ព័ត៌មាន​ជា​ភាសា​ខ្មែរ

  • ​​ស្រ្តី​ម្នាក់​ស្លាប់​ក្រោយ​វះ​កាត់ព​ង្រីក​​សុដន​

    សារព័ត៌មាន​ Cambodia news/ ភ្នំពេញ​ (២១ វិច្ឆិកា ២០១៦) ៖​ មាន​ករណី​ស្ត្រី​វ័យ​៣៦​ឆ្នាំ​ម្នា​ក់បាន​ស្លាប់ចោល​ប្តី​និង​កូន​៤​នាក់​ដោយសារ​គ្លីនិក​មួយកន្លែង​វះកាត់​ពង្រីក​សុដន​ដោយ​ខុស​បច្ចេក​ទេស​។​គ្លីនិក​នោះ​យ៉ី​ហោ​ដឹ​បូ​តេ​”DeBeautClinic”​ស្ថិតនៅ​ជិត​រង្វង់​កាំ​កូ​ស៊ី​ធី​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​រសៀល​ថ្ងៃទី​២០​ខែវិច្ឆិកា ឆ្នាំ​២០១៦​។​ ​តាម​ប្រព័ន្ធ​ព័ត៌មាន​​ពី​ប្តី​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​​ឲ្យ​ដឹង​​ថា ​ប្រពន្ធ​របស់គាត់​ឈ្មោះ រស់​សុខ​នី​អាយុ​៣៦​ឆ្នាំ​មានកូន​បួន​នាក់​និង​មាន​ស្រុកកំណើត​នៅ​ខេត្តក្រចេះ​បាន​ស្លាប់ចោល​ប្តី​និង​កូន​បែបនេះ​ដែល​ចង់​កែ​ពង្រីក​សុដន​នៅ​គ្លីនិក​(De Beaut Clinic) ជិត​រង្វង់​កាំ​កូ​ស៊ី​ធី ដោយ​ពេទ្យ​ខ្វះ​បច្ចេកទេស​។

    Read More »
  • ខឹងនាង​មិន​​ព្រម​​ស្រលាញ់ ​តាម​​ចាក់​​សាំង​​ដុត​​ដល់​​ក្នុង​​ហាង​

    សារព័ត៌មាន​ Cambodia News/ ​ភ្នំពេញ (២១ វិច្ឆិកា ២០១៦) ៖ បុរស​ម្នាក់​តែងតែ​បបួល​នារី​ម៉ាស្សា​មក​រស់នៅ​ជាមួយ​ខ្លួន​ជា​ច្រើន​លើក​ច្រើន​សារ តែ​នាង​មិន​ព្រម ស្រាប់តែ​នៅ​វេលា​ម៉ោង​៧ និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ បុរស​រូប​នោះ​កាន់​សាំង​ប្រហែល​៣​លី​ត្រ​និង​ដែកកេះ​១​បំណង​ទៅ​ដុត​សម្លាប់​នារី​ដែល​ខ្លួន​ស្រលាញ់​និង​ដុត​សម្លាប់​ខ្លួនឯង តែ​ត្រូវ​នាង​ដឹងខ្លួន​ទាន់​រត់​ចូល​ផ្ទះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​ផ្ទះ​ម៉ាស្សា​យីហោ 9999 ផ្ទះ​លេខ​៣៧៥…

    Read More »
  • ខួប​៦ឆ្នាំ​នៃ​ការ​​​ស្លាប់​លើ​ស្ពាន​ពេជ្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​២២​ វិច្ឆិកា ខាង​មុខនេះ​​

    សារព័ត៌មាន​ Cambodia News/ ភ្នំពេញ (១៨ វិច្ឆិកា ២០១៦) ៖ សាលារាជធានីភ្នំពេញនឹងរៀបចំពិធីសូត្រមន្ត បង្សុកូលរាប់បាត្រ ដើម្បីឧទ្ទិសកុសលផលបុណ្យជូន វិញ្ញាណក្ខន្ធជនរងគ្រោះ ដែល​បាន​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ កាលពីថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០១០ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ​​។…

    Read More »
  • សម្តេច​ ហ៊ុន សែន ​ប្រតិកម្មនឹងពាក្យ “ការឈ្លានពានខាងវប្បធម៌”

    សារព័ត៌មាន​ Cambodia News/ ភ្នំពេញ (១៨ វិច្ឆិកា ២០១៦) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងទទួល ស្គាល់​អំពី​ការ​វាយ​លុក​នៃ​វប្បធម៌​បរទេស​មក​ក្នុង​ស​ង្គម កម្ពុជា​ប៉ុន្តេ មិនទទួលយក​ពាក្យថាការ​ឈ្លានពាន​ខាងវប្បធ៍ម។ ថ្លែងនៅចំពោះមុខ អាចារ្យ និង អាចារិនី…

    Read More »
  • ១២ថ្ងៃ​ទៀត​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​​​​នឹង​ត្រូវ​បញ្ចប់​

