ព័ត៌មានជាភាសាខ្មែរ
-
អ្នកលេងហ្វេសប៊ុក បញ្ចេញមតិលើការរិះគន់របស់និស្សិតចំពោះលោក សុរិយា ស៊ូប៊ែឌី
ហេង នាង Cambodia News ភ្នំពេញ៖ ក្រុមអ្នកលេងហ្វេសប៊ុក(Facebook) ជាយុវជន ចាប់ផ្តើមចែករំលែកវីដេអូក្លីប បង្ហាញពីយុវជនម្នាក់ ដែលបានរិះគន់អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី(Surya Subedi) ។
Read More » -
អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅខណ្ឌទួលគោក
ហេង នាង Cambodia News ភ្នំពេញ៖ កាលពីវេលាម៉ោង ៧នឹង២០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភានេះ លំនៅឋានប្រជាពលរដ្ឋមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្បែរសាលាបឋមសិក្សាទួលគោក ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ត្រូវបានអគ្គិភ័យកំពុងឆាបឆេះយ៉ាងសន្ធៅសន្ធៅ។
Read More » -
លេខរៀងគណបក្ស នយោបាយសម្រាប់ ការបោះឆ្នោត អាណត្តិទី៥
Cambodia News ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បត្ត៏ទី២៣ ឧសភានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀង គណបក្សនយោបាយ នៅលើសន្លឹកឆ្នោត ជាលទ្ធផលនៃការចាប់ឆ្នោតលេខរៀងគណបក្សនយោបាយដែល ចូលរួមបកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី៥ ឆ្នាំ២០១៣ មានដូចតទៅ ៖
Read More » -
តំណាងរាស្ដ្រ បក្សប្រឆាំង ចែកលុយឱ្យ អ្នកចូលរួមតវ៉ា
Cambodia News ភ្នំពេញ៖ អ្នកចូលរួមតវ៉ា ដែលបង្ហាញ ការគាំទ្រ ដល់គណបក្សសង្គ្រោះជាតិនៅទី លានប្រជាធិបតេយ្យ កាលពីពេលកន្លងទៅនោះ សុទ្ធតែទទួលបានថវិកាពីថ្នាក់ដឹកនាំ គណបក្សប្រឆាំងមួយនេះ ហេតុដូច្នេះ ហើយទើបពួកគេ មកចូលរួម ។
Read More » -
នារីម្នាក់ស្លាប់ ដោយសារធ្លាក់ពីលើទងយោងម៉ាស៊ីន កម្សាន្ត ក្នុងមជ្ឈមណ្ឌលឌ្រីមលែន
ហេង នាង Cambodia News ភ្នំពេញ៖ កាលពីល្ងាចម៉ោង ៦នឹង៤០នាទី ថ្ងៃទី២១ ខែឧសភា នារីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីនារីរូបនេះ បានធ្លាក់ពីលើទងយោងម៉ាស៊ីន កម្សាន្ត Twin Twister ក្នុងមជ្ឈមណ្ឌលឌ្រីមលែន ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
Read More » -
កំពុងអង្គុយសាសងគ្នាជាមួយសង្សា ត្រូវយុវជនមួយក្រុមកាប់ឲ្យរបួសធ្ងន់
ហេង នាង Cambodia News ភ្នំពេញ៖ កាលពីវេលាម៉ោង 3 នឹង 40នាទី ថ្ងៃទី22 ខែឧសភា យុវជនម្នាក់ ត្រូវយុវជនមួយក្រុមផ្សេងមកចាក់កាប់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈកំពុងអង្គុយសាសងគ្នាជាមួយគូរស្នេហ៍នៅលើសួនច្បារ មុខកាស៊ីណូណាហ្គាវើល ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
Read More » -
ឆេះលំនៅឋានប្រជាពលរដ្ឋនៅខណ្ឌប្ញស្សីកែវស្លាប់ម្នាក់
Cambodia News ភ្នំពេញ ៖ លំនៅប្រជាពលរដ្ឋមួយខ្នងធ្វើអំពីថ្ម នៅខាងក្រោយសាលាបឋមសិក្សាតេជោ ហ៊ុន សែន ទួលសង្កែ ត្រូវបានអគ្គិភ័យឆាបឆេះវេលាម៉ោង១ និង៤៥នាទីរសៀលថ្ងៃទី២១ ឧសភា ២០១៣ នៅខាងជើងវត្តទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
Read More » -
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅតែមិនប្រកាសទ្រព្យសម្បត្ដិ
Cambodia News ភ្នំពេញ ៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានប្រកាសឆ្លើយតបចំពោះ ការស្នើរបស់អង្គភាពប្រឆាំងអំពើពុករលួយថា ព្រះអង្គនឹងនៅតែមិនបំពេញ បែបបទប្រកាសទ្រព្យសម្បត្ដិដដែល ។
Read More » -
ក្រសួងការងារ នឹងចាត់វិធានការជាថ្មីម្តងទៀតទៅលើបណ្តារោងចក្រនៅកម្ពុជា
Cambodia News ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃអង្គារ ទី២១ ខែឧសភានេះ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ុំ មាន មានប្រសាសន៍ថា ក្រសួងការងារ នឹងចាត់វិធានការត្រួតពិនិត្យតឹងរ៉ឹងសាជាថ្មីម្តង ទៀត លើបណ្តាសហគ្រាស និងរោងចក្រ ដើម្បីធានាសុវត្ថិភាពដល់កម្មករនិយោជិត និងបង្ការហានិភ័យការងារផ្សេង។
Read More » -
ប្រកាសលក់ខ្លួននារីៗវ័យក្មេងស្រស់ស្អាតតាមទំព័រ Facebook មួយ
ហេង នាង Cambodia News ភ្នំពេញ៖ ផេកហ្វេសប៊ុក (Page Facebook) មួយ ដែលមានអ្នក Like ជាង ៩ពាន់នាក់ បានយករូបក្មេងស្រី សិស្សសាលា និង តារាចម្រៀង ស្រីវ័យក្មេង ស្រស់ៗស្អាត មកបង្ហោះលើ…
Read More »