បុរស​​ម្នាក់​​ស្រវឹ​ង​ស្រា​​បើក​​ម៉ូតូ​​បុក​​ស្ត្រី​​ចំណាស់​​ម្នាក់​​ដើរ​​ឆ្លង​ផ្លូវ​ បណ្តាល​​ឲ្យ​​របួស​ធ្ងន់​​ទាំង​ពីរ​​នាក់​

Cambodia News

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២០​និង​៤០​នាទី​យប់ ថ្ងៃទី​២៥ ខែ​មិនា បុរស​ស្រវឹងស្រា​ម្នាក់​ ជិះ​ម៉ូតូ​បុក​ស្ត្រី​ចំណាស់​ដែល​កំពុង​ដើរ​ឆ្លងផ្លូវ​បណ្តាល​​ឲ្យ​របួសធ្ងន់ ​ទាំងពីរ​នាក់ នៅតាម​បណ្តោយ​ផ្លូវ​បេតុង​២៨​គ្រួសារ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ 

តាម​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ខាងលើ​ឈ្មោះ ទូច ថា​វី អាយុ​៤៧​ឆ្នាំ មុខរបរ​ជា​អ្នកលក់​ត្រី មាន​ទីលំនៅ​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ មុនពេល​កើតហេតុ គេ​បាន​សង្កេតឃើញ​បុរស​ម្នាក់ បើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០០៨ ស្ថិតក្នុង​ស្ថានភាព​ស្រឹ​វឹង​ស្រា​ជោក បាន​បើក​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​បេតុង​២៨​គ្រួសារ ក្នុងទិសដៅ​ពី​លិចទៅ​កើត ក៏​ជ្រុល​ចង្កូត​ទៅបុក​ស្ត្រី​ចំណាស់​ម្នាក់​ដែល​ដើរ​ឆ្លងផ្លូវ​ចំ​ពីមុខ​ នោះ ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំងពី​នាក់​( ម្ចាស់​ម៉ូតូ និង​ជនរងគ្រោះ​)​។

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​រថយន្ត​សាមុយ​ដឹកយក​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ ចំណែកឯ​ម៉ូតូ​ត្រូវ សមត្ថកិច្ច​ដកហូតយក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ដោះស្រាយ​តាមច្បាប់​៕ ​ហេង នាង​

art3.2art3.1

Related Articles

Back to top button
Close
Close