​អាកាស​ធាតុ​ត្រជាក់​និង​មាន​ភ្លៀង​តាម​ខេត្ត​មួយ​ចំនួន​ក្នុ​ងប្រទេស​កម្ពុជា​

ភ្នំ​ពេញ ៖ ធាតុអាកាសត្រជាក់ និងការមានភ្លៀងធ្លាក់ខ្លាំង​តាមរាជធានី-ខេត្ត​មួយចំនួន ​តាំង​ពីយប់មិញ រហូតដល់​​វេលាថ្ងៃ​ត្រង់ ថ្ងៃអង្គារ៍ ទី​១៧ ខែធ្នូ​នេះ​ ។ មន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថា អាកាសធាតុ​បាន​ចុះ​ត្រជាក់ នៅ​ខេត្តបន្ទាយ​មានជ័យ និង​ឧ​ត្ត​រ​មានជ័យ ដោយ​អាកាសធាតុត្រជាក់នេះ​ចុះ​ត្រជាក់​ពី ៣១ឬ៣២ អង្សា​សេ ចុះមកដល់ ១៤ ឬ១៥ អង្សា​សេ។

b4sp2ដោយឡែក ​នៅខេត្តកំពត ​ទឹក​ភ្លៀង​បាន​ធ្លាក់​ច្រើនតាំងពីយប់ថ្ងៃទី១៦ ខែធ្នូ មក​ដល់​ថ្ងៃ​អង្គារ៍ នេះ​មិន​ទាន់​រាំង​នៅ​ឡើយ​ទេ។ ​ទឹក​ភ្លៀង​នេះ បានជន​លិច​ស្រូវទុំរដូវវស្សា ដែល​មិន​ទាន់បានប្រមូល ឬ​ជន​លិច​ស្រូវ​ទុំ​ក្នុង​ស្រែ​អស់គ្មានសល់។

បញ្ហា​ នេះមន្ត្រីក្រសួងធនធានទឹក ឲ្យដឹងថា អាកាសធាតុត្រជាក់ និងភ្លៀង​​ធ្លាក់​រាយប៉ាយ តាម​រាជ​ធានី-​ខេត្ត​ភាគ​ច្រើន​នៅ​ទូទាំង​ប្រទេស​កម្ពុជា ពិសេសនៅរាជ​ធានីភ្នំពេញ ទឹកភ្លៀង នៅបន្តធ្លាក់​រហូត​មកដល់ម៉ោង ១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​អង្គារ៍​នេះ មិនទាន់​ឈប់ទេ។ ហើយផ្ទៃ​មេឃ ​មាន​ខ្យល់​​បក់​ខ្លាំង មេឃ​មាន​ពពក​ច្រើន ​​​មាន​រលឹម និង​ភ្លៀង​ជាបន្តបន្ទាប់​៕ Cambodia News

Related Articles

Back to top button
Close
Close