សម្តេចតេជោ ហ៊ុន សែន ជំរុញ​ឲ្យ​បង​ប្អូន​ប្រជា​ពល​រដ្ឋ ថែរ​ក្សា​សុខ​ភាព​ឲ្យ​បាន​ល្អ​

សារប័ត៌មាន​​ Cambodia News

ភ្នំពេញ (១៦ មករា ២០១៨) ៖ តាមរយៈ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ធាតុអាកាសប្រែប្រួលមិនប្រក្រតី នៅ​ទី​ក្រុង​ភ្នំពេញ​ថ្ងៃនេះ គឺត្រជាក់ខ្លាំងដោយមានខ្យល់ធ្លាក់ មកពីជើងទៀតផង។ នៅតាមបណ្តាខេត្តអាច នឹងត្រជាក់ខ្លាំងជាងទីក្រុង ជាពិសេស បង​ប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ទន្លេ ភ្នំ និងសមុទ្រ។ សូមបងប្អូនហាត់ប្រាណ ថែរក្សាសុខភាពឲ្យបានល្អ ជា​ពិសេស​កង​ទ័ព​នៅ​តាម​ព្រំដែន ត្រូវថែរក្សាសុខភាពឲ្យបានល្អគ្រប់ៗគ្នា។

កម្ពុជាក្រោមម្លប់សន្តិភាព គឺបន្តដំណើរឆ្ពោះទៅរកភាពរីកចម្រើន។ យើងនឹងបន្តសហការ និងពង្រីកដៃគូទីផ្សារជាមួយសហគមន៍អន្តរជាតិ ឲ្យបានកាន់តែធំទូលាយ ដើម្បីជំរុញការនាំចេញនូវផលិតផលកសិកម្ម ពីប្រទេសយើងឲ្យបានកាន់តែច្រើនឡើង។

ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចជាតិរឹងមាំមកទល់សព្វថ្ងៃ គឺដោយសារការរួមចំណែកយ៉ាងសកម្ម ពីបងប្អូនជនរួមជាតិ វិនិយោគគិន និងអាជីវករមិនអាចខ្វះបានឡើយ។ សូមជូនពរជនរួមជាតិ ប្រកបរបរទទួលទានមានបាន ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»៕

 

 

Related Articles

Back to top button
Close
Close