វណ្ណ វល័ក្ខ រំលេចរន្ធផ្ចិត បង្អូត​ប្រុសៗក្នុង​ Facebook

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ (០៥ ធ្នូរ ២០១៤) ៖ ជាថ្មីម្តងទៀត តារាសម្តែង និយមកាស្លៀកពាក់សិចស៊ី កញ្ញា វណ្ណ វល័ក្ខ បាននឹងកំពុងធ្វើឲ្យ អ្នកគាំទ្រ និង Friend ក្នុងហ្វេសប៊ុក របស់នាង មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង រហូតមានអ្នកខ្លះ បើកភ្នែកធំៗសម្លឹងមើលស្ទើរជ្រុះគ្រាប់ភ្នែក នៅពេលបានឃើញ តារាសាច់សខ្ចី រូបនេះ រំលេចដើមទ្រូង ពើងធំមូលក្បំ និងបញ្ចេញសាច់ក្បាលពោះរំលេច រន្ធផ្ចិតនៅកណ្តាលវាល គួរឲ្យព្រឺព្រួច។

តារាសម្តែងជាង២០ ឆ្នាំកញ្ញា វណ្ណ វល័ក្ខ ត្រូវបានទស្សនិកជន ចាត់ទុកថា នាងក៏ជាតារាស្រីមួយដួង មានភាព លេចធ្លោ ត្រង់ការបញ្ចេញ ដើមទ្រូង មិនសំចៃដៃ ព្រមជាមួយនឹងបញ្ហារឿងរ៉ាវស្នេហា តែងលេចឮជាហូរហែ ទើបតារារូបនេះ ឆាប់ល្បីឈ្មោះក្នុងសិល្បៈ និង មានការចាប់អារម្មណ៍ ច្រើនពីមហាជន។

យ៉ាងណាមិញ ថ្មីៗនេះ នៅក្នុងទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់ វណ្ណ វល័ក្ខ គេបានប្រះឃើញតារាស្រីរូបនេះរំលេចរូបថតជាច្រើនសន្លឹក បង្ហាញឲ្យឃើញ ពីភាពត្រេកត្រអាល របស់នាងក្នុងការ ស្លៀកពាក់ខើចខ្លី ពាក់អាវយឺតខ្មៅ បញ្ចេញរន្ធផ្ចិត និងក្បាលពោះរួចឈរ កាត់បង្អួតរាងធ្វើឲ្យប្រុសៗនៅជុំវិញខ្លួន សម្លឹងមើលមិនដាក់ភ្នែកគ្រប់ៗគ្នា។

រូបថតជាច្រើនសន្លឹក ត្រូវបានម្ចាស់សាម៉ីខ្លួន វណ្ណ វល័ក្ខ យកមកបង្ហោះព្រោងព្រាត នៅពាសពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook ដោយនៅក្នុង រូបថតនោះ នាងបានបង្ហាញភាព ស្រើបស្រាល ក្នុងឈុត ពាក់អាវយឺតពណ៌ខ្មៅខ្លី មួយកំណាត់ខ្លួន បញ្ចេញសាច់មួយល្វែង ផ្នែកខាងក្រោមមើលឃើញក្បាលពោះ និង រន្ធផ្ចិតយ៉ាងច្បាស់ក្រឡែត។

តាមរយៈ នៃសកម្មភាពថតបង្ហោះ រូបបែបសិចស៊ីនេះ ត្រូវបានមហាជនចាត់ទុកថា វាជាចេតនា របស់នាង វណ្ណ វល័ក្ខ ក្នុងការយក សម្រស់ធ្វើជាទុក ដើម្បីទាញយកទីផ្សាល្បីឈ្មោះ និង ការគាំទ្រ កាន់តែច្រើនពីសំណាក់ ទស្សនិកជន។

ជាការកត់សម្គាល់ នេះមិនមែនជា លើកទី១ទេ ដែលតារាសម្តែង វណ្ណ វល័ក្ខ បញ្ចេញភាព សិចស៊ីបែបនេះ ជាសាធារណៈ ។ ជារឿយៗ នាងតែងតែ រំលេចការតែងខ្លួន បែបខើចខ្លី បង្អួតសាច់ទាក់ទាញ ការចាប់អារម្មណ៍ ពីបុរសៗ បើទោះជាការតុបតែងខ្លួន របស់នាង ទទួលរងការ រិះគន់ពីសំណាក់ ទស្សនិកជន យ៉ាងចាស់ដៃ ក៏ដោយ តែនាងហាក់ដូចជា មិនខ្វល់ខ្វាយ និងសំឡេងរិះគន់ ទាំងអស់នោះឡើយ៕

2

34

Related Articles

Back to top button
Close
Close