ក្រុម​ខ្មាន់​កាំ​ភ្លើង​ជិះ​រថ​យន្ត​ ដេញ​បាញ់​នារី​ម្នាក់​

Cambodia News

ភ្នំពេញ៖ កាលពី​ម៉ោង១និង៤០នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី២៣ ខែមីនា ​ខ្មាន់កាំភ្លើង​មួយ​ក្រុម​​​ជិះ​រថយន្ត​១គ្រឿង​ដេញ​បាញ់​នារី​ ម្នាក់ តាម​បណ្តោយ​ផ្លូវ​សារ​ធារ​ណៈ បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ម្នាក់ ស្រី​ម្នាក់ រងរបួស​ធ្ងន់​ ហេតុការណ៍​នេះ​កើតឡើង​កើត​ឡើង ផ្តើម​ចេញ​ពី​ខណ្ឌទួលគោក បន្ត​ដល់​ខណ្ឌ៧មករា និង​ខណ្ឌដូនពេញ។

​បុរសរងគ្រោះ​ទី1ឈ្មោះ គង់ នូ​រិ​ទ្ធិ អាយុ32ឆ្នាំ ត្រូវ​ក្រុម​ខ្មាន់កាំភ្លើង​បាញ់​ចំ​ភ្លូវ​ខាងឆ្វេង1គ្រាប់ ចំណែក​នារី​រង​គ្រោះជា​អ្នកបើករថយន្ត  ឈ្មោះ​ វង ស្រីអូន អាយុ20ឆ្នាំ រងរបួស​ត្រង់​ស្មា​ខាងឆេ្វង និង​ក្បាល។

ប្រភព​ដដែល​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បើកបរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម រហូត​ចំណុច​ភ្លើងស្តុប​ណាន​ជី​ង ក៏​បើក​ជែង​រថយន្ត​បង្ក ម៉ាក​ឡង់​រ៉ូ​វែ ព​ណ៍ស អត់​ស្លាក​លេខ ស្រាប់តែ​ក្រុម​ជនបង្ក​បើករថយន្ត​ដេញតាម​ពីក្រោយ និង​ធ្វើ​សកម្មភាព​បាញ់​ទៅលើ​ជន​រងគ្រោះ​ជាច្រើន​គ្រាប់ តែ​បាញ់​ត្រូវ​ចំនួន២គ្រាប់ ( ប្រុស​មួយ​គ្រាប់ ស្រី​ជា​អ្នកបើករថយន្ត​មួយ​គ្រាប់ ) ហើយ​ចំណុច​ដែល​ជនបង្ក​បាញ់​ទៅ​លើ​ជនរងគ្រោះ​គឺ​នៅក្នុង​ខណ្ឌទួលគោក ខណៈនោះ​ជនរងគ្រោះ​ព្យាយាម​បើក​រត់គេច​ដល់​ចំណុច​មុខ​ ទីស្តីការគណៈរដ្ឋមន្ត្រី តែ​ក្រុម​ជន​បង្ក​នៅតែ​តាម​ដេញ​បាញ់​រហូត​ទៅដល់​មុខ​មន្ទី​រពេទ្យ​កាល​ម៉ែត្រ ទើប​ឈប់ ព្រោះ​ជនរងគ្រោះ​បើករថយន្ត​ចូលក្នុង​មន្ទី​រពេទ្យ។

ក្រោយ​កើតហេតុ​ក្រុម​ជនបង្ក​បើករថយន្ត​គេចខ្លួនបាត់ ចំណែក​ជនរងគ្រោះ​បើករថយន្ត​ចូលទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ ម៉ែត្រ​​ដោយ​ខ្លួនឯង ហើយ​សមត្ថកិច្ច​ទាំង៣ខណ្ឌ​កំពុង​តាម​ប្រមាញ់​ក្រុម​ខ្មាន់កាំភ្លើង​ទាំងនោះ៕ ​ហេង នាង

image (4)image(1)

Related Articles

Back to top button
Close
Close