ភ្លើងប្រចណ្ឌ ប្ដីប្រើគល់អុសវាយសម្លាប់ប្រពន្ធ

Cambodia News

ហេង នាង

កំពត៖ កាល​ពី​ថ្ងៃទី២៧ ខែឧសភា  នៅវេលាម៉ោងប្រមាណជា ១០យប់ បុរសជាប្តីលើកគល់អុសវាយភរិយាចំកញ្ចឹងក បណ្តាល ឲ្យស្លាប់ ទាំងកណ្តាលរាត្រី ព្រោះតែភ្លើងប្រចណ្ឌ នៅគេហដ្ឋានរបស់ខ្លួនក្នុង ភូមិកំពង់ណុង ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

នៅ​ថ្ងៃ​កើត​ហេតុ​ ប្រជាពលរដ្ឋរស់នៅជាប់ភូមិផងរបងជាមួយបានឮសូរសំឡេងឈ្លោះប្រ កែកគ្នាមួយសន្ទុះធំ ស្រាប់តែបាត់មាត់បាត់ក ពេលប្រជាពលរដ្ឋទៅមើលស្រាប់តែឃើញស្រ្តីភរិយាដេកដួលនៅ នឹងកន្លែងស្តូកស្ទឹង ក៏ទូរស័ព្ទផ្តល់ព័ត៌មានជូនសមត្ថកិច្ចតែម្តង។

​សមតត្ថកិច្ចដែលបានចុះទៅដល់កន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ថា ស្រ្តីជាភរិយា ឈ្មោះ កែង ស្រី អាយុ ២៨ឆ្នាំ ត្រូវបានបុរសជាប្តី ឈ្មោះ ស៊ុន រ៉េន ហៅ ហេន អាយុ ៣៣ឆ្នាំ វាយនឹងគល់អុសចំកញ្ចឹងកបណ្តាលឲ្យស្លាប់បាត់បង់ជីវិត។

ក្រោយវាយសម្លាប់ប្រពន្ធ បុរសជាប្តីត្រូវបានគេប្រទះឃើញយកក្រវឹលរបស់ភរិយាទៅលក់ក្នុងផ្សារ  និងជិះរថយន្តគេចខ្លួនមករាជធានីភ្នំពេញ។ ដោយឡែកសពស្រ្តីជាភរិយា ក្រោយសមត្ថកិច្ចធ្វើ កោសល្យវិច័យ បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី  អ្វីដែលកម្សត់ និងអាណោចអាធ័មនោះ គឺកូនតូចៗ ៣នាក់ ស្រីម្នាក់ ប្រុស២នាក់ ត្រូវរស់នៅ កំព្រីកំព្រាគ្មានទីពឹង ខណៈម្តាយត្រូវស្លាប់ រីឯឪពុករត់ចោលស្រុក៕

ST-140

Related Articles

Back to top button
Close
Close