ម៉ូតូ​ពីរ​គ្រឿង​កៀរ​គ្នា​ដួល​ត្រូវ​រថ​យន្ដ​កៀ​របន្ថែម​រង​របួស​ធ្ងន់​ម្នាក់​

Cambodia News

ភ្នំពេញ​ ៖​ កាលពី​វេលា​ម៉ោង​៧​និង​ ២០​នាទី​ ថ្ងៃ​ទី​១០​ ខែមេសា បុរស​ម្នាក់​បើក​ម៉ូតូ​កៀរ​ នឹង​ម៉ូតូ​មួយ​គ្រឿងទៀត​​ ស្ថិត​នៅ​តាម​បណ្ដោយ​ដងផ្លូវ​វេ​ង​ស្រេង​ទល់មុខ​សា​លាម​ត្ដេ​យ្យ​អា​មេ​រិ​កាំ ​ង​ក្នុង​ ភូមិ​ត្រ​ញំ​ង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ ពោធិ៍​សែន​ជ័យ បណ្ដាល​ឱ្យ​ដួល​ ហើយ​ត្រូវ​រថយន្ដ​កៀរ​បន្ថែម​រង​របួសធ្ងន់​។

បុរស​រង​គ្រោះ​​ឈ្មោះ​ ហាង​ ធី​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខ​ របរ​កម្មករ​រោងចក្រ​កាត់ដេរ​ ស្នាក់​នៅ​ ភូមិ​២​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ ជិះ​ម៉ូតូ​ម៉ា​ញ​វី​វ៉ា​ ស៊េរី​ឆ្នាំ​២០០៦​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១០៩៦​ ។​ ដោយ​ ឡែក​រថយន្ដ​បង្កហេតុ​ម៉ាក​Fuso​ ពណ៌​ ត្រួ​យ​ចេក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​5A-​0225​ បើកបរ​ដោយ​បុរស​ម្នាក់​រត់គេច​ ខ្លួន​បាត់​មិន​ស្គាល់​អត្ដសញ្ញាណ​។

​​មុន​ពេល​កើត​ ហេតុ​គេ​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​បើក​តាម​ បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ ក្នុង​ទិស​ដៅ​ពី​  លិចទៅ​កើត​ លុះ​មក​ដល់​ចំណុច​កើត​ ហេតុ​ជន​រង​គ្រោះ​បើក​ម៉ូតូ​ជែង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ហើយ​កៀរ​ដួល​ហើយ​ត្រូវ ​រថយន្ដ​បង្កហេតុ​មក​ដល់​កៀរ​បន្ថែម​ទៀត​ បណ្ដាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្ដង​ ។​

បច្ចុប្បន្ន​រថយន្ដ​បង្កហេតុ​និង​ ម៉ូតូ​របស់​ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​ ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ ដើម្បី​ឱ្យ​ ភាគី​ទាំង​សងខាង​ចូលខ្លួន​មក​ដោះស្រាយ​ គ្នា​តាម​ច្បាប់​ ៕ ហេង នាង

dscn5106dscn5089

Related Articles

Back to top button
Close
Close