ព័ត៌មានជាភាសាខ្មែរ
-
សម រង្ស៊ី ថា ការធ្វើបាតុកម្មបីថ្ងៃ អាចនឹងមានការដើរតាមផ្លូវ
ភ្នំពេញ៖ ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បាននិយាយនៅព្រលានយន្តហោះថា ការធ្វើមហាបាតុកម្មនៅថ្ងៃទី១៥ ខែកញ្ញា ខាងមុខនេះ នឹងអាចមានការដើរដង្ហែក្បួន ដោយមិនត្រឹមតែអង្គុយមួយ កន្លែងនោះឡើយ។ ការអធិប្បាយ របស់លោក គឺខុសពីការស្នើសុំរបស់គណបក្សសង្គ្រោះជាតិ ផ្ញើទៅកាន់សាលាក្រុងភ្នំពេញ ដែលសុំធ្វើមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យ។ នៅពេលដែលត្រូវ ចោទសួរដោយអ្នកសារព័ត៌មាននោះ លោក…
Read More » -
លោក ហ៊ុន សែន លោក សមរង្ស៊ី និងលោក កឹម សុខា មិនបានចាប់ដៃ និងមិនជួបគ្នាទេ
ភ្នំពេញ៖ កាលពីម៉ោងជាង ៣ រសៀលនេះ នៅព្រលានយន្តហោះ ក្នុងពេលរង់ចាំព្រះរាជដំណើររបស់ព្រះករុណា ព្រះមហាក្សត្រ លោកសមរង្ស៊ី លោក កឹមសុខា និងសម្តេចហ៊ុនសែន បានចូលក្នុងបន្ទប់រង់ចាំ VIP រួមគ្នា តែគេមិនដឹងថា មេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ឆ្លៀតពេលជួបពិភាក្សាបញ្ហានយោបាយជាមួយគ្នា ឬយ៉ាងណាទេ។…
Read More » -
ប្រព័ន្ធសម្ពាធទាប មានឥទ្ធិពលកាន់តែខ្លាំង និងអូសបន្លាយដល់ថ្ងៃទី១៦ កញ្ញា
ភ្នំពេញ៖ នៅថ្ងៃ ទី១១ ខែកញ្ញា នេះ អ្នកនាំពាក្យ និងជានាយកខុទ្ទកាល័យ ក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាប ដែលក្រសួងបានជូនដំណឹង កាលពីថ្ងៃទី៣ ខែកញ្ញានោះ គឺនៅតែបន្តមានឥទ្ធិពលដល់ប្រទេសកម្ពុជា អាចអូសបន្លាយពេល រហូតដល់ថ្ងៃទី១៦…
Read More » -
ព្រះមហាក្សត្រ យាងដល់ កម្ពុជាវិញហើយ
ភ្នំពេញ៖ នៅរសៀលម៉ោង៤ ថ្ងៃទី១១ កញ្ញានេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងត្រឡប់ មកដល់ប្រទេសកម្ពុជា វិញហើយ។ ក្រោយពេលដែលព្រះអង្គ បានយាងចាកចេញ ពីប្រទេស កម្ពុជា ដើម្បីទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣…
Read More » -
ថ្នាក់ដឹងនាំគណបក្សសង្គ្រោះជាតិ ជាង២០នាក់ ទៅទទួលព្រះមហាក្សត្រ
ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី១១កញ្ញា នេះ លោក សម រង្ស៊ី និងលោក កឹម សុខា រួមទាំងគណៈប្រតិភូជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលមានសមាជិកប្រមាណ ជា ២០នាក់ នឹងបង្ហាញមុខនៅក្នុងចំណោមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ជាច្រើន ពួកគេត្រូវទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ពីទីក្រុងប៉េកាំងប្រទេសចិននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
Read More » -
សេចក្តីថ្លែងការណ៍របស់ក្លឹបអ្នកកាសែតកម្ពុជា (១១ កញ្ញា ២០១៣)
