អគ្គិភ័យ​កំពុង​ឆាប​ឆេះ​ផ្ទះ​ប្រជា​ពល​រដ្ឋ​មួយ​កន្លែង​នៅ​ខណ្ឌ​ទួល​គោក​

ហេង នាង​

Cambodia News

ភ្នំ​ពេញ​៖ កាលពី​វេលា​ម៉ោង ៧​នឹង​២០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែឧសភា​នេះ លំនៅឋាន​ប្រជាពលរដ្ឋ​មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅ​ក្បែរ​សាលា​បឋម​សិក្សា​ទួលគោក ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ទួល​គោក ត្រូវបាន​អគ្គិភ័យ​កំពុង​ឆាបឆេះ​យ៉ាង​សន្ធៅ​សន្ធៅ។

​ប្រភពព័ត៌មាន ​ដែល​បណ្តាល​ឲ្យ​មានការ​ឆាបឆេះ​នេះ​ឡើង​នៅ​មិនទាន់​ដឹក​នៅឡើយ​ ទេ ប៉ុន្តែ​នៅ​កន្លែងកើតហេតុ គេ​បាន​សង្កេតឃើញ សមត្ថកិច្ច​និង​ក្រុម​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កំពុង​បញ្ជា​ឡានទឹក​អន្តរាគមន៍​បាញ់​ពន្លត់​អណ្តាតភ្លើង ដើម្បី​កុំ​ឲ្យ​រាលដាល​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ កន្លែងកើតហេតុ​។

ចំពោះ​ការឆាបឆេះ​ខាងលើនេះ សមត្ថកិច្ច​នៅ​មិនទាន់​អាចសន្និដ្ឋាន​ពី​ទំហំ​នៃ​ការខូចខាត​នៅឡើយ​ទេ ហើយ​ក្នុង​ហេតុការណ៍​នេះ​ផងដែរ សមត្ថកិច្ច​ក៏​នៅ​មិនទាន់​ដឹងថា មាន​អ្នករបួស​ប៉ុន្មាន​នាក់​ដែរ ដោយសារ​ទិដ្ឋភាព​ជាក់ស្តែង​នៅ​កន្លែងកើតហេតុ កំពុង​ត្រូវបាន​អន្តរាគមន៍​ជាបន្ទាន់​៕ ​

art3.1

Related Articles

Back to top button
Close
Close