ព័ត៌មានជាភាសាខ្មែរ
-
អ្នកបឹងកក់បន្តបិទផ្លូវចូលសាលាក្រុង ខណៈស្ត្រីមួយចំនួនធ្លាក់ខ្លួនឈឺ
Cambodia News ភ្នំពេញ៖ អតីតអ្នកបឹងកក់ជិត៥០នាក់ នៅថ្ងៃ៣០ ខែឧសភា នេះ បានបន្តកូដកម្មបិទផ្លូវចូលក្នុងសាលារាជធានីភ្នំពេញ បន្ទាប់ពីពួកគេរងការបង្ក្រាបពីសមត្ថកិច្ចកាលពីម្សិលម៉ិញ ដែលពួកគេអះអាងពេលនេះកំពុងធ្លាក់ខ្លួនឈឺ។
Read More » -
រថយន្តក្រឡុកស៊ីម៉ង៍ បុកគូទរថយន្តដឹកដីពីរនាក់គាបជាប់នឹងក្បាលរថយន្ត
Cambodia News ភ្នំពេញ៖ កាលពីវេលាម៉ោង៩នឹង៤០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា បុរស ពីរនាក់ បានរងរបួសស្ថិតក្នុងស្ថានភាពលំបាកបំផុត ដោយសារពួកគេ គាបជាប់នឹងក្បាលរថយន្ត ក្រឡុកស៊ីម៉ង់តិ៍ ខណៈដែលពួកគេបើករថយន្តក្រឡុកស៊ីម៉ង់តិ៍លឿន ជ្រុលបុកគូទរថយន្តដឹកដីពីក្រោយពេញទំហឹង នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
Read More » -
ចេញពីផ្ទះតាមសង្សារ ម្តាយតាមទាន់ចាប់បោចសក់ និងវាយខ្នោះ
Cambodia News ភ្នំពេញ៖ ដោយសេចក្តីស្រលាញ់បានពុះកញ្ច្រោលខ្លាំង នារីម្នាក់ដែលមានស្នេហាស្មោះចំពោះបុរស ដែលជាកម្មកររោងចក្រ និងគ្រួសារក្រីក្រម្នាក់ ត្រូវបានឪពុកម្តាយរបស់នាង ព្រមាននឹងធ្វើការហាមឃាត់ ដាច់អង្ហការ មិនឲ្យទាក់ទងគ្នា ទោះបីជាត្រូវឪពុកម្តាយវាយដំ ចាប់បោកសក់ កណ្តាលសាធារណៈ និងវាយខ្នោះឃុំឃាំងមិនឲ្យជួបមុខគ្នាយ៉ាងណាក៏ដោយ ក៏គេនៅតែមិនអាចឈប់ស្រលាញ់បុរសម្នាក់នោះបាន។
Read More » -
លោក ហ៊ុន សែន ព្រមានពីបាតុកម្ម ទូទាំងប្រទេស បើលោក កឹម សុខា មិនសុំទោស
Cambodia News ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបញ្ចុះខណ្ឌសីមាវត្ដ មង្គលវត្ដ ក្នុងឃុំ គរ ស្រុក ត្បូងឃ្មុំ ខេត្ដ កំពង់ចាម នាព្រឹកថ្ងៃទី ៣០ ឧសភា នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនឹងមានចលនាបាតុកម្ម ប្រជាជនផ្ទុះឡើង…
Read More » -
ផ្ទះ៨៧ខ្នងនៅស្ទឹងត្រែង រងការខូចខាតដោយសារព្យុះ និងភ្លៀង
Cambodia News ស្ទឹងត្រែង៖ កាលពីម៉ោង១៧រសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅ មានភ្លៀង១មេយ៉ាងធំ លាយឡំនឹងខ្យល់ព្យុះកំបុតត្បូង បានធ្វើឲ្យអគារ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋប្រមាណ៨៧ខ្នង នៅក្នុងក្រុងស្ទឹងត្រែង ដួលរលំ និងប៉ើងដំបូលខ្ចាត់ខ្ចាយ។
