ព័ត៌មានជាភាសាខ្មែរ
-
នៅរសៀលថ្ងៃនេះ បក្សប្រឆាំង គ្រោងហែក្បួនបាតុកម្ម ដោយប្រើម៉ូតូ១.០០០គ្រឿង
ភ្នំពេញ៖ នៅម៉ោង ៥ ល្ងាចថ្ងៃទី ១៨ធ្នូនេះ គណបក្សសង្គ្រោះជាតិ គ្រោងនឹងធ្វើការហែក្បួនបាតុកម្មដោយប្រើម៉ូតូ ចំនួន ១.០០០ គ្រឿង ដោយហែតាមផ្លូវលេខ៥១ ផ្លូវ៣៧០ ខាងជើងផ្សារបឹងកេងកង ផ្លូវលេខ៥៧ ឆ្ពោះទៅផ្លូវម៉ៅសេទុង រួចបំបែកនៅមុខសួនច្បារមហោស្រពមជ្ឈមណ្ឌលភ្នំពេញ ( ចេនឡា ) ដោយមិនវិលចូលទៅទីលានប្រជាធិបតេយ្យវិញឡើយ។
Read More » -
ភ្នំពេញកំពុងប្រឈមនឹងបញ្ហាសំរាមយ៉ាងខ្លាំង
ភ្នំពេញ៖ បច្ចុប្បន្ន ប្រជាពលរដ្ឋរស់នៅក្នុងរាជធានី មានការរអ៊ូរទាំអំពីភាពយឺតយ៉ាវនៃការប្រមូលសំរាម និងការបង្ហាញអារម្មណ៍អំពីភាពខ្វះអនាម័យនៅតាមដងផ្លូវ ដែលសម្បូរណ៍ទៅដោយសំរាម។ សំរាមដែលពេលខ្លះ បានរាយប៉ាយនៅតាមដងផ្លូវ ដោយសារតែពលរដ្ឋមួយចំនួនមិនបានចូលរួមសំអាត ហើយខ្វះខាតការយល់ដឹងផ្នែកបរិស្ថាន
Read More » -
សិស្សស្រីវិទ្យាល័យច្បារអំពៅ ត្រូវបានដកហូតកាបូបស្ពាយ ដែលមិនសមលក្ខណ:ជាសិស្ស
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ដើម្បីរឹតបន្តឹងវិន័យ និងបទបញ្ជាផ្ទៃក្នុងសាលា ឲ្យសមស្របជាសិស្សសាលា គណ:គ្រប់គ្រង វិទ្យាល័យច្បារអំពៅ បានចុះឆែកឆេរ និងដកហូតកាបូបស្ពាយ របស់សិស្សស្រី ដែលមិនមានលក្ខណ:ជាកាតាបសិស្ស ដែលសិស្សស្រី បានយកមកតាមខ្លួនចូលក្នុងថ្នាក់រៀន។
Read More » -
អ៊ិតសេដ្ឋា ត្រូវបានគេត្មះដៀលតាមហ្វេសប៊ុករឿងល្ខោនបាសាក់
ដោយ រចនា សារព័ត៌មាន ឃែមបូឌា ញូស៌ និងយុវវ័យថ្មី ភ្នំពេញ (១៧ ធ្នូ ២០១៣)៖ លោក អ៊ិតសដ្ឋា ពិធីករចម្រុះទាំងផ្នែកចម្រៀង ផ្នែកប្រដាល់ និងផ្នែកផ្សេងៗទៀតរបស់បណ្តាញទូរទស្សន៍ស៊ីធីអិនត្រូវបានគេប្រមាថ និងតេះដៀលតាមបណ្តាញហ្វេសប៊ុកនៅថ្ងៃអង្គារនេះពីរឿងប្រភពល្ខោនបាសាក់។
Read More » -
នាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូត្រលប់មកកម្ពុជា នៅរសៀលថ្ងៃនេះ
ភ្នំពេញ៖ នៅថ្ងៃទី១៧ធ្នូនេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា នឹងដឹកនាំ គណៈប្រតិភូសមាជិករាជរដ្ឋាភិបាលជាច្រើនរូបទៀតធ្វើមាតុភូ និវត្តន៏វិញ បន្ទាប់ពីបានធ្វើដំណើរទស្សនកិច្ច នៅក្នុងប្រទេសជប៉ុន តាមការអញ្ជើញ របស់នាយករដ្ឋមន្រ្តី ជប៉ុន ស៊ីនហ្សូ អាបេ (Shinzo ABE) ។
Read More » -
អាកាសធាតុត្រជាក់និងមានភ្លៀងតាមខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា
ភ្នំពេញ ៖ ធាតុអាកាសត្រជាក់ និងការមានភ្លៀងធ្លាក់ខ្លាំងតាមរាជធានី-ខេត្តមួយចំនួន តាំងពីយប់មិញ រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូនេះ ។ មន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថា អាកាសធាតុបានចុះត្រជាក់ នៅខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ដោយអាកាសធាតុត្រជាក់នេះចុះត្រជាក់ពី ៣១ឬ៣២ អង្សាសេ ចុះមកដល់…