Statement of Club of Cambodian Journalists/ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេរីភាពសារព័ត៌មាននិង សុវត្ថិភាពអ្នកសារព័ត៌មាននៅកម្ពុជា ខណៈដែលបរិមាណអ្នកសារព័ត៌មានកាន់តែច្រើនឡើង រងនូវការ ចោទប្រកាន់ដោយសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងនោះរួមមាន៖
Read More » -
សមត្ថកិច្ចត្រៀមខ្លួន ក្នុងការ ការពារសន្តិសុខ អំទ្បុងមហាបាតុកម្មលើកទី២
ភ្នំពេញ៖ នៅអំទ្បុងមហាបាតុកម្មអហិង្សាលើកទី២ របស់គណបក្សសង្គ្រោះជាតិ ដែលគ្រោងធ្វើចាប់ពីថ្ងៃទី១៥ ដល់១៧ ខែកញ្ញា នៅទីលានប្រជាធិបតេយ្យ កម្លាំងសមត្ថកិច្ចចម្រុះ បានត្រៀមខ្លួនជាស្រេច ក្នុងការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ។ លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងនៅថ្ងៃពុធនេះថា សមត្ថកិច្ចកងរាជអាវុធហត្ថ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបង្ការមិនឲ្យមានការផ្ទុះហិង្សាណាមួយ…
Read More » -
អាជ្ញាធរក្រុង អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្ម ដោយមិនមានការហែក្បួន និងមិនបោះជំរុំ
ភ្នំពេញ៖ បន្ទាប់ពី កិច្ចប្រជុំប្រហែលជា ៣ ម៉ោង នៅព្រឹកថ្ងៃទី១១កញ្ញានេះ រវាងអាជ្ញាធរសាលារាជធានីភ្នំពេញ និងតំណាងគណបក្សសង្គ្រោះជាតិ អាជ្ញាធរសមត្ថកិច្ច បានសម្រេចឯកភាពតាមសេចក្តីជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា អាជ្ញាធរសមត្ថកិច្ច អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្ម ស្របតាមច្បាប់បាតុកម្ម ចាប់ពីម៉ោង…
Read More » -
មន្រ្តីសាលាក្រុង ជួបជាមួយមន្រ្តី គណបក្សសង្គ្រោះជាតិ ពីការសុំធ្វើបាតុកម្ម
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា នេះ មន្រ្តីរបស់សាលា រាជធានីភ្នំពេញ បានទទួលជួប ជាមួយមន្រ្តី មកពី គណបក្សសង្គ្រោះជាតិ ដើម្បីពិភាក្សាអំពីការ សុំធ្វើបាតុកម្មរយៈពេល បីថ្ងៃរបស់គណបក្សសង្គ្រោះជាតិ កិច្ចប្រជុំនេះមានការចូលរួមពីលោក ភិបាលរងរាជធានីភ្នំពេញ និងតំណាងមកពី គណបក្សសង្គ្រោះជាតិ ចំនួន បីរូបផងដែរ។ …
Read More » -
ព្រះមហាក្សត្រ និង សម្តេចម៉ែ យាងនិវត្តន៏មកពីប្រទេសចិន នៅរសៀលម៉ោង៣នេះ
ភ្នំពេញ៖ នៅម៉ោង៣រសៀលថ្ងៃទី១១ ខែកញ្ញា នេះ ព្រះមហាក្សត្រសម្តេចព្រះរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា និង សម្តេចម៉ែ នឹងយាងនិវត្តន៏ពីពិនិត្យព្រះរាជសុខភាពក្នុងទីក្រុងប៉េកំាង ប្រទេសចិន ក្នុងរយៈពេល៦ខែម្តង។ មកដល់ពេលនេះ នៅមិនទាន់ដឹងថាតើថ្នាក់ដឹកនំាគណបក្សប្រជាជនកម្ពុជាប៉ុន្មានរូប នឹងទៅទទួលព្រះមហាក្សត្រដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅឡើយទេ ។
Read More »