ម៉ូតូ​បុក​ជា​មួយ​ម៉ូតូ​ រ៉ឺម៉​ក​ រង​របួស​ធ្ងន់​ធ្ងរ​ ៤​នាក់ ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ៅ​ង ២​និង​១៥​នាទី​ទាប​ភ្លឺ ថ្ងៃទី​០៧ ខែ​មិនា ឆ្នាំ​២០១៣  មាន​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​ចំណុច​ផ្លូវ​លេខ​ ៣២៨ កែង​ផ្លូវ​លេខ​២០៥ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​ចំការមន ​រវាង​ម៉ូតូ​​បុក​គ្នា​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​ បណ្តាល​ឲ្យ​មនុស្ស​បួន​នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ។

តាម​ការ​រៀបរាប់​របស់​បុរស​អ្នកបើកបរ​ម៉ូតូ​រ៉ឺម៉ក ឈ្មោះ សុខ ផា​ទី អាយ​៣២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៤ ផ្លូវ​លេខ​២១៧ សង្កាត់​ទួល​ស្វាយ​ព្រៃ​​ទី​២​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បើក​ម៉ុ​តូ​រ៉ឺម៉ក​ចេញ​ដឹក ម៉ូយ​នៅ​ម្តុំ​ស្ថានទូត​ចិន រួម​ដំណើរ​ជាមួយ​មិត្តភ័ក្ដិ​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០៥ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ឆ្ពោះ​ទៅផ្ទះ​លុះដល់​ចំណុច​ផ្លូវ​កែង​លេខ​៣២៨ ក៏​ត្រូវ​អ្នក​បើក​បរ​ម៉ូតូ​ស្មាស​ជិះ​គ្នា​២​នាក់ បុក​វិល​រ៉ឺម៉ក​កង់​បី​ដួល​បោក​ខ្លួន​របួស​ធ្ងន់ធ្ងរ​ទាំង​៤​នាក់តែ​ម្តង​​។

​ក្រោយពេល​កើតហេតុ អ្នក​រង​របួស​ទាំងអស់​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕ ​ហេង នាង​

art1.1art1.4

Related Articles

Back to top button
Close
Close