ព័ត៌មានជាភាសាខ្មែរ
-
យុវជនម្នាក់ត្រូវរថយន្តបើកបុករងរបួសបាក់ជើងម្ខាង
ភ្នំពេញ៖ កាលពីវេលាម៉ោង ២២និង១៥នាទីយប់ ថ្ងៃទី៥ ខែមិនា យុវជនម្នាក់ ត្រូវយន្តមួយគ្រឿង បើកទៅបុកពេញទំហឹង នៅចំណុចផ្លូវលេខ៣៨៤ កែងផ្លូវលេខ២០៥ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន បណ្តាលឲ្យរងរបួសបាក់ជើងម្ខាង។
Read More » -
និស្សិតស្រីម្នាក់រងរបួសធ្ងន់ ដោយសាររថយន្តបុក
ភ្នំពេញ៖ កាលពីវេលាម៉ោង ១៧និង១៥នាទីល្ងាច ថ្ងៃទី៥ ខែមីនា និស្សិតស្រីម្នាក់ ខណៈពេលកំពុងជិះម៉ូតូ តាមបណ្ដោយផ្លូវ៧មករា កែងនឹងផ្លូវលំ ស្ថិតក្នុងភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ ត្រូវរថយន្តបុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់។
Read More » -
លោកម៉ម សូណង់ដូនៅតែអះអាងថា មិនបានដឹងអំពីគម្រោងអបគមន៍
ភ្នំពេញ៖ នៅមុខក្រុមប្រឹក្សាជំនុំជម្រះនៅព្រឹកថ្ងៃទី៥ ខែមីនា ២០១៣ លោកម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជាប្រធានវិទ្យុសំបុកឃ្មុំ និងអ្នកភូមិប្រម៉ា២នាក់ទៀតសុទ្ធតែបានអះអាងថាពួកគេមិនបានដឹងអំពីគម្រោងធ្វើអបគមន៍ដែលរដ្ឋាភិបាលបានចោទប្រកាន់នោះឡើយ ហើយសវនាការបានផ្អាកនៅម៉ោង១២ថ្ងៃត្រង់ នឹងត្រូវបន្តនៅព្រឹកថ្ងៃពុធស្អែក។
Read More » -
ក្រុមអ្នកគាំទ្រជាច្រើននាក់ចាំមើសាវនាការលោក ម៉ម សុណង់ដូ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែមីនា នេះ នៅសាលាឧទ្ទរណ៍មានក្រុមអ្នកគាំទ្រជាច្រើននាក់បានលើកបដា និងស្រែកទាមទារឲ្យដោះលែងលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ។
Read More » -
សម្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ជាវត្ថុតាងម៉ាទឹកកក ២១កញ្ចប់
ភ្នំពេញ ៖ កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី៤ ខែមីនា ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនជាមួយ វត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ២១ កញ្ចប់ ដែលលាក់ទុកក្នុងហោប៉ៅខោ នៅចំណុចផ្លូវរថភ្លើងកែងផ្លូវលេខ៧០ ភូមិទី១សង្កាត់ស្រះចក ខណ្ឌដូនពេញ។
Read More » -
ជនសង្ស័យផ្ទុះអាវុធ ៣គ្រាប់របួសសមត្ថកិច្ចម្នាក់
ភ្នំពេញ៖ កាលពីវេលាម៉ោង៧និង៤០នាទី យប់ ថ្ងៃទី៤ ខែមីនាមានការ ភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារស្នូរសំឡេងផ្ទុះអាវុធ៣គ្រាប់ បណ្ដាលឲ្យសមត្ថកិច្ចដែលចុះទៅឡោមព័ទ្ធទីតាំងភោជនីយដ្ឋានយីហោស្រីរ៉ា ស្ថិតនៅតាម បណ្ដោយផ្លូវបេតុង២០១១ ក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ម្នាក់ រងរបួស ដែលគេសង្ស័យថាជា ករណីបង្ក្រាបគ្រឿងញៀន។
Read More » -
សាលាឧទ្ធរណ៍ សម្រេចចោទប្រកាន់ លោក ឈូក បណ្ឌិត
ភ្នំពេញ៖ ក្រោយការបើកសវនាការ តាមរយៈការសួរដេញដោល ជនរងគ្រោះ សាក្សី និងជនសង្ស័យ អស់រយៈពេល ២ ថ្ងៃមកនេះ ចៅក្រមសាលា ឧទ្ធរណ៍បាន ប្រកាសសាលដីកា ដោយ សម្រេចធ្វើការ ចោទប្រកាន់ លោក ឈូក បណ្ឌិត អតីត អភិបាលក្រុងបាវិត…
Read More » -
ការប្រកួតប្រជែងក្រុមមន្រ្តីព័ត៌មានទូទាំងប្រទេស ដើម្បីទៅលេងអាល្លឺម៉ង់
Cambodia News ដើម្បីលើកទឹកចិត្តដល់ក្រុមមន្រ្តីព័ត៌មានរាជធានី-ខេត្តទូទាំងប្រទេស ក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃ បានប្រកាសនៅព្រឹកថ្ងៃទី ៥ មីនា នេះ ស្តីពីការប្រកួតប្រជែងការលើការងារផ្សព្វផ្សាយព័ត៌មាន ដើម្បីបានឱកាសទៅទស្សនកិច្ចសិក្សានៅប្រទេសអាល្លឺម៉ង់ចំនួន ១០ ថ្ងៃ។
Read More » -
សមាជិកសភាកម្ពុជា ឡាវ និងវៀតណាមពិភាក្សាអំពីតួនាទីសភាក្នុងការរៀបចំថវិកាជាតិ
ភ្នំពេញ៖ នាថ្ងៃទៅ០៤ មីនា ឆ្នាំ២០១៣នេះ បណ្តាសមាជិកសភាមកពីប្រទេសកម្ពុជា, ឡាវ និងវៀតណាម បានចាប់កិច្ចពិភាក្សាអំពីតួនាទីសភាក្នុងការ រៀបចំថវិកាតាមរយៈការពង្រឹងអភិបាលកិច្ចល្អ។
Read More » -
ឃុំខ្លួននិស្សិតពេទ្យស្រីបណ្ដោះអាសន្នពីបទបើកបរបណ្ដាលឲ្យអ្នកដទៃស្លាប់ដោយអចេតនា
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៣ លោក អ៊ី ថាវរៈ ជាចៅក្រមស៊ើបសួរបានសម្រេចឃុំនិស្សិតស្រីពេទ្យដែលបានបើករថយន្តបុក រះបណ្ដាល ឲ្យមនុស្ស៣នាក់ស្លាប់ និង១២នាក់រងរបួស ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស បន្ទាប់ពីតំណាងអយ្យការចោទប្រកាន់និស្សិត រូបនេះពីបទបើកបរបណ្ដាលឲ្យមនុស្សស្លាប់ដោយអចេតនា។
Read More »