ព័ត៌មានជាភាសាខ្មែរ
-
ម្ចាស់ហាងបុប្ផាជាយដែន ប្រើអំពើហិង្សា និងប៉ុនប៉ងចាប់រំលោ ភនារីពីរនាក់បងប្អូន
ភ្នំពេញ ៖ កាលពីវេលាម៉ោង២និង៣០នាទីអធ្រាត្រ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣ នារីពីរនាក់បងប្អូនត្រូវម្ចាស់ហាងបុប្ផាជាយដែនដែលមានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ចាប់បង្ខាំងធ្វើ ទារុណកម្មប៉ុនប៉ងរំលោភនៅក្នុងបន្ទប់ខារ៉ាអូខេ ។
Read More » -
ពលរដ្ឋបឹងកក់ទាមទារឲ្យសាលារាជធានីភ្នំពេញ ដោះស្រាយបញ្ហាផ្តល់សំណង
ភ្នំពេញនៅព្រឹកថ្ងៃទី២៣ ខែធ្នូនេះ ប្រជាសហគមន៍បឹងកក់ប្រមាណ ១០០នាក់ បិទផ្លូវមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យអភិបាលសាលារាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហាផ្តល់សំណង និងផ្តល់ប័ណ្ណកម្មសិទ្ធិឲ្យពួកគាត់ឲ្យបានឆាប់រហ័ស។
Read More » -
គណបក្សសង្គ្រោះជាតិ បង្ហាញតម្រាយផ្លូវហែក្បួននៅរសៀលនេះ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែធ្នូ គណបក្សសង្គ្រោះជាតិ បានបង្ហាញមហាវិថី និងរុក្ខវិថីមួយចំនួន ដែលក្រុមបាតុករគាំទ្រគណបក្សត្រូវហែក្បួនបាតុកម្ម យោងសេចក្ដី ជូនដំណឺងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលមានការបង្ហាញផែនទីតម្រាយផ្លូវហែក្បួន ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានឲ្យដឹងថា
Read More » -
បក្សសង្គ្រោះជាតិចោទថា ការមិនប្រមូលសំរាមនៅទីលានប្រជាធិបតេយ្យជាគំនិតរបស់អាជ្ញាធរ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូរនេះ តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់បាតុករថា ការដែលក្រុមហ៊ុន ស៊ិនទ្រី មិនមកប្រមូលសំរាមនៅជុំវិញទីលានប្រជាធេបតេយ្យ ព្រោះតែអាជ្ញាធរបញ្ជាមិនឲ្យចូលទៅប្រមូល។
Read More » -
សាលារាជធានីភ្នំពេញ ជួបពិភាក្សាជាមួយគណបក្សសង្គ្រោះជាតិអំពីការគ្រប់គ្រងបាតុកម្ម
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូនេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានកោះហៅ ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ មកពិភាក្សាអំពីការគ្រប់គ្រង បាតុកម្មនៅទីលានប្រជាធិបតេយ្យ និង ការដង្ហែក្បួន បាតុកម្មដោយសន្តិវិធី ។
Read More » -
បក្សប្រឆាំង នៅតែបន្តធ្វើបាតុកម្ម ទោះបីលោក ហ៊ុន សែន បញ្ជាក់ថា គ្មានការបោះឆ្នោតឡើងវិញ
ភ្នំពេញ៖ ក្រោយពី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ថា គ្មានការបោះ ឆ្នោតឡើងវិញ និងគ្មានការចុះចេញពីតំណែង ភ្លាមៗនោះ មន្រ្តីគណបក្សសង្រ្កោះជាតិ បានអះអាងជំហររបស់បក្ស គឺនៅតែបន្តធ្វើបាតុកម្មជារៀងរាល់ថ្ងៃ ទាល់ តែមានដំណោះស្រាយណាមួយ។ លោក ហូ វណ្ណ មន្រ្តីជាន់ខ្ពស់បក្សសង្រ្គោះ…
Read More » -
លោក ហ៊ុន សែន ច្រានចោលសំណើរបស់បក្សប្រឆាំង
ពេញ៖ លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន បានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ចេញពីប្រជុំសភាដើម្បីបោះឆ្នោតតែងតាំង លោក ស៊ុយ សែម ជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ចម ប្រសិទ្ធ ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលត្រូវបំបែកជាពីរនោះ ថាការបោះឆ្នោតឡើងវិញ មិនអាចធ្វើទៅបានទេ ព្រោះសភាបច្ចុប្បន្នមិនត្រូវបានរំលាយ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
Read More » -
គណបក្សប្រជាជនកម្ពុជា បដិសេធករណីដកអសនៈ គណបក្សសង្គ្រោះជាតិពីសភា
ភ្នំពេញ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃសុក្រនេះ បដិសេធចំពោះការលើកឡើងថា គណបក្សកាន់អំណាច កំពុងចាត់វិធានការដកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ដែលជាប់ឆ្នោតអាណត្តិទី៥នេះ ចំនួន៥៥អាសនៈដោយចាត់ទុកថាជាព័ត៌មានមិនពិត។
Read More » -
មន្ទីរពេទ្យម៉ាលីយ៉ា ចាក់ថ្នាំខុសបច្ចេកទេសបណ្តាលឲ្យព្រះចៅអធិការគង់នៅវត្តអង្គអណ្តែតសុគត
ភ្នំពេញ៖ កាលពីវេលាម៉ោង១០ ព្រឹក ថ្ងៃទី១៧ ខែធ្នូ ព្រះចៅអធិការវត្តមួយអង្គព្រះនាម នឹម វណ្ណី ព្រះជន្ម២៥ឆ្នាំ គង់វត្តអង្គអណ្តែត ឃុំថ្មី ស្រុក ជុំគិរី ខេត្តកំពត មានជំងឺដុះសាច់ក្នុងបំពង់ក ដែលសុគត ត្រូវក្រុមគ្រួសារព្រះសង្ឃរងគ្រោះចោទប្រកាន់មន្ទីរពេទ្យ ម៉ាលីយ៉ា ថា បានចាក់ថ្នាំខុសច្ចេកទេសបណ្តាលអោយសុគត…
Read More » -
ស្ត្រីខ្មែរ ដែលថៅកែថៃចាប់សម្រាតធ្វើទារុណកម្មបានបញ្ជូនមកកម្ពុជាវិញ
ប៉ោយប៉ែត៖ យោងតាមអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកកុយ គួង បានឲ្យដឹងថា កាលពីសប្តាហ៍មុន ស្ត្រីខ្មែរដែលបម្រើការងារក្នុងកាស៊ីណូ រួមជាមួយស្ត្រីជនជាតិថៃម្នាក់ទៀតដែលត្រូវថៅកែចាប់សម្រាតធ្វើ ទារុណកម្ម ត្រូវបានស្ថានទូតខ្មែរប្រចាំប្រទេសថៃ សហការជាមួយអាជ្ញាធរថៃ ធ្វើការរំដោះ និងបានបញ្ជូនមកកម្ពុជាវិញ ហើយនៅព្រឹកថ្ងៃទី១៨ ខែធ្នូនេះ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត…
Read More »