រថយន្ត​ធន់​ធំ​បុក​មនុស្ស​ម្នាក់​ស្លាប់ ​និង​ ៤​នាក់​រង​របួស​ធ្ងន់​

ភ្នំពេញ៖ កាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី២១ ខែធ្នូ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងរាំង សង្កាត់គោករកា ខណ្ឌពោធិ៍សែន ជ័យ ដែលបានផ្តាច់ជីវិត មនុស្សម្នាក់ ដាច់ពាក់កណ្តាលខ្លួន និងរងរបួសធ្ងន់៤ នាក់ ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល កើតហេតុ រថយន្តយីឌុប មួយគ្រឿង ខាងលើ បានបើកក្នុងទិសដៅ ពីលិចទៅកើត ហើយដល់ កន្លែងកើតហេតុ មិនដឹងជាមាន មូលហេតុអ្វី ក៏ រេចង្កួចទៅបុក របាំងថ្ម ទុកសម្រាប់បាំងផ្លូវ បណ្តាល ឲ្យរថយន្ត ធ្លាក់ពីលើផ្លូវ ធ្វើឲ្យបុរសម្នាក់ស្លាប់ ភ្លាមៗនៅកន្លែង កើតហេតុ ដោយដាច់ពាក់កណ្តាលខ្លួន និងបុរស៤នាក់ ផ្សេងទៀត រងរបួសធ្ងន់ ត្រូវដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យ។

យ៉ាងណាក៏ដោយ ជនរងគ្រោះ ទាំងអស់ មិនទាន់ត្រូវបាន បញ្ជាក់ពី អត្តសញ្ញាណនៅឡើយ ទេ ។ ក្រោយកើតហេតុ សមត្ថកិច្ច ចរាចរណ៍ និងសមត្ថកិច្ចមូលដ្ឋាន បានទៅជួយអន្តរាគមន៍ នឹងស្ទូចយករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យចរាចរជើងគោករាជធានីភ្នំពេញ៕

ដោយ៖ ហេង នាង

 

Related Articles

Back to top button
Close
Close