យុវ​ជន​ពីរ​នាក់​រង​របួស​ធ្ងន់​ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រូវ​រថ​យន្ត​បុក​

Cambodia News

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២១ ​និង​៣០​នាទី​យប់ ថ្ងៃទី​១១ ខែមេសា ​យុវជន​ពីរ​នាក់ ជិះ​ម៉ូតូ​ មួយគ្រឿង តាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត ក្នុង​សង្កាត់​​​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន​ ក្នុងទិសដៅ​ពី​លិចទៅ​កើត​ ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿងដែល​កំពុងបើក​បរប​ញ្ច្រា​សទិស​​គ្នា បាន​បើក​បុក​ពេញទំហឹង បណ្តាល​ឲ្យ​យុវជន​ជា​ម្ចាស់​ម៉ូតូ​ទាំងពីរ​នាក់​​រងរបួស​ សន្លប់​ស្តូកស្តឹង​នៅនឹងកន្លែង​កើត​ហេតុ​

យុវជន​រង​គ្រោះ​ពីរ​នាក់ខាង​លើ​ ជិះ​ម៉ូតូម៉ាកសេ​១២៥ ពណ៌​ខ្មៅ ​​ត្រូវ​រង​ការខូចខាត​ទាំងស្រុង ចំណែក​ឯ​រថយន្ត​បាន​បើក​រត់គេចខ្លួន​បាត់​ភ្លាមៗ ក្រោយពេល​ដឹងថា បុក​ម៉ូតូ​ឲ្យ​មនុស្ស​រងរបួស​។ ​

ក្រោយពី​កើតហេតុ​នោះ ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​យុវជន​ទាំងពីរ​នាក់​ ឲ្យ​មក​ទទួលយក​ទៅវិញ ចំណែកឯ​យុវ​ជន​ដែល​រងរបួស ត្រូវ​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​៕ ​ ហេង នាង​

art5.2

 

Related Articles

Back to top button
Close
Close