ្ឋក្នុង​​ ស្ថិត​នៅក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពពីប្រជាពលរដ្ឋនៅក្នុងភូមិកើតហេតុបានឲ្យដឹងថា ក្មេងស្ទាវទាំង២ក្រុម ជា​កូន​ប្រជា​ពល​រដ្ឋ​រស់​នៅ​ ក្នុង​ភូមិ​ខាង​លើ នៅ​វេលា​ម៉ោង​កើត​ហេតុ ​បាន​ដេញ​កាប់​ ចាក់​គ្នា​យ៉ាង​ប្រសាច។​ ដោយ​អ្នក​ខ្លះ ​ប្រដាប់​ដោយ​ដំប​ង​ និង​ខ្លះ​ទៀត​កាន់​កាំ​បិត​ ខ្សែ​ក្រវ៉ាត់​ និង​ដុំ​ថ្ម ​ក៏​មាន​ ដេញ​វាយ​គ្នា​ហាក់​គ្មាន​ខ្លាច​រអា​អ្វី​ទាំង​អស់។​

ក្រោយ​ពី​ដេញ​កាប់​ចាក់​គ្នា​បាន​មួយ​សន្ទុះ​ កម្លាំង​សមត្ថ​កិច្ច​ បាន​ចុះ​មក​ដល់​ និង​ដេញ​ចាប់​បាន​បក្ខពួ​ក​ក្មេ​ង​ស្ទាវ​ បាន​៤​នាក់​ យក​ទៅ​អប់​រំ​ រីឯ​បក្ខពួ​ក​មួយ​ចំនួន​ទៀត​ បាន​រត់​គេច​ខ្លួន​បាត់​អស់៕

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close