Read More » -
ភាពភ្លើតភ្លើន នឹងការរីករាលដាលនៃជម្ងឺអេដស៍
ភ្នំពេញ៖ ភាពផុសផុលនៃសង្គមជឿនលឿនបានធ្វើឱ្យស្ដ្រីភាគច្រើនមាន អារម្មណ៍ថា កំពុងទទួលរងនូវការរាលដាលនៃជម្ងឺអេដស៍ ជាមួយគ្នានេះ ស្ដ្រីតែងតែខ្លាចរអាជានិច្ច ពីព្រោះតែគ្មានជំនឿទៅលើការស្មោះត្រង់របស់ប្ដីឡើយ។ បុរសដែលកំពុងតែភ្លើតភ្លើននឹងរឿងស្រី ស្រា និងល្បែងស៊ីសង អាចធ្វើឱ្យទ្រព្យសម្បត្ដិដែលខ្លួនខំរកដោយពិបាក ត្រូវរលាយក្នុងពេលតែមួយ ជួនកាលថែមទាំងនាំអេដស៍ចូលផ្ទះថែមទៀត។ បើបុរសទាំងអស់តាំងខ្លួនថា គ្រាន់តែទៅរកការសប្បាយ ហើយចេះការពារ នោះ ពួកគាត់ពិតជាមិនឆ្លងមេរោគអេដស៍ឡើយ។
Read More » -
ផ្ទុះហិង្សានៅរោងចក្រ APPLE កម្មករវាយនិងចាប់ចងជើងកាង២នាក់
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ កម្មករ កម្មការិនីរោងចក្រកាត់ដេរ APPLE ប្រមាណជាង៤ពាន់នាក់ ដែលបានធ្វើកូដកម្មអហិង្សា៣ថ្ងៃមកនោះ បានឈានដល់ប្រើហិង្សា វាយ និងចាប់បានកម្មករ២នាក់ដែលជាអ្នកបង្កហេតុ ដោយសារតែមានកម្មករ៦នាក់នៅក្នុងរោងចក្រប្រដាប់ដោយដំបង ហើយវាយលើកម្មករដែល កំពុងធ្វើកូដកម្មឲ្យមានរបួស ។
Read More » -
ប្រជាពលរដ្ឋគួរចៀសវាងធ្វើដំណើរតាមផ្លូវ ១០៨.១៣.១៥៤ និងផ្លូវ៥៣ នារសៀលនេះ
ភ្នំពេញ៖ លោកហូរ វ៉ាន់ អនុប្រធានគណៈកម្មការប្រតិបត្តិរាជធានីភ្នំពេញ នៃគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៦ ខែធ្នូ នេះ គណបក្សសង្គ្រោះជាតិ ដឹកនាំហែរក្បួនចេញពីទីលានប្រជាធិបតេយ្យ តាមផ្លូវលេខ១០៨(ខាងកើតទីលានប្រជាធិបតេយ្យ) រួចបត់ស្តាំតាមផ្លូវទៅផ្សារចាស់(ផ្លូវ១៣) ឆ្ពោះទៅផ្សារកណ្តាល រួចបត់ស្តាំ(តាមផ្លូវលេខ១៥៤)ឆ្លងកាត់ផ្លូវនរោត្តម ចុះទៅលិចបត់ស្តាំតាមផ្លូវខាងកើតផ្សារផ្សារថ្មី(ផ្លូវលេខ៥៣) រួចឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ។
Read More » -
ក្រសួងការងារ បើកកិច្ចប្រជុំពិភាក្សា ស្តីពីការដំឡើងប្រាក់ខែកម្មករកាត់ដេរ
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ច ទី១៦ ខែធ្នូ នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំមួយនៅទីស្តីការក្រសួង ដើម្បីពិភាក្សាគ្នា ទាក់ទងទៅនឹងការដំឡើងប្រាក់ខែ ដល់កម្មករកាត់ដេរប្រព្រឹត្តទៅក្រោមអធិបតីភាព លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងមានការចូលរួមពីភាគីថៅកែរោងចក្រកាត់ដេរ, សហជីពកម្មករ និងមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធមួយចំនួនទៀត។
Read More »