​គណ​បក្ស​សង្គ្រោះ​ជាតិ ​បង្ហាញ​តម្រាយ​ផ្លូ​វ​ហែ​ក្បួន​នៅរ​សៀល​នេះ​

ភ្នំពេញ៖ នៅ​​រសៀល​​ថ្ងៃ​​ទី​២៣​ ខែ​​ធ្នូ​ គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញមហា​វិថី និង​​រុក្ខវិថីមួយ​ចំនួន ដែល​ក្រុម​បាតុករ​​គាំទ្រ​គណបក្ស​​ត្រូវ​ហែ​ក្បួន​បាតុកម្ម

kem-sokha-2013-12-22យោងសេចក្ដី ​ជូន​​ដំ​ណឺង​របស់​លោក សម រង្ស៊ី ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​​ការ​បង្ហាញ​​ផែន​ទី​តម្រាយ​ផ្លូវ​ហែ​ក្បួន ក្នុង​បណ្តាញ​ទំ​នាក់​ទំនង​សង្គម​​ហ្វេស​​ប៊ុក បាន​​​ឲ្យដឹងថាចេញ ​ពីទីលានប្រជា​ធិប​តេយ្យ តាម​ផ្លូវ​​១០៨ រហូតដល់​កែង​ផ្លូវ៥១ បត់​ស្តាំ រហូត​ដល់​កែង​ផ្លូវ​ ៣១០ បត់​ស្តាំ រហូតដល់​កែង​វិថី​ព្រះ​ត្រសក់​ផ្អែម (៦៣) បត់​ឆ្វេង រហូតដល់​កែង​មហា​វិថី​ម៉ៅ​សេទុង បត់ស្តាំ រហូត​កែង​មហា​វិថី​ព្រះ​មុនីវង្ស បត់​ឆ្វេង​ រហូត​ដល់​ស្តុប​ក្បាល​ថ្នល់ បត់​ស្តាំ តាម​ផ្លូវ​ (២៧១) រហូត​ដល់​កែង​ផ្លូវ​ ១៩៩ បត់​ស្តាំ ឆ្លង​កាត់​មហា​វិថី​ម៉ៅ​សេទុង រហូត​ដល់​​ស្តុប​ផ្សារ​អូឡាំ​ពិក បង់​ស្តាំ តាម​មហាវិថី​ព្រះ​មុនីវង្ស រហូត​​ដល់​​កែង​វិថី​ព្រះ​ត្រសក់​ផ្អែម បត់​ឆ្វេង ឆ្ពោះ​ទៅ​ផ្សារ​​ធំ​ថ្មី រួច​បត់​ទៅ​​​ទីលាន​ប្រជា​ធិបតេយ្យវិញ។

​ ថ្ងៃ​ទី​​២៣ ខែ​ធ្នូ​នេះ​ ជា​ថ្ងៃទី៩​ហើយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​​ដើរ​ក្បួន​​​ការតវ៉ា​តាម​ដងផ្លូវ​នានា នៅ​​រាជធានី​ភ្នំពេញ ដើម្បីទាក់ទាញ​ការ​ចាប់​​អារម្មណ៍​​របស់​អ្នកធ្វើ ​ដំណើរ​ អ្នករស់នៅ​​ក្នុងរាជ​ធានី​​ភ្នំពេញ ដើម្បីចូលរួម​គាំទ្រ​ចលនា​​មហា​បាតុកម្ម ដែល​​គណបក្ស​នេះ ហៅថា ការ​ទាម​ទារ​​​​ឲ្យ​​មាន​​ការបោះឆ្នោត​ឡើងវិញ និង​ទាម​ទារ​ឲ្យ​​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ចុះ​ចេញ​ពី​តំណែង៕ Cambodia News

Related Articles

Back to top button
Close
Close