ចោរ​ស្ទើរ​ភ្លើង​ យក​កាំ​ភ្លើង​ជ័រ​ មក​ប្លន់​​យក​រថ​យន្ត​

Cambodia News

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​ អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៩ ខែ​មេសា ​ ​ចោរ​ស្ទើរ​ភ្លើង​​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ ឃាត់ខ្លួន​​ បន្ទាប់​ពី​ជនសង្ស័យ​ម្នាក់​នេះ បាន​យក​កាំភ្លើង​ជ័រ ទៅ​ធ្វើ​សកម្មភាព​ប្លន់​យក​រថយន្ត​​ ពី​បុរស​ម្នាក់​​ នៅ​ចំណុច​ជិត​ទី​បញ្ជា​ការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួលគោក។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​បុរស​ម្នាក់ ឈ្មោះ គង់ សុធា​រិ​ទ្ធ អាយុ​៣២​ឆ្នាំ បាន​បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក រេ​ហ្វ័​រ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ 2B-0221 ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុច​ជិត​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស បុរស​រូប​នេះ​បាន​ឈប់​រថយន្ត​ដើម្បី​ចុះ​បត់ជើងតូច ខណៈ​នោះ​ស្រាប់តែ​ជនសង្ស័យ​ម្នាក់ ទំនងជា​មិន​គ្រប់ទឹក បាន​កាន់​កាំភ្លើង​ជ័រ​ពីរ​ដើម មក​ធ្វើ​សកម្មភាព​ប្លន់​យក​រថយន្ត ពី​បុរស​ឈ្មោះ គង់ សុធា​រិ​ទ្ធ បានសម្រេច រួច​ជនសង្ស័យ​បាន​ព្យាយាម​បើក​រថយន្ត​រត់​គេច​ខ្លួន រហូត​ទៅដល់​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ក៏​រេ​ចង្កូត​បុក​ចូល​យានដ្ឋាន បណ្ដាល​ឲ្យ​រថយន្ត​ទៅមុខ​លែង​រួច ភ្លាមៗ​នោះ​សន្តិសុខ ដែល​យាម​នៅ​ជិត​កន្លែង​កើត​ហេតុ បាន​ស្ទុះ​រត់​មក​ចាប់​ជនសង្ស័យ​ទុក​រង​ចាំ​សមត្ថកិច្ច​មកដល់។

ក្រោយ​​កើត​ហេតុ​សមត្ថកិច្ច​ក៏បាន​នាំ​ខ្លួន​ជនសង្ស័យ​រួម​ជា​មួយ​រថយន្ត​ខាង​លើ​​​យក​ទៅ​កាន់​អធិការ​ដ្ឋាន​​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើការ​សាកសួរ​បន្ត​៕ ​ហេង នាង​

art10.1
ជនសង្ស័យ ដែលត្រូវសន្តិសុខស្ទុះរត់មកចាប់ប្រគល់សមត្ថកិច្ច ។

Related Articles

Back to top button
Close
Close