ជិះ​ម៉ូតូ​រត់​គេច​ពី​ក្រុម​ក្មេង​អន្ធ​ពាល​ដេញ​វាយ​ជ្រុល​ទៅ​បុក​គូទ​រថ​យន្ត​ស្លាប់​

Cambodia News

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ២៤​និង​៤៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៤ ខែ​មិនា​ យុវជន​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​​កើតហេតុ ដោយសារ​ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​កុងតឺន័រ ដែល​ចត​ស្ងៀម នៅលើ កំណាត់​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ត្រពាំង​គ​ល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ។

យុវជន​រងគ្រោះ​ខាងលើនេះ ឈ្មោះ អ៊ុន ម៉ាប់ អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ភូមិ​រំលិច ឃុំ​រលាំងគ្រើល ស្រុក​សំរោ​ង​​ទង ខេត្តកំពង់ស្ពឺ​។

មុនពេល​កើតហេតុ យុវជន​រងគ្រោះ​រូបនេះ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​វ៉េវ​អ៊ី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង​1A-1059 រត់គេច​ពី​ក្មេង​អន្ធពាល​ដេញ​វាយ ហើយ​ជ្រុល​ទៅបុក​គូទ​រថយន្ត​កុងតឺន័រ​មួយគ្រឿង ដែល​ចត​ស្ងៀម បណ្តាល​ឲ្យ​ដួល​បោក​ខ្លួន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង៕ ហេង នាង​

art2.3art2.1

Related Articles

Back to top button
Close
Close