បាញ់​កំឡា​សមត្ថ​កិច្ច​មួយ​គ្រាប់​រួច​បើក​ម៉ូតូ​គេច​ខ្លួន​បាត់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០១២នៅចំណុចរង្វង់មូលផ្សាដើមថ្កូវ ខណ្ឌចំការមន ជនសង្ស័យជាមុខសញ្ញាប្លន់ចំនួនពីនាក់បានបាញ់គំរាមមួយគ្រាប់បង្ហើរលើមេឃកំឡា ពេល សមត្ថកិច្ច ដែលជិះម៉ូតូដេញតាមពួកគេពីក្រោយ រួចគេចខ្លួនបាត់។

ប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលមានការផ្ទុះអាវុធសមត្ថកិច្ចដែលល្បាត តាមដងផ្លូវបានប្រទះឃើញជនសង្ស័យពីនាក់ជិះម៉ូតូមួយគ្រឿងគ្មាន ស្លាកលេខគួរឲ្យសង្ស័យសមត្ថកិច្ចបានព្យាយាមបើកតាមពីក្រោយដើម្បី ឃាត់ធ្វើការត្រួតពិនិត្យខណៈមិនទាន់បានទាំងឃាត់ផងជនសង្ស័យឃើញ សមត្ថកិច្ចដេញតាមពីក្រោយ បានដកកាំភ្លើងពីចង្កេះបាញ់ឡើងលើ មួយគ្រាប់ដើម្បីកំឡា ធ្វើឲ្យសមត្ថកិច្ចអន់ចង់បន្តិច លែងហ៊ានទៅជិត ជនសង្ស័យក៏ជិះម៉ូតូ មកម្តុំទួលទំពូងគេចខ្លួនបាត់ដោយសុវត្ថិភាព៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close