កូន​អក​តញ្ញូ ​ទាញ​អង្រែវាយ​ឪពុកស្លាប់ ម្តាយ​រងរបួសធ្ងន់​

សារព័ត៌មាន​​ Cambodia News/

ព្រៃវែង (៣០ កញ្ញា ២០១៥) ​៖ កូន​អកតញ្ញូ​ម្នាក់ខឹងឪពុកម្តាយ​ស្តីប្រដៅតិចតួច​ បានទាញអង្រែបុកគ្រឿង​វាយទៅលើឪពុកម្តាយ​វ័យចំណាស់បណ្តាល​ឲ្យឪពុកស្លាប់ ​តាមផ្លូវពេល​បញ្ជូនទៅ​សង្រ្គោះ​នៅ​មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ​ចំណែកម្តាយរងរបួស​ធ្ងន់កំពុងសង្រ្គោះ។

ហេតុការណ៍នេះបានកើត​ឡើងនៅម៉ោងជាង១១យប់ថ្ងៃទី២៩កញ្ញា ​ស្ថិតនៅក្នុង​ភូមិ​គោកគង់កើត​ ឃុំគោកគង់លិច​ ស្រុកកញ្រ្ចៀច ខេត្តព្រៃវែង។

ជនដៃដល់ឈ្មោះ ​ហន ហឿន អាយុ៤៥ឆ្នាំ ​បានត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ​ក្រោយបង្កហេតុ​។ ចំណែកជនរងគ្រោះ​ជា​ឪពុកដែលកូន​វាយ​ចំផ្ទៃមុខ​និងថ្គាមខាងឆ្វេងហើយស្លាប់ឈ្មោះ ​ថាត ថន អាយុ៦៧ឆ្នាំ ​និងម្តាយឈ្មោះ ប៊ូ នាត ​អាយុ៦៦ឆ្នាំ ​របួសធ្ងន់លើ​ផ្ទៃមុខនិងបាក់ដៃឆ្វេង រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​អន្តរាគមន៍ និង​ឃាត់ខ្លួន​ជនល្មើស​ជា​កូនបញ្ជូន​មកកាន់​អធិការដ្ឋាន នគរបាល​ស្រុក​កញ្ជ្រៀច ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​៕​

9

Related Articles

Back to top button
Close
Close