ក្រសួង​ទេសចរណ៍​​លើក​​ពេល​ធ្វើ​​ពិធី​បុណ្យ​​សមុទ្រ​​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ​ (១៧ តុលា ២០១៦) ៖ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៦ បាន​ជូនដំណឹង​ថា ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​២ ឆ្នាំ​២០១៦ ដែល​គ្រោង​រៀបចំឡើង​ពីថ្ងៃ​ទី​១៦-១៨ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ខេត្ត​ព្រះសីហនុ នឹងត្រូវ​លើក​ទៅ​ប្រារព្ធ​នៅ​ថ្ងៃទី​២៣-២៤ ខែធ្នូ ឆ្នាំ​២០១៦ វិញ​។​

សេចក្ដីជូនដំណឹង​រប​ស់​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ពិធី​បើក​ជា​ផ្លូវការ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៦ នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង ១៧:០០​នាទី​ល្ងាច នៅ​ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​៕

4

5

Related Articles

Back to top button
Close
Close