Read More » -
ស្ត្រី ៣នាក់សន្លប់ក្នុងពេលអាជ្ញាធរបាញ់ទឹកបំបែកក្រុមបាតុករ
Cambodia News ភ្នំពេញ ៖ នៅថ្ងៃ២៩ ឧសភានេះ ពលរដ្ឋមកពីសហគមន៍បឹងកក់ ថ្មគោល បុរីកីឡា ប្រមាណ ២០០នាក់ នាំគ្នាធ្វើបាតុកម្មបិទផ្លូវមហាវិថីព្រះមុនីវង្ស ចំណុចខាងមុខសាលារាជធានីភ្នំពេញ ដើម្បីសុំឲ្យអភិបាលរាជធានីភ្នំពេញ ថ្មី លោក ប៉ា សុជាតិវង្ស ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ដែលបានអូសបន្លាយប្រមាណ ៥ឆ្នាំមកហើយ។
Read More » -
សិក្ខាសាលា ស្តីពីការប្រើប្រាស់បច្ចេកវិទ្យា សារគមនាគមន៍ និងព័ត៌មានវិទ្យា(ICT) សម្រាប់ការអភិវឌ្ឍន៍
Cambodia News ហេង នាង ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ នេះ នៅសណ្ឋាគារសាន់ មានបើកសិក្ខាសាលាមួយស្តីពី «ការប្រើប្រាស់បច្ចេកវិទ្យា សារគមនាគមន៍ និងព័ត៌មានវិទ្យា (ICT) សម្រាប់ការអភិវឌ្ឍន៍ រៀបចំឡើង ដោយវិទ្យាស្ថានបើកទូលាយ សហការជាមួយដៃគួរអភិវឌ្ឍន៍ចំនួន៤ទៀតមានដូចជា សម្ភ័ន្ធភាពជាតិឃុំសង្កាត់…
Read More » -
ឆ្នាំនេះសត្វគោឧសភរាជសោយ តែពោតមួយមុខ
Cambodia News កំពង់ចាម៖ នៅព្រឹកថ្ងៃ២៨ ខែឧសភា នេះ ព្រះមហាក្សត្រ និងនាម៉ឺនមន្រ្តីព្រមទាំងប្រជារាស្រ្តបាន មកជួបជុំគ្នានៅក្នុងកម្មវិធីច្រត់ព្រះនង្គ័លនៅឯខេត្តកំពង់ ចាម ដែលជាកិច្ចចាប់ផ្តើមនៃរដូវបង្កបង្កើនផលស្រូវនាឆ្នាំ២០១៣។
Read More » -
ភ្លើងប្រចណ្ឌ ប្ដីប្រើគល់អុសវាយសម្លាប់ប្រពន្ធ
Cambodia News ហេង នាង កំពត៖ កាលពីថ្ងៃទី២៧ ខែឧសភា នៅវេលាម៉ោងប្រមាណជា ១០យប់ បុរសជាប្តីលើកគល់អុសវាយភរិយាចំកញ្ចឹងក បណ្តាល ឲ្យស្លាប់ ទាំងកណ្តាលរាត្រី ព្រោះតែភ្លើងប្រចណ្ឌ នៅគេហដ្ឋានរបស់ខ្លួនក្នុង ភូមិកំពង់ណុង ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
Read More » -
បុរសម្នាក់ស្លាប់ ដោយសារជិះម៉ូតូទៅបុកគូទរថយន្តចតនៅស្ងៀម
Cambodia News ហេង នាង ភ្នំពេញ ៖ កាលពីវេលាម៉ោង ២១ នឹង ២០ នាទីយប់ថ្ងៃទី ២៧ ខែឧសភា បុរសម្នាក់ស្រវឹងស្រា ជិះម៉ូតូជ្រុលទៅបុកគូទរថយន្តដឹកដី ចតនៅស្ងៀម បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅចំណុចមុខហាងតារិន ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង…
Read More »