ព័ត៌មានជាភាសាខ្មែរ
-
ការបោះឆ្នោតអាណត្តិទី៥ គឺយុត្តិធម៌ និងសេរីភាព បើទោះគ្មានវត្តមានទណ្ឌិតសម រង្ស៊ី
Cambodia News ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានមានប្រសាសន៍ជាថ្មីម្តងទៀតថា ការបោះឆ្នោត សកលអាណត្តិទី៥ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ គឺពិតជាយុត្តិធម៌ និងដោយសេរី បើទោះបីជាអវត្តមាន របស់បុគ្គលសម រង្ស៊ីក៏ដោយ។
Read More » -
ក្នុងឆ្នាំ២០១២ មានពលករខ្មែរប្រមាណ ១៣ម៉ឺននាក់ទៅធ្វើការនៅក្រៅប្រទេស
Cambodia News ភ្នំពេញ៖ ថ្លែងនៅក្នុងអង្គសិក្ខាសាលា ថ្នាក់ជាតិ ស្តីពីការគ្រប់គ្រង ពលករទេសន្តរ ប្រវេសន៍ កម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ នាក្រសួងមហាផ្ទៃ ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា យ៉ាងហោចណាស់មានពលករខ្មែរប្រមាណ ១៣ ម៉ឺននាក់…
Read More » -
ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងជាលើកទី៣ ស្ដីពី ស្ថានភាពអាកាសធាតុ
Cambodia News ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៣នេះ ក្រសួងធនធានទឹកនិងឧត្តុនិយម បានប្រកាសឲ្យដឹងថា សម្ពាធកំដៅនៅក្នុងប្រទេសកម្ពុជាអាចនឹងកើនឡើងពី ៣៩ទៅ៤០ អង្សាសេ ក្នុងរយៈពេលមួយខែ ពេញគឺចាប់ពីចុងខែមីនានេះ ដល់ចុងខែ មេសា ។
Read More » -
នាថ្ងៃចូលឆ្នាំ គណៈកម្មាធិការរៀបចំបុណ្យជាតិ ជម្រុញឲ្យលេងល្បែងប្រជាប្រិយខ្មែរ
Cambodia News ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៣ គណៈកម្មាធិការរៀបចំបុណ្យជាតិ បានធ្វើការណែនាំដល់ក្រសួងវប្បធម៌ឲ្យប្រាប់ដល់ មន្ទីរវប្បធម៌តាមបណ្ដាខេត្ត-ក្រុង ឲ្យបំផុសប្រជាពលរដ្ឋ លើកយកល្បែងប្រជាប្រិយជាតិ មកលែងកំសាន្ត នាថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនៅថ្ងៃទី ១៤-១៥-១៦ ខែ មេសា ។
Read More » -
សម្ថកិច្ច ធ្វើការឡោមព័ទ្ធចាប់ខ្លួនក្រុមសង្ស័យជាចោរប្លន់ប្រដាប់អាវុធចំនួន ៥នាក់
Cambodia News ភ្នំពេញ៖ កាលពីវេលាម៉ោង២៣និង៣០នាទីរហូតដល់ម៉ោង២៤ អាធ្រាត្រថ្ងៃទី២៥ ខែមិនា ជនសង្ស័យជាចោរប្រដាប់អាវុធចំនួន៥នាក់ ក្នុងនោះស្រីម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលក្រុងភ្នំពេញធ្វើការឡោមព័ទ្ធចាប់ខ្លួនបាន នៅក្នុងភូមិសាស្ត្រសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
Read More » -
បុរសម្នាក់ស្រវឹងស្រាបើកម៉ូតូបុកស្ត្រីចំណាស់ម្នាក់ដើរឆ្លងផ្លូវ បណ្តាលឲ្យរបួសធ្ងន់ទាំងពីរនាក់
Cambodia News ភ្នំពេញ៖ កាលពីវេលាម៉ោង២០និង៤០នាទីយប់ ថ្ងៃទី២៥ ខែមិនា បុរសស្រវឹងស្រាម្នាក់ ជិះម៉ូតូបុកស្ត្រីចំណាស់ដែលកំពុងដើរឆ្លងផ្លូវបណ្តាលឲ្យរបួសធ្ងន់ ទាំងពីរនាក់ នៅតាមបណ្តោយផ្លូវបេតុង២៨គ្រួសារ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
Read More » -
ក្រុមខ្មាន់កាំភ្លើងជិះរថយន្ត ដេញបាញ់នារីម្នាក់
Cambodia News ភ្នំពេញ៖ កាលពីម៉ោង១និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមីនា ខ្មាន់កាំភ្លើងមួយក្រុមជិះរថយន្ត១គ្រឿងដេញបាញ់នារី ម្នាក់ តាមបណ្តោយផ្លូវសារធារណៈ បណ្តាលឲ្យមនុស្សប្រុសម្នាក់ ស្រីម្នាក់ រងរបួសធ្ងន់ ហេតុការណ៍នេះកើតឡើងកើតឡើង ផ្តើមចេញពីខណ្ឌទួលគោក បន្តដល់ខណ្ឌ៧មករា និងខណ្ឌដូនពេញ។
Read More » -
ជិះម៉ូតូរត់គេចពីក្រុមក្មេងអន្ធពាលដេញវាយជ្រុលទៅបុកគូទរថយន្តស្លាប់
Cambodia News ភ្នំពេញ៖ កាលពីវេលាម៉ោង ២៤និង៤៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែមិនា យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារជិះម៉ូតូបុកគូទរថយន្តកុងតឺន័រ ដែលចតស្ងៀម នៅលើ កំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
Read More » -
បុរសម្នាក់បើករថយន្តបុកម៉ូតូកង់បីស្លាប់ម្នាក់របួសធ្ងន់ ២នាក់
Cambodia News ភ្នំពេញ៖កាលពីវេលាម៉ោង២និង៣០នាទីទាបភ្លឺ ថ្ងៃទី២៥ ខែមិនា រថយន្តមួយគ្រឿងបើកបុករ៉ឺម៉កម៉ូតូ នៅចំណុចមុខផ្ទះលេខ១០៥ ផ្លូវលេខ១៨២ សង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា បណ្តាលឲ្យអ្នករត់រ៉ឺម៉កម៉ូតូកង់បីម្នាក់ និងអ្នករួមដំណើរម្នាក់ទៀត បានរងរបួសធ្ងន់ ហើយអ្នកជិះរ៉ឺម៉កម៉ូតូម្នាក់ទៀត បានស្លាប់បាត់បង់ជីវិត។
Read More » -
កម្ពុជាត្រៀមធ្វើសមយុទ្ធបាញ់គ្រាប់ពិតប្រភេទ BM21
Cambodia News ភ្នំពេញ៖ នៅថ្ងៃទី ២៨ខែមិនា ខាងមុខនេះ កងយោធពលខេមរៈភូមិន្ទនឹងបាញ់សាកល្បងគ្រាប់ពិតប្រភេទBM21 (៤០កាណុង) និងគ្រាប់ផ្សេងៗជាថ្មីម្ដងទៀត នៅទីលានសមយុទ្ធខេមរៈភូមិន្ទស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមប្រសាន៍លោកឧបនាយករដ្ឋន្ត្រី ទៀ បាញ់ ថ្លែងនៅក្នុងពិធីបិទវគ្គគម្រោងសហប្រតិបត្តិការហ្វឹកហ្វឺននិងអប់រំ ប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិកាលពីថ្ងៃទី២០ខែមិនា កន្លងទៅ។
Read More »