នារី​ម្នាក់​ស្លាប់​ ដោយ​សារ​ធ្លាក់​ពី​លើ​ទង​យោងម៉ា​ស៊ីន ​កម្សាន្ត​ ក្នុង​មជ្ឈ​មណ្ឌល​ឌ្រីម​លែន ​

ហេង នាង​

Cambodia News

ភ្នំ​ពេញ​៖ កាលពីល្ងាចម៉ោង ៦នឹង៤០នាទី ថ្ងៃទី២១ ខែឧសភា ​នារី​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ​ ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីនារីរូបនេះ បានធ្លាក់ពីលើទងយោងម៉ាស៊ីន កម្សាន្ត Twin Twister ក្នុងមជ្ឈមណ្ឌលឌ្រីមលែន ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌ​ដូន​ពេញ។

តាមប្រភពព័ត៌មានក្នុងស្រុកបានអោយដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ គឹម គង្គា អាយុ ៣៣ឆ្នាំ ជា​អ្នក​មើល​ថែ​ក្មេង នៅអង្គការ ស្ថិត​ក្នុង​ភូមិ​ជ្រោយ​អំពិល ស្រុកគៀនស្វាយ ខេត្តកណ្តាល។ ស្ត្រីរងគ្រោះ មានស្រុកកំណើតភូមិព្រះពន្លា ភូមិសង្ឃ័រ ស្រុកស្វាយទាប ខេត្ត​ស្វាយ​រៀង។

​ប្រភព​ព័ត៌មាន​​នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ នារីវ័យជាង២០ឆ្នាំម្នាក់ ចូល​ទៅ​លេង​កម្សាន្ត​នៅ​ក្នុង​កន្លែង​កម្សាន្ត​ឌ្រីមលែន ហើយ​បាន​ឡើង​ទៅ​ជិះ​ទ្វីន​ទ្វីស​ស្ទ័រ​(ទោង​យោល​ភ្លោះ) ដែលមានកំពស់ជាង១០ម៉ែត្រ លុះប្រមាណ១០នាទីក្រោយ ស្រាប់​តែ​របូត​ដៃ​ធ្លាក់​ចុះ​ទៅ​ដីបណ្តាលឲ្យរងរបួសធ្ងន់ធ្ង​រ ហើយ​ស្លាប់​បាត់​បង់​ជីវិត​​ ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។

ក្រោយពីកើតហេតុ ខាងសន្តិសុខ ឌ្រីមលែន បានរារាំង មិនឲ្យអ្នកយកព័ត៌មាន ចូល​ទៅ​កាន់​កន្លែង​កើត​ហេតុ​ទេ៕

Cam6Cam5

Related Articles

Back to top button
Close
Close