១២ថ្ងៃ​ទៀត​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​​​​នឹង​ត្រូវ​បញ្ចប់​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៨ វិច្ឆិកា ២០១៦) ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានអោយដឹងថា ប្រជាពលរដ្ឋចំនួន ៧.២៧៣.៧៤៨នាក់ បាន​ទៅ​ចុះ​ឈ្មោះបោះឆ្នោត ចាប់​ពីពីថ្ងៃទី០១ ខែកញ្ញាដល់ថ្ងៃទី១៧ ខែវិច្ឆិកា។នេះបើសេចក្ដីប្រកាសព័ត៌មានស្តីលទ្ធផលបណ្តោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត ដែល​ចេញ​​ផ្សាយ​នាព្រឹក​ថ្ងៃសុក្រនេះ។

បើតាមការប្រកាសពី គ.ជ.ប ដំនើរការចុះឈ្មោះដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ឆ្នាំ២០១៦ នឹងបិទបញ្ចប់នៅថ្ងៃទី២៩វិច្ឆិកាខាងមុខ ហើយ​គិត​ចាប់​ពី​ថ្ងៃ​នេះ ពលរដ្ឋដែលមិនទាន់បានចុះឈ្មោះ មានពេលតែ១២ថ្ងៃទៀតប៉ុណ្ណោះសម្រាប់ចុះឈ្មោះ។

សួមជំរាបថា គិតមកដល់ថ្ងៃនេះចំនួនអ្នកចុះឈ្មោះបោះឆ្នោតមានត្រឹម ៧៥,២៦% ដូចនេះតាមការព្យាករណ៏ គ.ជ.ប មិន​អាច​សម្រេច​បាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​គ្រប់​តាម​ការ​គ្រោងទុកទេ ហើយមូលហេតុត្រូវបាន អ្នកនាំពាក្យគណៈកម្មាធិ ការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ហង្ស ពុទ្ធា ពន្យល់ថា ព្រោះ​ប្រជាពល​រដ្ឋ​​បាន​ចេញ ទៅធ្វើការងារនៅ ក្រៅប្រទេស មានចំនួនច្រើន  ហើយពួកគេមិនមានពេលវេលា មកចុះឈ្មោះបោះឆ្នោត ៕

6

Related Articles

Back to top button
Close
Close