ព័ត៌មាន​ជា​ភាសា​ខ្មែរ

  • ​គណ​បក្ស​ប្រឆាំង​ប្រកាស​ធ្វើ​បាតុ​កម្ម​ទាម​ទារ​ឱ្យ​ គ.ជ.ប កែ​សម្រួល​នីតិ​វិធី​បោះ​ឆ្នោត​

    Cambodia News ភ្នំពេញ​៖ គណបក្សប្រឆាំងសង្គ្រោះ​ជាតិ បានឲ្យ​ដឹង​តាមរយៈ​សេចក្ដីប្រកាស​មួយ​នៅ​ថ្ងៃ​ទី​១៨ ​មេសា ​​ថា​ នឹង​រៀបចំ​ធ្វើ​មហា​បាតុកម្ម​អហិ​ង្សា ដើម្បី​ទាមទា​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)​ទទួល​យក​អនុសាសន៍​នានា ជុំវិញ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​។

    Read More »
  • ស្ត្រី​ម្នាក់​ត្រូវ​ចោរ​ឆក់​យក​កា​បូប​ស្ពាយ​មាន​ជាង ​២០០០​ដុល្លារ​បាន​សម្រេច​

    Cambodia News ភ្នំពេញ​៖ ​កាលពី​វេលា​ម៉ោង ​២២ ​និង​៣០​នាទី​យប់​ ថ្ងៃទី​១៨ ខែ​មេសា​ ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ​ បាន​មក​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​មាន​លុយ​ជាង​២០០០​ដុល្លារ ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​ឆា​លី តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ត្រង់​ចំណុច​ជិត​ប៉ុស្តិ៍​បឹងកក់​ទី​១ ក្នុង​ខណ្ឌ​ទួលគោក។

    Read More »
  • នា​យក​រដ្ឋ​មន្ត្រី​៖ អ្នក​ជេរ​ប្រទេច​បណ្តា​សារ​ គណ​បក្ស​ប្រ​ជា​ជន​គឺ​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​​ទាំង​អស់​

    Cambodia News ភ្នំពេញ៖ ​នៅក្នុងពិធីបញ្ចុះខ័ណ្ឌសីមា វត្ដ អម្ពិលវ័ន្ដ ស្ថិតនៅឃុំវាលពង់ ស្រុក ថ្ពង ខេត្ដកំពង់ស្ពឺ ថ្ងៃទី១៩ ខែមេសា ឆ្នាំ​២០១៣ លោក​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន​ សែន​ បានថ្លែងថា​ អ្នក​ដែល​ជេរ​ប្រទេច​បណ្តាសារ មកលើគណបក្សប្រជាជនកម្ពុជា គឺ​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​ទាំង​អស់ខុស…

    Read More »
  • ចោរ​ស្ទើរ​ភ្លើង​ យក​កាំ​ភ្លើង​ជ័រ​ មក​ប្លន់​​យក​រថ​យន្ត​

    Cambodia News ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​ អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៩ ខែ​មេសា ​ ​ចោរ​ស្ទើរ​ភ្លើង​​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ ឃាត់ខ្លួន​​ បន្ទាប់​ពី​ជនសង្ស័យ​ម្នាក់​នេះ បាន​យក​កាំភ្លើង​ជ័រ ទៅ​ធ្វើ​សកម្មភាព​ប្លន់​យក​រថយន្ត​​ ពី​បុរស​ម្នាក់​​ នៅ​ចំណុច​ជិត​ទី​បញ្ជា​ការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួលគោក។

    Read More »
  • លោក​ ប៉ា​ សុជាតិ​វង្ស ​នឹង​ ជំនួស​តំណែង​លោក ​កែប​ ជុតិមា​ ដែល​ចូល​និវត្តន៏​

    Cambodia News ភ្នំពេញ៖ បើ​ទោះ​បី​ជា​ពុំ​ទាន់​មាន​ការ​ប្រកាស​ជា​ផ្លូវការ​ បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ជា​សាធារណៈ​កាល​ពី​ថ្ងៃទី១៨ មេសា ២០១៣ ពី​ការ​ចូល​និវត្តន៏​របស់​លោក កែប ជុតិមា ចៅ​ហ្វាយ​ក្រុង​ភ្នំពេញ​ក្ដី ក៏​គេ​ជឿ​ថាលោក ប៉ា សុជាតិវង្ស ដែល​បច្ចុប្បន្ន​ជា​ភិបាលរង រាជ​ធានី​ភ្នំពេញ នឹង ឡើង​កាន់​តំណែង​នេះ ។

    Read More »
  • បុរស​ម្នាក់​ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រូ​វ​រថ​យន្ត​បុក​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​

