បុរស​ម្នាក់​ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រូ​វ​រថ​យន្ត​បុក​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​

Cambodia News

ភ្នំពេញ៖ កាលពីវេលាម៉ោង៧និង៤០នាទី ព្រឹកថ្ងៃទី១៩ ខែមេសា ​បុរសម្នាក់​ខណៈកំ​ពុង​ជិះ​ម៉ូតូ​ត្រូវរថយន្តមួយគ្រឿង ​បុក​ពេញ​ទំហឹងស្ថិត​នៅ​តាម​បណ្តោយផ្លូវជាតិលេខ ៤ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ​​ បណ្តាល​ឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះរបស់ អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះ។

ប្រភពព័ត៌មានពីនគរបាល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កែវ ប៊ុនថេក ភេទប្រុសអាយុ ៤៦ឆ្នាំ មានទីលំនៅ ភូមិត្រពាំងច្រនាង ឃុំ​ពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល មាន​ស្រុក​កំណើត​នៅ​ភូមិត្នោតជ្រុំ ស្រុកក្រគរខេត្តពោធិ៍សាត់ ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ក្រហម ពាក់​​ស្លាកលេខ ភ្នំពេញ1N 6444  រងការខូចខាតផ្នែកខាងមុខបន្ដិចបន្ដួច។ ចំណែកឯរថយន្ដបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់​ស្លាក​លេខភ្នំពេញ 2M 4029 ក្រោយ​កើត​ហេតុ​អ្នកបើកបរបានរត់គេចខ្លួនបាត់។

មុនពេលកើតហេតុ គេឃើញរថយន្តបើកបរ ក្នុងទិសដៅពីកើតទៅលិច ចំណែក​ឯ​ម៉ូតូ​វិញ​ជិះ​ម្នាក់​ឯង បើកបរ ក្នុងទិសដៅពីលិចទៅកើត លុះ​​ដល់ចំណុចកើតហេតុ រថយន្តក៏បត់ឆ្លងផ្លូវក្នុងទិសដៅ ពីជើងទៅត្បូង ហើយក៏បានជ្រុលចង្កូតទៅបុកម៉ូតូ យ៉ាងពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោកទាំងម៉ូតូ ទាំងមនុស្ស ទៅនឹងថ្នល់រងរបួស ជើងម្ខាងខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ ចំណែកអ្នកបើកបររថយន្តវិញ ក៏បានចាកចេញពីរថយន្ត រួចហើយគេចខ្លួនទៅបាត់ភ្លាមៗ។

បច្ចុប្បន្នម៉ូតូ និងរថយន្ត ត្រូវបាននគរបាលចរាចរ យកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បី​រង់​ចាំ​ភាគី​ទាំង សងខាង ចូល​ខ្លួន​ទៅ​ដោះ​ស្រាយ​ជា​ក្រោយ៕ ហេង នាង​

that-0371

Related Articles

Back to top button
Close
Close