ព័ត៌មានជាភាសាខ្មែរ
-
សិស្សសាលាបឋមសិក្សាតាតៃប្រមាណជិត១០០នាក់ពុលចំណីអាហារ
សារព័ត៌មាន Cambodia News/ ខេត្តតាកែវ (១៩ តុលា ២០១៦) ៖ កាលពីរសៀលម្សិលមិញសិស្សានុសិស្សតូចៗ នៃសាលាបឋមសិក្សាតាតៃប្រមាណជិត១០០នាក់ត្រូវបានបញ្ជូនទៅមន្ទីរ ពេទ្យ ឃុំញ៉ែងញ៉ង និងមន្ទីរបង្អែកស្រុកបន្ទាប់ពីពួកគេមានអាការៈក្អួតចង្អោ ក្រោយពីបានទទួលទានម្ហូបអាហារ ដែលចែកដោយវិទ្យាស្ថានមួយនៅក្នុងស្រុកត្រាំកក់។ ករណីនេះកើតឡើងនៅសាលាខាងលើដែលស្ថិតនៅក្នុងភូមិតាតៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។
Read More » -
អាជ្ញាធរសម្រេចបិទផ្លូវ២១៧ចាប់ពីចំណុចចំណុចស្ពានជ្រៃបណ្តោះអាសន្ន
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៩ តុលា ២០១៦) ៖សេចក្តីរាយការណ៍បានឲ្យថា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះផ្លូវលេខ២១៧ (ហៅផ្លូវការដូង)ត្រូវបានអាជ្ញាធរមូលដ្ឋានបង្ខំចិត្តបិទចរាចរណ៍ បណ្តោះអាសន្នចាប់ពីចំណុចស្ពានជ្រៃក្នុងសង្កាត់ស្ពានថ្មីរហូតដល់ រង្វង់មូលកួស្រូវក្នុងសង្កាត់រលួស ខណ្ឌដង្កោ រហូតដល់ប្រវែង២ពាន់ម៉ែត្រ ដោយសារជំនន់ទឹកភ្លៀង។
Read More » -
ខឹងឪពុកម្តាយស្តីបន្ទោស វាយកម្ទេចម៉ូតូមួយគ្រឿង រួចចងកសម្លាប់ខ្លួន
សារព័ត៌មាន Cambodia News/ កំពង់ឆ្នាំង (១៨ តុលា ២០១៦) ៖ កាលពីវេលាម៉ោង០២រសៀលថ្ងៃទី១៧ តុលា ២០១៦ យុវជនម្នាក់បានចងកសម្លាប់ ស្ថិតត្រង់ចំណុចដំបូកដើមជ្រៃកណ្តាលស្រែ ក្នុងភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំងដោយគ្រាន់តែឪពុកស្តីបន្ទោសឱ្យបន្តិបន្តួច ។
Read More » -
ព្រឹកនេះសម្តេច ហ៊ុន សែន ចុះទៅខេត្តបន្ទាយមានជ័យ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៨ តុលា ២០១៦) ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តដំណើរចុះតាមបណ្តាខេត្តទៀតហើយ ដើម្បីសំណេះសំណាលជាមួយមន្ត្រីរាជការ សាកសួរសុខទុក្ខប្រជាជាពលរដ្ឋ ក៏ដូចជាពិនិត្យមើលសមិទ្ធផលនានានៅតាមបណ្តាខេត្តផងដែរ។
Read More » -
លោកតា-លោកយាយ ជាប់លើចុងឈើ ត្រូវបានសង្គ្រោះ
សារព័ត៌មាន Cambodia News/ កំពង់ស្ពឺ (១៨ តុលា ២០១៦) ៖ ជំនន់ទឹកភ្លៀងហូរធ្លាក់ពីស្ទឹងព្រែកត្នោត បានជន់ឡើងពេញប្រៀបមាត់ស្ទឹង ក្នុងនោះប្រជាពលរដ្ឋដែលមានលំនៅដ្ឋានលើកោះមួយក្នុងស្ទឹង ស្ថិតក្នុងភូមិតាំងស្រឹង ឃុំសង្លែសាទប ស្រុកឱរ៉ាល់ ដែលជាប់នៅលើកោះនោះ ធ្វើឱ្យសាច់ញាតិមានការបារម្ភពីសុវត្ថិភាពអាយុជីវិតយ៉ាងខ្លាំង ។
Read More » -
សម្តេចតេជោ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត នៅស្ថានទូតថៃ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៧ តុលា ២០១៦) ៖ នាព្រឹកថ្ងៃទី១៧ ខែតុលា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធ ព្រះករុណា…
Read More » -
ក្រសួងទេសចរណ៍លើកពេលធ្វើពិធីបុណ្យសមុទ្រ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៧ តុលា ២០១៦) ៖ គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០១៦ បានជូនដំណឹងថា ពិធីបុណ្យសមុទ្រជុំទី២ ឆ្នាំ២០១៦ ដែលគ្រោងរៀបចំឡើងពីថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ នឹងត្រូវលើកទៅប្រារព្ធនៅថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០១៦ វិញ។
Read More » -
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៦ខែតុលា ស្លាប់ ៤នាក់ របួស១១នាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៧ តុលា ២០១៦) ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៨លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ រងរបួសធ្ងន់៧នាក់ និងរងរបួសស្រាល៤នាក់។
Read More » -
ជំនន់ទឹកភ្លៀងបង្ខំឲ្យផ្អាកចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤
សារព័ត៌មាន Cambodia News/ កំពង់ស្ពឺ (១៧ តុលា ២០១៦) ៖ បន្ទាប់ពីទទួលរងភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នាមក អាជ្ញាធរខេត្តកំពង់ស្ពឺ បានប្រកាសផ្អាកចរាចរណ៍នៅលើផ្លូវជាតិលេខ ៤ នៅថ្ងៃអាទិត្យ នៅស្រុកភ្នំស្រួច ដោយកំណាត់ផ្លូវជាតិត្រង់ចំណុចអូរវែង ស្ថិតក្រោមទឹកជំនន់
Read More » -
លេងសិតតែជំពាមកៅស៊ូ និងគ្រាប់ឃ្លី
សារព័ត៌មាន Cambodia News// ភ្នំពេញ (១៧ តុលា ២០១៦) ៖ កាលយប់ម្សិលមិញអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនយុវជនស្ទាវម្នាក់ឈ្មោះ ញ៉េង តុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មសំណង់ មានទីលំនៅបច្ចុប្បន្ន សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ…
Read More »