ស្លាប់៨នាក់ និង​របួស១០នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​​ថ្ងៃទី២៦ ខែមីនា

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៧ មិនា ២០១៨) ៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន៧លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៨នាក់ របួសធ្ងន់​ចំនួន៩នាក់ និង​រងរបួស​ស្រាល​ចំនួន​ម្នាក់។

ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង៧លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន៦គ្រឿង, រថយន្ដ​តូច៥គ្រឿង, រថយន្ដ​ធុន​ធំ១គ្រឿង និង​អ្នក​ថ្មើរជើង​ម្នាក់ ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​ល្បឿន, មិន​ប្រកាន់​ស្ដាំ និង​ប្រជែង។

សូមបញ្ជាក់ថា​រយៈពេល២៦ថ្ងៃ ខែមីនា ឆ្នាំ២០១៨នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ទូទាំងប្រទេស​កើតឡើង​ចំនួន២២៨លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន១៣១នាក់ រងរបួស​ស្រាល​ចំនួន១៤៦នាក់ និង​របួសធ្ងន់​ចំនួន២៣០នាក់៕

Related Articles

Back to top button
Close
Close