ព័ត៌មានជាភាសាខ្មែរ
-
ភូមិខ្មែរបូរាណក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
សំ ច័ន្ទម៉ាលីនី និង អាន ដាញ់ស៊ីប៉ូ សៀមរាប៖ ភូមិខ្មែរមួយដែលមានផ្ទះបុរាណជាច្រើនខ្នងជាមួយនឹងរចនាបទខុសៗគ្នាចំនួន៨ ត្រូវបានរៀបចំឡើង និងដាក់បង្ហាញជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ នៅតំបន់ប្រាសាទអង្គរខេត្តសៀមរាប បរិវេណខាងជើងប្រាសាទបាយ័ន ឈាងទីលានជល់ដំរី។
Read More » -
បួងសួងសុំសេចក្តីសុខដល់ព្រឹត្តិការណ៍ ‘អង្គរសង្រ្កាន្ត’
សំ ច័ន្ទម៉ាលីនី និង អាន ដាញ់ស៊ីប៉ូ សៀមរាប៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំពិធីបួងសួងសុំសេចក្តីសុខ និងជ័យជំនះដល់ព្រឹត្តិការណ៍ ‘អង្គរសង្រ្កាន្ត’ ឆ្នាំ ២០១៣ ដែលបានប្រារព្ធឡើងនៅក្នុងបរិវេណប្រាសាទអង្គរវត្តនាព្រឹកថ្ងៃទី១៣ មេសា នេះ។ ពិធីនេះបានធ្វើឡើងតាមបែបសាសនា និងទំនៀមទម្លាប់របស់ខ្មែរ…
Read More » -
នៅឆ្នាំ២០១៣ ពិធីបុណ្យអុំទូកត្រូវតែធ្វើជាធម្មតាឡើងវិញ
Cambodia News ភ្នំពេញ៖ ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ ជិតស្ពានព្រែកព្នៅ ក្នុងសង្កាត់បាក់ខែង ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នៅឆ្នាំនេះ ពិធីបុណ្យអុំទូក ត្រូវតែធ្វើជាធម្មតាឡើងវិញ បន្ទាប់ពីខកខានមិនប្រារព្ធពិធីបុណ្យអុំទូក អស់រយៈពេលពីរឆ្នាំជាប់ៗគ្នារួចមក។
Read More » -
យុវជនស្ម័គ្រចិត្តចូលរួមលើកតម្កើងល្បែងប្រជាប្រិយខ្មែរក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០១៣
សំ ច័ន្ទម៉ាលីនី សៀមរាប៖ យុវជនរាប់រយនាក់បានស្ម័គ្រចិត្តចូលរួមលេងល្បែងប្រជាប្រិយនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តដែលនឹងប្រព្រឹត្តទៅនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាថ្ងៃទី ១៤-១៦ មេសា ២០១៣ ខាងមុខនេះ។ ការលេងល្បែងប្រជាប្រិយនេះគឺជាផ្មែកមួយនៃការរៀបចំពិធីអង្គរសង្រ្កាន្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ នៅក្នុងការសម្តែងល្បែងប្រជាប្រិយនោះ មានយុវជនស្ម័គ្រចិត្តមកពីរាជធានីភ្នំពេញចំនួន១៤០នាក់ ខេត្តតាកែវចំនួន ១២០នាក់ និងខេត្តសៀមរាបចំនួន២៦០នាក់។ យុវជនទាំងនោះបានហ្វឹកហាត់សាកល្បងដោយមានទឹកចិត្ត សប្បាយរីករាយប្រកបដោយមោទនភាព។
Read More » -
នៅក្នុងឆ្នាំ ២០១៣ករណីជួញដូរមនុស្សមានការកើនឡើង
Cambodia News ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣ អង្គការ ADHOC បានធ្វើសន្និសីទព័ត៌មាន ដោយចេញរបាយការណ៍មួយស្ដីពីបញ្ហាចំណាកស្រុក ក្នុងរយៈពេលបីខែដំបូងក្នុងឆ្នាំ២០១៣នេះដែលមាន៥៥ករណីបានដាក់ ពាក្យប្ដឹងពីបទជួញដូរពលករឲ្យទៅការនៅបរទេស។