    Cambodia News ភ្នំពេញ៖ កាលពីវេលាម៉ោង៧និង៤០នាទី ព្រឹកថ្ងៃទី១៩ ខែមេសា ​បុរសម្នាក់​ខណៈកំ​ពុង​ជិះ​ម៉ូតូ​ត្រូវរថយន្តមួយគ្រឿង ​បុក​ពេញ​ទំហឹងស្ថិត​នៅ​តាម​បណ្តោយផ្លូវជាតិលេខ ៤ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ​​ បណ្តាល​ឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះរបស់ អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះ។

    Read More »
  • កូន​មិន​ទុក​កិត្តិយស​​ឲ្យ​ឪពុក​ជា​មេ​ប៉ូលីស​និង​ជាសេដ្ឋី

    ជាកូន​​ក្នុងត្រកូល​អ្នកធំនិងមាន​សម្បត្តិមហាសាល ធ្វើឬកពាល ដែល​ធ្វើ​ឲ្យ​ខូចកិត្តយស​ដល់ឪពុក​ជាមន្រ្តីនគរបាល និង​​ជា​ឧកញ៉ា ខណៈដែល​យុវជន​រាប់​ពាន់​​បាន​​ចូលរួម​ក្នុង​ព្រឹត្តិការណ៍អង្គរស្រ្កាន​នៅ​សៀបរាប ដែលរៀចំដោយ​​​សហ​ភាព​​​​​សហព័ន្ធ​​​យុវជន​កម្ពុជា (ស.ស.យ.ក) ដើម្បី​​ជួយ​លើកស្ទួយ​តម្លៃ​វប្បធម៌ និងប្រពៃណីខ្មែរ តែ​បែរជា​យុវជនចង្រៃពីរនាក់នេះ ដោយរួមទាំងបក្ខពួកខ្លះទៀតបាន​បង្ក​បញ្ហា​​ក្នុងសង្គម ធ្វើ​ឲ្យគេឯងរងរបួស និង​ខាត​បង់​ទ្រព្យ​សម្បត្តិ។ លោកយុវជនចោលម្សៀត។

    Read More »
  • នឹងចាកចេញពីដំណែង បន្ទាប់​ពី​កាន់​កាប់​អស់ជា​ច្រើន​​ទសវត្សរ៍​មក

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី ១៨ មេសា​ នេះ បានប្រកាស​នៅខេត្តកំពតថា អភិបាលខេត្ត-រាជធានី ១០ រូប ចូលនិវត្ត និងប្តូរតំណែង ដែលក្នុងនោះមាន​បង​ប្រុស​របស់​លោក​ផង​ដែរ គឺលោក ហ៊ុន ណេង អភិបាលខេត្តកំពង់ចាម។ អភិបាលខេត្ត-រាជធានី ទាំង…

    Read More »
  • ពន្លឺភ្លើងនៅតំបន់ប្រាសាទអង្គរនាពេលរាត្រី

    ហង្ស សុខារ៉ូ​​ និង​ រុំ​ មូ​លីកា សៀមរាប៖ បន្ទាប់​​ពីព្រះសុរិយាអស្តង្គត នៅ​​តាម​​សងខាង​ផ្លូវ​សំខាន់​ៗក្នុងតំបន់​ប្រាសាទ​​​អង្គរតូច និងអង្គរធំ ពន្លឺ​ពណ៌​​មាស​បាន​បំភ្លឺជំនួសវិញ។ ពន្លឺនេះ ជាពន្លឺភ្លើងអគ្គិសនី ដែល​​ត្រូវបានដាក់តុបតែងបំភ្លឺពេលរាត្រី សម្រាប់កម្មវិធីអង្គរសង្រ្កាន្ត ដែលរៀបចំ​ឡើងដោយ​សហ​​ភាពសហព័ន្ធយុវជនកម្ពុជា ដើម្បី​អបអរពិធី​បុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

    Read More »
  • ទស្សនីយភាពនាថ្ងៃដំបូងនៃអង្គរសង្ក្រាន្តឆ្នាំ ២០១៣

    អាន ដាញ់ស៊ីប៉ូ សៀមរាប៖ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៤ មេសារ​នេះ ក្បួន​ដំរី​ដឹកមនុស្សដែលតំណាង​ស្តេច ជ័យវរ្ម័ន និង​មន្រ្តីផ្សេងទៀតដោយមានការ​​ហែរ​ហម​ដំណើរ​ថ្មើរជើង​​​​​ពីសំណាក់​ក្រុម​មនុស្ស​ប្រុសស្រី​​​ជា​​ច្រើន​​ក្នុង​​​​​សំលៀក​បំពាក់​បូរាណ ហើយ​​​នាំ​​មុខ​ដោយ​អ្នក​​ផ្លុំ​ភ្លុក​ស្នែង​ផង​បាន​ដង្ហែរ​​​នៅ​តាម​ដង​​ផ្លូវ​​ពី​លាន​​​ជល់​​ដំរី​​ឆ្ពោះ​​ទៅកាន់​​​ប្រាសាទ​បាយ័ន​។

    Read More »
Back to top button
Close
Close