    សារព័ត៌មាន​ Cambodia News/ ភ្នំពេញ (១៨ វិច្ឆិកា ២០១៦) ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានអោយដឹងថា ប្រជាពលរដ្ឋចំនួន ៧.២៧៣.៧៤៨នាក់ បាន​ទៅ​ចុះ​ឈ្មោះបោះឆ្នោត ចាប់​ពីពីថ្ងៃទី០១ ខែកញ្ញាដល់ថ្ងៃទី១៧ ខែវិច្ឆិកា។នេះបើសេចក្ដីប្រកាសព័ត៌មានស្តីលទ្ធផលបណ្តោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត ដែល​ចេញ​​ផ្សាយ​នាព្រឹក​ថ្ងៃសុក្រនេះ។

    Read More »
  • សម្តេច​តេ​ជោ ប្រាប់​អោយរ​ក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់សង្គម

    សារប័ត៌មាន​ Cambodia news/ ​ស្វាយរៀង​ (១៨ វិច្ឆិកា ២០១៦) ៖ ​នៅ​ព្រឹក​ថ្ងៃទី​១៨ វិច្ឆិកា ឆ្នាំ​២០១៦ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក…

    Read More »
  • កំពុង​ប្រោះព្រំ​ជាមួយ​ស្រី​ថ្មី​ប្រពន្ធ​តាមទាន់​

    សារព័ត៌មាន​ Cambodia News/ កំពត​ (១៨ វិច្ឆិកា ២០១៦) ៖​​ បុរសជា​​​ប្តី​ម្នាក់​ត្រូវ​ប្រពន្ធ​តាម​ទាន់ពេល​អង្គុយ​សំពះ​ផ្ទឹម​ទទួល​ការ​ប្រោះព្រំ​ពី​ព្រះសង្ឃ​ក្នុង​លំនៅស្ថាន​ស្រី​ជា​គូ​កំណាន់​កាលពី​យប់​ថ្ងៃទី​១៧​ខែវិច្ឆិកា​ឆ្នាំ​២០១៦ក៏​ប្តឹង​ឲ្យ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ប្រពន្ធ​ក្រោម​បទចោទប្រកាន់​នូវ​អំពើ​ផិតក្បត់ បង្កឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​​នៅ​ភូមិ​ដំបង​ក្រាស់ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច​។​

    Read More »
  • ១៥នាក់ស្លាប់ របួស ៧៦នាក់ ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេ​ល៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​អុំទូក ​

    សារព័ត៌មាន​​ Cambodia News/ ភ្នំពេញ(១៧ វិច្ឆិកា ២០១៦)  ៖ គ្រោះថ្នាក់ចរាចរណ៏នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងអកអំបុក សំពះព្រខែ នាឆ្នាំ២០១៦នេះ ទោះ​បី​ជា​មាន​ថយ​ចុះបើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ ដូចគ្នាកាលពីឆ្នាំ២០១៥ ប៉ុន្តែចំនួនអ្នកអ្នកស្លាប់មានរហូតដល់១៥នាក់ក្នុងរយៈពេល៤ថ្ងៃ។ យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលចេញដោយនាយកដ្ឋានសណ្តាប់ធ្នាប់និងនគរបាលចរាចណ៍ បានបង្ហាញថា នៅ​ទូទាំង​ប្រទេស​កម្ពុជា​ក្នុង​ព្រះ​រាជពិធីបុណ្យអុំទូក

    Read More »
  • សម្តេចតេជោ៖ អាចារ្យ​ដែល​មាន​ចំណេះ​ដឹង​ផ្តល់​ទំនុក​ចិត្ត​ដល់​ពល​រដ្ឋ ​

    សារព័ត៌មាន​ Cambodia News/ ភ្នំពេញ (១៧ វិច្ឆិកា ២០១៦) ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹង​អញ្ជើញ​សំណេះ​សំណាល​ជា​មួយ​ អាចារ្យ អាចារិនីទូទាំងប្រទេស នៅសាលចតុមុខ រាជធានីភ្នំពេញ។…

    Read More »
  • អតីត​សង្សារ ពេជ្រ​ អាវីហ្សា ​ត្រូវ​តុលាកា​រព្រះសីហនុ ​សម្រេច​ឃុំ​ខ្លួន ​​

    សារព័ត៌មាន​​ Cambodia News/ ភ្នំ​ពេញ (១៧ វិច្ឆិកា ២០១៦) ៖ តាមដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន ដែល​ចេញ​ដោយ​ចៅ​ក្រម​ស៊ើបសួរ នៃ​តុលា​ការ​ខេត្ត​ព្រះសីហនុ ​បន្ទាប់ពីសួរនាំទាំងពីរនាក់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦​បាន​សម្រេច​ឃុំ​ខ្លួន​ លោក គៀង ហេង ហៅ ហៀ ហេង…

    Read More »
Back to top button
Close
Close