លេខ​រៀង​គណបក្ស​ នយោ​បាយ​សម្រាប់​ ការ​បោះ​ឆ្នោត​ អាណត្តិ​ទី​​៥ ​

Cambodia News

ភ្នំ​ពេញ​៖ នៅព្រឹកថ្ងៃព្រហស្បត្ត៏ទី២៣ ឧសភានេះ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប) បានរៀបចំពិធី​ចាប់ឆ្នោត ដើម្បី​កំណត់​លំដាប់​លេខរៀង​​ គណបក្សនយោបាយ​ នៅលើសន្លឹកឆ្នោត​​ ជាលទ្ធផល​នៃ​ការ​ចាប់ឆ្នោត​លេខ​រៀង​គណបក្ស​នយោបាយ​ដែល ចូលរួម​ប​កួត​ប្រជែង​ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​អាណត្ដិ​ទី​៥​ ឆ្នាំ​២០១៣​ មាន​ដូច​តទៅ​ ៖

ពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀង គណបក្សនយោបាយ នៅលើសន្លឹកឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី៥ ឆ្នាំ២០១៣។
ពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀង គណបក្សនយោបាយ នៅលើសន្លឹកឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី៥ ឆ្នាំ២០១៣។

​ទី​១-​គណបក្ស​សញ្ជាតិ​កម្ពុជា​

​ទី​២-​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​

​ទី​៣-​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​

​ទី​៤-​គណបក្ស​ប្រជាជន​កម្ពុជា​

​ទី​៥-​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​

​ទី​៦-​គណបក្ស​ខ្មែរ​ឈប់​ក្រ​

​ទី​៧-​គណបក្ស​សង្គ្រោះ​ជាតិ​

​ទី​៨-​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ ។​

គួរំលឹកផងដែរថា​ នៅក្នុងការបោះឆ្នោត​ជ្រើសតំាងតំណាងរាស្រ្ត​នីតិកាលទី៤​ កាល ពីថ្ងៃ ទី២៨ កក្កដា​ ២០០៨​ មានគណបក្ស​នយោ​បាយ​ចូលរួម​ប្រកួតប្រជែង​ចំនួន១១​ ក្នុងនោះ​លំដាប់ លេខរៀង​ឈ្មោះ​គណបក្សនយោបាយ​នៅលើសន្លឹកឆ្នោតរួមមាន៖

ទី០១-​គណបក្ស​នរោត្តមរណប្ញទិ​

ទី០២-​គណបក្សប្រជា​ធិបតេយ្យខ្មែរ

ទី០៣-​គណបក្សសម្ព័ន្ឋ​ដើម្បីប្រជាធិបតេយ្យ​

ទី០៤-​គណបក្ស​ប្រជាជនកម្ពុជា​

ទី០៥​-គណបក្សខ្មែរ​ឈប់ក្រ​

ទី០៦-​គណបក្សខ្មែរ​សាធារណរដ្ឋ​

ទី០៧-គណបក្សសង្គមយុត្តិធម៌

ទី០៨-​គណបក្សហ៊្វុនស៊ិនប៉ិច​

ទី០៩-​គណបក្ស​​សមរង្ស៊ី

ទី១០-​គណបក្ស​ហង្សដារ៉ា​ ចលនាប្រជាធិបតេយ្យ​

ទី១១-​គណបក្ស​សិទ្ឋិមនុស្ស៕

Lay-340

Related Articles

Back to top button
Close
Close