ស្លាប់ ​១១​នាក់ របួសធ្ងន់​ស្រាល​៨០​នាក់ ក្នុង​aគ្រោះថ្នាក់​ចរាចរណ៍ថ្ងៃទី​១២​មករា​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១៣ មករា ២០១៦) ៖ ​មនុស្ស​ចំនួន​១១​នាក់​បាន​ស្លាប់  ( ស្រី​៥​នាក់ ) របួសធ្ងន់ ២១​នាក់ (ស្រី ១៦​នាក់​) របួសស្រាល ៥៩​នាក់ ( ស្រី ៥៣​នាក់ ) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់មាន ១៥​នាក់ ( យប់​៧​នាក់​) ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១២ ខែមករា ឆ្នាំ២០១៦​នេះ នៅ​ទូទាំងប្រទេស​ចំនួន ១០​លើក​។​ នេះ​​បើ​យោងតាម​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ។​

​តាម​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ឲ្យ​ដឹងថា​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១០គ្រឿង រថយន្ត​ធុន​តូច ៤​គ្រឿង រថយន្ត​ធុន​ធំ ១​គ្រឿង និង​យាន​ផ្សេងៗ ៣​គ្រឿង ។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ៖ ល្មើស​ល្បឿន ៤​លើក ស្រវឹង ១លើក ប្រជែង​គ្រោះថ្នាក់ ៣​លើក និង​មិន​ប្រកាន់​ស្តាំ ១​លើក​ផង​ដែល ដោយឡែកយាន​ល្មើស​សរុប​ទូទាំងប្រទេស​មាន ៩១៦១​គ្រឿង បានធ្វើ​ការអប់រំ​មាន៤៣២០​គ្រឿង និង​ពិន័យ​សរុប ៤៨៤១​គ្រឿង និង ពុំមាន​ឃាត់​យាន​ទុក​៕​

1

Related Articles

Back to top button
Close
Close