គ្រោះថ្នាក់​ចរាចរណ៍ថ្ងៃទី​១៦​ខែតុលា ​ស្លាប់ ​៤​នាក់​ របួស​១១​នាក់

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (១៧ តុលា ២០១៦) ៖ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​បានបញ្ជាក់​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៩​លើក (​យប់​៨​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ រងរបួស​ធ្ងន់​៧​នាក់ និង​រងរបួស​ស្រាល​៤​នាក់​។

របាយការណ៍​ដដែល​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៧​គ្រឿង​រួមមាន​ម៉ូតូ​ចំនួន​៩​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៥​គ្រឿង​, រថយន្ដ​ធុន​ធំ​១​គ្រឿង និង​យាន​ផ្សេងៗ​២​គ្រឿង មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៤​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក ស្រវឹង​២​លើក និង​ប្រជែង​១​លើក​៕

1

 

 

Related Articles

Back to top button
Close
Close