ព័ត៌មានជាភាសាខ្មែរ
-
លោកផ្កាយ ២យោធាដកកាំភ្លើងខ្លីបាញ់២កន្លែង
Cambodia News ភ្នំពេញ៖ វេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ លោកផ្កាយពីរយោធាមួយរូបឈ្មោះ ឆាយ សារ៉េត បានដកកាំភ្លើងខ្លីបាញ់បោះយ៉ាងអនាធិបតេយ្យ ចំនួន២កន្លែង ដោយមួយកន្លែងស្ថិតនៅម្ដុំតូបលក់សាច់ឆ្កែក្នុងភូមិឫស្សីស្រស់ និងមួយកន្លែងទៀតស្ថិតនៅក្នុងផ្ទះរបស់លោកភូមិកោះនរា សង្កាត់និរោធ ខណ្ឌមានជ័យ ។
Read More » -
សាលាឧទ្ធរណ៏សម្រេចប្តូរបទចោទលោក ម៉ម សូណង់ដូ
Cambodia News ភ្នំពេញ៖ ក្នុងសវនាការរសៀលថ្ងៃទី ៦ មីនានេះ ដែលជាថ្ងៃបញ្ចប់ បន្ទាប់ពីបានចំណាយពេលជិតពីរថ្ងៃមកនោះ តំណាងអយ្យការសាលាឧទ្ធរណ៏ បានសម្រេចផ្លាស់ប្តូរបទចោទ លើលោក ម៉ម សូណង់ដូ ពីបទឧក្រិដ្ឋ កុប្បកម្ម និង ញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ មកជាបទបំផ្លាញព្រៃឈើ វិញ…
Read More » -
ម៉ូតូបុកជាមួយម៉ូតូ រ៉ឺម៉ក រងរបួសធ្ងន់ធ្ងរ ៤នាក់
ភ្នំពេញ៖ កាលពីវេលាម៉ៅង ២និង១៥នាទីទាបភ្លឺ ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៣ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចផ្លូវលេខ ៣២៨ កែងផ្លូវលេខ២០៥ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រវាងម៉ូតូបុកគ្នាជាមួយរ៉ឺម៉កម៉ូតូ បណ្តាលឲ្យមនុស្សបួននាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ។
Read More » -
ការវិវត្តន៍នារី កម្ពុជាក្នុងឆាក នយោបាយដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ
Cambodia News ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៦ មីនា ឆ្នាំ២០១៣ លោក ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញសំណេះសំណាលជាមួយប្រតិភូស្រ្តីជាច្រើននាក់មកពីតាម ស្ថាប័ននានា ក្នុងឱកាសអបអរសារទរទីវាអន្តរ ជាតិនារី៨ មីនា ខួបលើកទី១០២ ដែលធ្វើឡើងនៅវិមានរដ្ឋសភា។
Read More » -
ស្នងការក្រុងនឹងព្រមាន ដល់មន្ត្រីថ្នាក់ក្រោមរបស់ខ្លួនបើរកឃើញថា បានប្រព្រឹត្តអំពើពុករលួយ
ភ្នំពេញ៖ ក្នុងពិធីផ្ទេរតំណែងនិងតំឡើងឋានន្តរសក្តិ ដល់មន្ត្រីនគរបាល ឯស្នងការនគរបាលជាតិ កាលពីថ្ងៃទី០៦ ខែមិនា ព្រឹកមិញនេះ ស្នងការក្រុងភ្នំពេញ បានធ្វើការព្រមាន ដល់មន្ត្រីថ្នាក់ក្រោមរបស់ខ្លួន ថា ពួកគេនឹងទទួលទោស បើរកឃើញថា បានប្រព្រឹត្តអំពើពុករលួយ ។
Read More » -
ការលើកកម្ពស់សិទ្ធិមនុស្ស ជួយឲ្យមានការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ
ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៣ នៅអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយមានរៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ ស្តីអំពីទំនាក់ទំនងរវាងការលើកស្ទួយ និងការពារសិទ្ធិមនុស្សជាមួយនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ក្រោមកិច្ចសហការរវាងអង្គភាពប្រឆាំងអំពើពុករលួយ និងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេស កម្ពុជា (OHCHR)។
Read More » -
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទឆក់ខ្សែក
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗ ខណៈពេលដែលរូបគេបានធ្វើសកម្មភាពឆក់ខ្សែក ប្លាទីនពណ៌សលាយក្រហម មួយខ្សែ ដែលមានទម្ងន់៦ជី មានដាំត្បូងពេជ្រគ្រាប់តូចៗ ចំនួន៦០គ្រាប់ និងមានត្បូងធំ ពណ៌បៃតងនៅចំកណ្ដាល ពីស្ត្រីម្នាក់។
Read More » -
ម៉ូតូពីរគ្រឿង ជិះមិនប្រយ័ត្នបុកគ្នា រងរបួសស្រាល
ភ្នំពេញ៖ កាលពីវេលាម៉ោង ១២និង១៥នាទី ថ្ងៃទី០៦ ខែមិនា មនុស្ស៣នាក់បានរងរបួសស្រាល ដោយសារតែជិះម៉ូតូពីរគ្រឿងបុកគ្នា នៅលើដងផ្លូវលេខ៤៣២ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។
Read More » -
ក្រុមអ្នកគាំទ្ររាប់រយនាក់ សុំតុលាការផ្ដល់យុត្តិធម៌ឲ្យលោក ម៉ម សូណង់ដូ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៣នេះ ក្នុងថ្ងៃទីពីរ នៃ សវនាការលើសំណុំរឿង លោក ម៉ម សូណង់ដូ ម្ចាស់វិទ្យុសំបុកឃ្មុំ និង ជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ក្រុមអ្នកគាំទ្ររាប់រយនាក់ បានលើកឡើងថា ត្រូវតែធ្វើការដោះលែងលោក ម៉ម សូណង់ដូ ។
Read More » -
ក្រសួងសង្គមកិច្ច ប្រារព្ធទិវា សិទ្ធិនារី អន្តរជាតិ លើកទី១០២
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៣នេះ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក អ៊ិត សំហេង រួមនិងមន្រ្តីក្នុងក្រសួង ភាគច្រើនជាស្រ្តីបានប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា លើកទី១០២ ក្រោមប្រធាន បទ«សិទ្ធិស្មើគ្នា ឱកាសដូច គ្នា ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍»។
Read More »