Read More » -
យុវជនពីរនាក់រងរបួសធ្ងន់ខណៈកំពុងជិះម៉ូតូត្រូវរថយន្តបុក
Cambodia News ភ្នំពេញ៖ កាលពីវេលាម៉ោង២១ និង៣០នាទីយប់ ថ្ងៃទី១១ ខែមេសា យុវជនពីរនាក់ ជិះម៉ូតូ មួយគ្រឿង តាមបណ្តោយផ្លូវមុនីរ៉េត ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ក្នុងទិសដៅពីលិចទៅកើត ត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បានបើកបុកពេញទំហឹង បណ្តាលឲ្យយុវជនជាម្ចាស់ម៉ូតូទាំងពីរនាក់រងរបួស សន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ
Read More » -
ម៉ូតូពីរគ្រឿងកៀរគ្នាដួលត្រូវរថយន្ដកៀរបន្ថែមរងរបួសធ្ងន់ម្នាក់
Cambodia News ភ្នំពេញ ៖ កាលពីវេលាម៉ោង៧និង ២០នាទី ថ្ងៃទី១០ ខែមេសា បុរសម្នាក់បើកម៉ូតូកៀរ នឹងម៉ូតូមួយគ្រឿងទៀត ស្ថិតនៅតាមបណ្ដោយដងផ្លូវវេងស្រេងទល់មុខសាលាមត្ដេយ្យអាមេរិកាំ ងក្នុង ភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ បណ្ដាលឱ្យដួល ហើយត្រូវរថយន្ដកៀរបន្ថែមរងរបួសធ្ងន់។
Read More » -
រដ្ឋាភិបាលចាប់ផ្តើមកាត់បន្ថយបុគ្គលិកជាតិ និងអន្តរជាតិនៅសាលាក្តី
Cambodia News ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា សម្រេចកែសម្រួលរចនាសម្ព័ន្ធសាលាក្តីខ្មែរក្រហម ដោយកាត់បន្ថយបុគ្គលិកជាតិ និងអន្តរជាតិមួយចំនួន បន្ទាប់ពីតុលាការកូនកាត់មួយនេះ ជួបវិបត្តិខ្វះខាតថវិកាដំណើរការក្នុងរយៈពេល ២ទៅ ៣ឆ្នាំចុងក្រោយនេះ។
Read More » -
នាយករដ្ឋមន្ត្រី អំពាវនាវ ឲ្យពលរដ្ឋខ្មែរ នៅកូរ៉េ រក្សាភាពស្ងៀមស្ងាត់
Cambodia News ព្រៃវែង៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២២០១៣នេះលោកនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការអំពាវនាវឲ្យពលរដ្ឋកម្ពុជា ដែលមានប្រមាណជាង២ម៉ឺននាក់ នៅកូរ៉េខាងត្បូងរក្សាភាពស្ងៀមស្ងាត់ បន្ទាប់ពីមានការមើលឃើញពីភាពច្របូកច្របល់នៅឧបទ្វីកូរ៉េ បន្ទាប់ពីកូរ៉េខាងជើងដែលប្រកាសជាចំហ ពីការផ្ទុះសង្គ្រាមឆាប់នោះ។
Read More » -
បក្សប្រឆាំង ព្រមានធ្វើបាតុកម្មបើ គ.ជ.ប មិនកែប្រែជំហរ
Cambodia News ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣ ជាតិ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះ បានថ្លែងដោយព្រមានថា បើសិនជា គ.ជ.ប មិនកែប្រែជំហរ មិនធ្វើបញ្ជីឈ្មោះបោះឆ្នោតឡើងវិញទេ ហើយនិងមិនធ្វើការផ្លាស់ប្តូរសមាសភាពមួយចំនួន ពិសេស គ.ជ.ប នៅថ្នាក់ក្រោម…
Read More »